Read more about the article អាវុធហត្ថខេត្តបាត់ឃាត់ខ្លួនជនសង្ស័យម្នាក់នាំពលករឆ្លងដែនខុសច្បាប់

អាវុធហត្ថខេត្តបាត់ឃាត់ខ្លួនជនសង្ស័យម្នាក់នាំពលករឆ្លងដែនខុសច្បាប់

បាត់ដំបង៖ នៅវេលាម៉ោង ១៤ និង ៣០នាទីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ នៅចំណុចបេនឡានថ្មីស្ថិតនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀងខេត្ត បាត់ដំបង កម្លាំងអាវុធហត្ថខេត្តបាត់ដំបងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កាន់ ឌីណា ភេទប្រុសអាយុ២៥ ឆ្នាំមុខរបររត់ឡាន រស់នៅភូមិភ្នំមួយរយ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ពាក់ព័ន្ធករណីនាំពលករឆ្លងដែនខុសច្បាប់ និងចាប់យកវត្ថុតាងរថយន្ត ០១ គ្រឿង និងទូរសព្ទ័ ០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingអាវុធហត្ថខេត្តបាត់ឃាត់ខ្លួនជនសង្ស័យម្នាក់នាំពលករឆ្លងដែនខុសច្បាប់
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបការដឹកជញ្ជូលផលអនុផលព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបការដឹកជញ្ជូលផលអនុផលព្រៃឈើ

ព្រះវិហារ៖ នៅវេលាម៉ោង១៦:៣០នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ កម្លាំងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆែប សហការជាមួយផ្នែករដ្ឋបាលព្រៃឈើឆែប និងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំឆែបមួយ បានឃាត់ចាប់រថយន្តចំនួន ០១គ្រឿង ម៉ាកស៊ាំងយ៉ុងពណ៌សពាក់ផ្លាកលេខភ្នំពេញ2I-6647 ដឹកជញ្ជូនឈើអារប្រភេទលេខ១(សុក្រម)ចំនួន ១១សន្លឹក ស្មើនឹង ០,៤៨៤ម៉ែត្រត្រីគុណ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ស្ថិតនៅភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ អ្នកបើកបរឈ្មោះ ង៉ន អី ភេទប្រុស អាយុ ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិគោក ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ។…

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបការដឹកជញ្ជូលផលអនុផលព្រៃឈើ
Read more about the article ឃាត់ខ្លួនមន្ត្រីកងរាជអាវុធហត្ថស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលប្រព្រឹត្តអំពើហិង្សាលើអតីតប្រពន្ធ

ឃាត់ខ្លួនមន្ត្រីកងរាជអាវុធហត្ថស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលប្រព្រឹត្តអំពើហិង្សាលើអតីតប្រពន្ធ

មុននេះបន្តិច ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថ បានចាប់ខ្លួន មន្ត្រីកងរាជអាវុធហត្ថស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលប្រព្រឹត្តអំពើហិង្សាលើអតីតប្រពន្ធរបស់ខ្លួនដោយចាក់នឹងកាំបិត ហើយបានរត់គេចខ្លួនអស់រយះពេល១សប្តាហ៍កន្លងទៅនេះ។ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់នាពេលកន្លងមកថា បុគ្គលដែលប្រព្រឹត្តខុសច្បាប់ គឺមិនអាចអត់ឱនឱ្យបាននោះទេ ពោលត្រូវតែស្រាវជ្រាវចាប់ខ្លួន ដើម្បីយកមកផ្ដទ្ទាទោសតាមផ្លូវច្បាប់។ ពេលនេះបញ្ជាក់ការពិត អំពីតួនាទី ភារកិច្ចរបស់កងរាជអាវុធហត្ថ អនុវត្តតាមទិសស្លោក ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប។

Continue Readingឃាត់ខ្លួនមន្ត្រីកងរាជអាវុធហត្ថស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលប្រព្រឹត្តអំពើហិង្សាលើអតីតប្រពន្ធ
Read more about the article កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបទីតាំងសន្និធិគ្មានលិខិតអនុញ្ញាត

កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបទីតាំងសន្និធិគ្មានលិខិតអនុញ្ញាត

រតនគិរី៖ នៅវេលាម៉ោង ១៤:០០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបានលុង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងជំនាញផ្នែករដ្ឋបាលព្រៃឈើបានលុង ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី។ កម្លាំងបានចុះបង្រ្កាបទីតាំងសន្និធិគ្មានលិខិតអនុញ្ញាត ស្ថិតនៅមុខសាលាបឋមសិក្សា ឡាបានសៀក ក្នុងភូមិអូរកន្តិល សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ កម្លាំងបានចាប់យកឈើអារ (សុក្រម ) ចំនួនសរុប ២,៧៧១ម៉ែត្រត្រីគុណ។

