Read more about the article កម្លាំងអាវុធហត្ថខេត្តកោះកុង ឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀនចំនួន ០៥នាក់

កម្លាំងអាវុធហត្ថខេត្តកោះកុង ឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀនចំនួន ០៥នាក់

កោះកុង៖ នៅវេលាម៉ោង ១៥ និង ១០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ កម្លាំង ការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តកោះកុង ដឹកនាំដោយ លោក វរសេនីយ៍ទោ នួន វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត និងដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង កម្លាំងបានចុះបង្រ្កាបករណីជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន នៅចំណុចផែ ប្រមូលផលនេសាទ ស្ថិតនៅភូមិនាងកុក…

Continue Readingកម្លាំងអាវុធហត្ថខេត្តកោះកុង ឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀនចំនួន ០៥នាក់
Read more about the article កម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបការដឹកជញ្ជូនផលអនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត

កម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបការដឹកជញ្ជូនផលអនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត

រតនគិរី៖ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី នៅវេលាម៉ោង ១៩:៥០នាទីថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយ លោក វរសេនីយ៍ទោ សុខ មីន មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថស្រុក បានចុះឃាត់ចាប់គោយន្ដកែច្នៃចំនួន ០១គ្រឿង ពាក់ព័ន្ធករណីដឹកជញ្ជូនផលអនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត នៅ ចំណុចភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី (ម្ចាស់គោយន្ដបានរត់គេចខ្លួន បាត់)។ វត្ថុតាងរឹបអូសមានគោយន្ដកែច្នៃចំនួន ០១គ្រឿង,…

Continue Readingកម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបការដឹកជញ្ជូនផលអនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត
Read more about the article អាវុធហត្ថខេត្តតាកែវឃាត់ខ្លួន ជនសង្ស័យម្នាក់ករណីគ្រឿងញៀន

អាវុធហត្ថខេត្តតាកែវឃាត់ខ្លួន ជនសង្ស័យម្នាក់ករណីគ្រឿងញៀន

នៅវេលាម៉ោង ១៦ និង ៣០នាទីរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២១ ការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំរោង ដឹកនាំដោយ លោក អនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន និងដោយមានការសម្របសម្រួលនិតិវធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងបានចុះបង្រ្កាបករណីគ្រឿងញៀន នៅចំណុចភូមិបឹង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ឈ្មោះ តេង សុងហេង (ហៅឡុង) ភេទប្រុស អាយុ ៣១ឆ្នាំ…

Continue Readingអាវុធហត្ថខេត្តតាកែវឃាត់ខ្លួន ជនសង្ស័យម្នាក់ករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថបង្ក្រាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើ

កម្លាំងអាវុធហត្ថបង្ក្រាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើ

ពោធិ៍សាត់៖ នៅវេលាម៉ោង ៩ និង ៣០នាទី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេតត្តពោធិ៍សាត់ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងសម្ព័ន្ធមិត្តសត្វព្រៃ(វ៉ាយអេត) ដឹកនាំដោយលោក វរសេនីយ៍ឯកល ឡាយ វិទូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើ(គ្មានច្បាប់អនុញ្ញាត) ចំណុចភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ដោយបានឃាត់រថយន្ត១គ្រឿង ម៉ាកHYUNDA ដឹកឈើចម្រុះ៤២៣សន្លឹក ស្មើនឹង១២,២០២ម៉ែត្រីគុណ(អ្នកបើកបរចុះរត់គេចខ្លួន)។ បច្ចុប្បន្នវត្ថុតាងប្រគល់ឱ្យផ្នែករដ្ឋបាលព្រៃឈើក្រវាញចាត់ការបន្ត។

Continue Readingកម្លាំងអាវុធហត្ថបង្ក្រាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើ
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យផឹកស៊ីបង្ហោះវីដេអូមិនគោរពវិធានការរដ្ឋបាល ទៅអយ្យការអមសាលាដំបូងខេត្ត

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យផឹកស៊ីបង្ហោះវីដេអូមិនគោរពវិធានការរដ្ឋបាល ទៅអយ្យការអមសាលាដំបូងខេត្ត

ព្រះសីហនុ៖ នៅវេលាម៉ោង ១៧ និង ០០នាទីល្ងាច ថ្ងៃអាទិត្យ ទី០២ ខែឧសភា ឆ្នាំ២០២១ កម្លាំងការិយាល័យ ជំនាញស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានទទួលជនសង្ស័យចំនួន០១ នាក់ ពី លោក អនុសេនីយ៍ ឯក ឈុន ឈា ប្រធានស្នាក់ការសន្តិសុខ ទំនប់រលក។ ជនសង្ស័យមានឈ្មោះ អ៊ូយ សម្បត្តិ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីករ…

