ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្លែងឯកសណ្ឋានយោធា និងក្លែងបន្លំឯកសារសាធារណៈ
បាត់ដំបង៖ យប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិស្តៅ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពីបទប្រើប្រាស់ដោយខុសច្បាប់ នូវសំលៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈ និងក្លែងបន្លំឯកសារសាធារណៈ។ ជនសង្ស័យ ១-ឈ្មោះ រស់ វណ្ណៈ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាងួន សង្កាត់ការកាប ខ័ណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ ( ប្រើប្រាស់ឯកសណ្ឋានយោធា ) ។ ២-ឈ្មោះ…