កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៥នាក់!
បន្ទាយមានជ័យ៖ ដោយទទួលបានការអនុញ្ញាតពី លោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងយោងតាមពាក្យបណ្ដឹង ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ម្ដាយជនរងគ្រោះ ឈ្មោះ ខាន់ លីហ័ង អាយុ៣៤ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីក្រុមក្មេងទំនើងមួយក្រុមបានយកកាំបិតមកកាប់លើកូនប្រុសរបស់គាត់ បណ្ដាលឱ្យដាច់កដៃខាងឆ្វេង និងរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរជាច្រើនកន្លែង កាលពីវេលាម៉ោងប្រហែល១៨ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ក្នុងខណៈកូនប្រុសរបស់គាត់ទៅលេងបាល់នៅក្លិបបាល់ទាត់ស្ពតវើល…