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យផឹកស៊ីបង្ហោះវីដេអូមិនគោរពវិធានការរដ្ឋបាល ទៅអយ្យការអមសាលាដំបូងខេត្ត
Read more about the article កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសព្រៃឈើ

ពោធិ៍សាត់៖ នៅវេលាម៉ោង ១៧ និង ៤៥នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងនគរបាល ដឹកនាំដោយលោក វរសេនីយ៍ត្រី យ៉ន ប៊ុនធឿន អនុប្រធានបង្ក្រាបបទល្មើសធនធានធម្មជាតិកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះបង្ក្រាបបទល្មើសកាប់ប្រមូល និងដឹកជញ្ជូនផលអនុផលព្រៃឈើ (គ្មានច្បាប់អនុញ្ញាត) នៅចំណុចអូថ្ម ភូមិក្បាលទាហាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ដោយបានចាប់យករថយន្ត ១ គ្រឿង(អ្នកបើកបរចុះរត់គេច) ដឹកឈើជ្រុងប្រភេទធ្លីច ៣០កំណាត់ ស្មើនឹង១.៤០០ម៉ែត្រីគុណ។ បច្ចុប្បន្នវត្ថុតាងប្រគល់ឲ្យសង្កាត់រដ្ឋបាលឈើតុំចាត់ការបន្ត។

Continue Readingកម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កំពង់ស្ពឺ៖ នៅវេលាម៉ោង ២១ និង ៣០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្លូវល្បឿនលឿន ស្ថិតនៅភូមិទំនប់បិលឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កម្លាំងជំនាញមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំរោងទង បានឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ពាក់ព័ន្ធករណីគ្រឿងញៀន និងបានដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញ សាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត។

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឪរ៉ាល់ បង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឪរ៉ាល់ បង្ក្រាបបទល្មើសព្រៃឈើ

កំពង់ស្ពឺ៖ ដោយទទួលបានបទបញ្ជា លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកឱរ៉ាល់ ដឹកនាំដោយលោក វរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការស្រុក បានចេញប្រតិបត្តិការរុករកតាមតំបន់ព្រៃ ក៏បានប្រទះឃើញឈើជ្រុងប្រភទចម្រុះ មានឈ្លីច ម្រេញ ត្រសេក សុក្រំ ចំនួន ៦៨កំណាត់ មិនទាន់វាស់វែងដែលបានលាក់ទុកនៅចំណុចប៉ុយរ៉ុយ ក្នុងព្រៃដីឡូត៍ ភូមិសំរោង ឃុំត្រពាំងជោ…

Continue Readingកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឪរ៉ាល់ បង្ក្រាបបទល្មើសព្រៃឈើ
Read more about the article កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ០២នាក់ទៅអយ្យការអមសាលាដំបូងខេត្ត

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ០២នាក់ទៅអយ្យការអមសាលាដំបូងខេត្ត

បន្ទាយមានជ័យ៖ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ វឿន វ៉ាន់លាភ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធបទហិង្សាដោយចេតនា (មានស្ថានទម្ងន់ទោស) កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទី នៅចំណុចសាលាបឋមសិក្សាប្រជាធម្ម។ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់កំពុងតែជិះម៉ូតូនៅមុខសណ្ឋាគារវី៩ ព្រមទាំងដកហូតកាំបិតចំនួន០១ដើមផងដែរ។ បច្ចុប្បន្នមន្ត្រីជំនាញបានបញ្ជូនជនសង្ស័យទៅអយ្យការអមសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ០២នាក់ទៅអយ្យការអមសាលាដំបូងខេត្ត
Read more about the article កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង បង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង បង្ក្រាបបទល្មើសព្រៃឈើ

ស្ទឹងត្រែង៖ នៅវេលាម៉ោង ១០:១៤នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ចំណុចUTM (34556-81953) ភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង លោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី សហការជាមួយអាជ្ញាធរមូលដ្ឋានស្រុកសេសាន និងរដ្ឋបាលព្រៃឈើដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានចុះបង្ក្រាបការសន្និធិឈើដោយគ្មានលិខិតអនុញ្ញាត (រដ្ឋបាលព្រៃឈើមិនទាន់បានវាស់វែង) បច្ចុប្បន្នកម្លាំងជំនាញបានដឹកជញ្ជូនមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ។ ម្ចាស់ទីតាំងសន្និធិឈើឈ្មោះ អៀង សារ៉ាត់ (ហៅណាត) ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចំការ…

Continue Readingកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង បង្ក្រាបបទល្មើសព្រៃឈើ