Continue Readingកម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបទីតាំងសន្និធិគ្មានលិខិតអនុញ្ញាត
Read more about the article ឃាត់ខ្លួនពលករ ៣នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់

ឃាត់ខ្លួនពលករ ៣នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់

បន្ទាយមានជ័យ: ដោយទទួលបានព័ត៌មានថា មានពលករ១ក្រុមរៀបចំបម្រុងឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ ទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ដឹកនាំបញ្ជាផ្ទាល់ដោយលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការឃាត់ខ្លួនពលករចំនួន០៣នាក់ នៅចំណុចភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង២២ និង០០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។ បច្ចុប្បន្ន ជនសង្ស័យវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingឃាត់ខ្លួនពលករ ៣នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់

ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

កណ្តាល៖ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋមានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពី លោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ០១នាក់ ភេទប្រុស។ ចាប់យកវត្ថុតាងថ្នាំញៀន(ម៉ាទឹកកក) ចំនួន០១កញ្ចប់, ទូរស័ព្ទដៃ ០១គ្រឿង, សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

Continue Readingឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់

កំពង់ឆ្នាំង៖ នៅវេលាម៉ោង ០៩ និង៣០នាទីព្រឹក នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសាមគ្គីមានជ័យ ដឹកនាំដោយ លោក វរសេនីយ៍ត្រី ឃុន គ្រីម មេបញ្ជាការ កងរាជអាវុធហត្ថស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងដោយបានការអនុញ្ញាតពីលោក ឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងយោងពាក្យបណ្ដឹងរបស់ជនរងគ្រោះ ឈ្មោះ ង៉ែត មន ភេទប្រុសអាយុ ៥៥ឆ្នាំមុខរបរ(កសិករ)រស់នៅ…

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់
Read more about the article កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបបទល្មើសព្រៃឈើ

បាត់ដំបង៖ នៅវេលាម៉ោង ៩ ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបានចាប់យកវត្ថុតាងឈើបេង ២១ដុំ, ឈើធ្នង់ ២០ដុំ ម្ចាស់ឈ្មោះ គឹម ចំរើន ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរមុខលក់ដូរ រស់នៅភូមិខាងលើ។ បច្ចុប្បន្នប្រគល់បានប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើខេត្តបាត់ដំបងចាត់ការតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបបទល្មើសព្រៃឈើ
Read more about the article អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ០៤នាក់ទៅអយ្យការអមសាលាដំបូងខេត្ត

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ០៤នាក់ទៅអយ្យការអមសាលាដំបូងខេត្ត

បន្ទាយមានជ័យ: នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទៅអយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី។ ជនសង្ស័យ ត្រូវបានកម្លាំងអាវុធហត្ថបង្ក្រាបបាននៅវេលាម៉ោង២៣ និង០០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នៅចំណុចមុខមន្ទីរពេទ្យនគរាជ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

Continue Readingអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ០៤នាក់ទៅអយ្យការអមសាលាដំបូងខេត្ត
Read more about the article កម្លាំងអាវុធហត្ថខេត្តបាត់ដំបង សហការបង្ក្រាបការទន្ទ្រានដីព្រៃលិចទឹក

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង សហការបង្ក្រាបការទន្ទ្រានដីព្រៃលិចទឹក

បាត់ដំបង៖ នៅវេលាម៉ោង០៩:០០ ថ្ងៃទី២១ ឧសភា ២០២១ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានចុះសហការជាមួយគណៈបញ្ជាការឯកភាពស្រុកថ្មគោល ដើម្បីត្រួតពិនិត្យការឈូសឆាយ និងទន្រ្ទានដីព្រៃលិចទឹក នៅចំណុចបឹងត្រោះក្រៅ ស្ថិតក្នុងភូមិនិគមក្នុង ឃុំជ្រោយស្តៅ ស្រុកថ្មគោល ឃាត់អេស្កាវាទទ័រ ០១គ្រឿង យកមករក្សាទុកនៅសាលាស្រុកថ្មគោល។

Continue Readingកម្លាំងអាវុធហត្ថខេត្តបាត់ដំបង សហការបង្ក្រាបការទន្ទ្រានដីព្រៃលិចទឹក