កម្លាំងអាវុធហត្ថសហការបង្ក្រាបការដឹកជញ្ជូលផលអនុផលព្រៃឈើ
ត្បូងឃ្មុំ៖ នៅវេលាម៉ោង ១៤:៣០ នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមេបត់ ខេត្តត្បូងឃ្មុំ បានសហការបង្ក្រាបបទល្មើសព្រៃឈើ នៅភូមិអូរអង្កាម ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយបានឃាត់រថយន្តស្តារិច ពណ៌ស ស្លាកលេខត្បូងឃ្មុំ ២A-១៦៩៥(ម្ចាស់គេចបាត់) ដឹកឈើសុក្រំចំនួន ២៥ដុំ បង្កប់ក្រោមអុសចន្ទី បម្រុងចូលទៅប្រទេសវៀតណាម។ បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។