បន្ទាយមានជ័យ៖ យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ឡេង សុភក្ត្រា ភេទប្រុស អាយុ៣៨ឆ្នាំ ពីករណីលួចខោអាវកីឡា(ខោអាវគីប) ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៣និង៥០នាទី ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយពីទទួលបានពាក្យបណ្ដឹងរួច កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះទៅដល់កន្លែងកើតហេតុដើម្បីស៊ើបអង្កេតរហូតកំណត់មុខសញ្ញា ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ គង់ សំអាន ហៅគីម ដែលជាកម្មកររបស់ជនរងគ្រោះខាងលើ និងចាប់យកវត្ថុតាងខោអាវបានមួយចំនួន។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ចំណែកខោអាវជាវត្ថុតាងដែលចាប់យកបានពីជនសង្ស័យត្រូវបានប្រគល់ឱ្យម្ចាស់ដើមវិញ។