Read more about the article ឧត្តមសេនីយ៍ត្រី ឡា ឡៃ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច

ឧត្តមសេនីយ៍ត្រី ឡា ឡៃ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច

តាកែវ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០ លោក ឧត្ដមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារ កងរាជអាវុធហត្ថ ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង និងនាយ នាយរងអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធផងដែរ។

Continue Readingឧត្តមសេនីយ៍ត្រី ឡា ឡៃ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច
Read more about the article អាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កំពត៖ នៅវេលាម៉ោង ១៩ និង ១០ នាទីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត កម្លាំងការិយាល័យគ្រឿងញៀនខេត្តសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពត និង កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកទឹក ដឹកនាំបញ្ជាដោយលោក វរសេនីយ៍ទោ សេង វិច្ឆិកា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត កម្លាំងបានបង្ក្រាបករណីគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន ០៥នាក់…

Continue Readingអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់

បាត់ដំបង៖ នៅវេលាម៉ោង ១៩ និង ៣០នាទីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងអាវុធហត្ថខេត្តបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ឈ្មោះ លី សុធារ៉ា (ហៅម៉ាប់) ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទទួលតាឯក សង្កាត់ទទួលតាឯក ក្រុងខេត្តបាត់ដំបង តាមបណ្តឹងឈ្មោះ ហេង គឹមលេង ភេទស្រី អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន រស់នៅភូមិអន្លង់វិល ឃំអន្លង់វិល…

Continue Readingអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់
Read more about the article ឃាត់រថយន្ដ ១គ្រឿង និង គោយន្ដ ១គ្រឿង ដឹកឈើគ្មានលិខិតអនុញ្ញាត!

ឃាត់រថយន្ដ ១គ្រឿង និង គោយន្ដ ១គ្រឿង ដឹកឈើគ្មានលិខិតអនុញ្ញាត!

បាត់ដំបង៖ នៅវេលាម៉ោង១៤ រសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្តស្រុកបាណន់ បានបង្គ្រាបរថយន្តកាមរីជ្រុងដឹកបទល្មើសព្រៃឈើ១គ្រឿងនឹងគោយន្ដ១គ្រឿងក្នុងភូមិសាស្ត្រស្រុកបាណន់ ដោយបានឃាត់ខ្លួនមនុស្ស ២នាក់ផងដែរ បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថកំពុងបន្តនីតិវិធី។

Continue Readingឃាត់រថយន្ដ ១គ្រឿង និង គោយន្ដ ១គ្រឿង ដឹកឈើគ្មានលិខិតអនុញ្ញាត!
Read more about the article ឧត្តមសេនីយ៍ត្រី ថុង ណារុង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច

ឧត្តមសេនីយ៍ត្រី ថុង ណារុង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច

កោះកុង៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានប្រារព្ធពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែឧសភា និងទិសដៅការងារប្រចាំខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង ក្នុងនោះមានការចូលរួមពីលោកមេបញ្ជាការរង នាយលេខាធិការដ្ឋាន ប្រធានមន្ទីរ(ស្តីទី) នាយការិយាល័យ យេនឌ័រ និងមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។

Continue Readingឧត្តមសេនីយ៍ត្រី ថុង ណារុង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច
Read more about the article កម្លាំងអាវុធហត្ថ សហការបង្ក្រាបសិប្បកម្មកែច្នៃឈើគ្មានច្បាប់អនុញ្ញាត

កម្លាំងអាវុធហត្ថ សហការបង្ក្រាបសិប្បកម្មកែច្នៃឈើគ្មានច្បាប់អនុញ្ញាត

ពោធិ៍សាត់៖ នៅវេលាម៉ោង ១២ និង ០៣នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ និង កម្លាំងមូលដ្ឋាន អាវុធស្រុកវាលវែង កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក វរសេនីយ៍ទោ ឡាយ វិទូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងបរិស្ថាននិងដោយមានការសម្របសម្រួលពីលោក លី សុភារ៉ា ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត ពោធិ៍សាត់ បានចុះបង្ក្រាបសិប្បកម្មកែច្នៃឈើគ្មានច្បាប់អនុញ្ញាតនៅចំណុចភូមិ/ឃុំក្រពើពីរ ស្រុកវាលវែង ដោយបានដកហូតឈើវល្លិ៍យោង, ឈើខ្វាវ, ឈើរាជកុលចំនួន ៩៧ដុំ…

Continue Readingកម្លាំងអាវុធហត្ថ សហការបង្ក្រាបសិប្បកម្មកែច្នៃឈើគ្មានច្បាប់អនុញ្ញាត

គ្រួសារទីទល់ក្របានទទួលអំណោយពីលោក ឧត្តមសេនីយ៍ មេបញ្ជាការអាវុធហត្ថខេត្តខេត្តសៀមរាប

លោក វរេនីយត្រី ជា ស៊ីណា មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកពួក តំណាងលោក ឧត្តសេនីយត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ បាននាំយកគ្រឿងឧបភោគ បរិភោគមួយចំនួនជូនដល់គ្រួសារចាស់ជរាទីទាល់ក្រ ជួបការលំបាក ១ គ្រួសារនៅភូមិត្រពាំស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប សម្ភារៈរួមមានៈ អង្កចំនួន ២ ការ៉ុងស្មើ ៤០ គីឡូក្រាម, ទឹកត្រី១យូរ,…

Continue Readingគ្រួសារទីទល់ក្របានទទួលអំណោយពីលោក ឧត្តមសេនីយ៍ មេបញ្ជាការអាវុធហត្ថខេត្តខេត្តសៀមរាប
Read more about the article ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំផ្សព្វផ្សាយការងារប្រលងប្រណាំង !

ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំផ្សព្វផ្សាយការងារប្រលងប្រណាំង !

ព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំសេនាធិការដ្ឋាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធីប្រជុំផ្សព្វផ្សាយការងារប្រលងប្រណាំង និង ការងារស្រាវជ្រាវវាយតម្លៃភាពមិនប្រក្រតីរបស់យោធិននៃកងរាជអាវុធហត្ថ។កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង តំណាងនាយឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍មេបញ្ជាការរង,នាយរងសេនាធិការ,ស្នងការ,ស្នងការរង,នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល,នាយមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ,មេបញ្ជាការ,មេបញ្ជាការរងកងរាជអាវុធហត្ថតាមបណ្តរាជធានី-ខេត្ត នាយការិល័យជំនាញ,មេបញ្ជាការវរកងអន្តរាគមន៍ទាំង៦ ព្រមទាំងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ៕

Continue Readingឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំផ្សព្វផ្សាយការងារប្រលងប្រណាំង !
Read more about the article នាយឧត្តមសេនីយ៍ សៅ សុខា​ បើកកិច្ចប្រជុំបង្កើតក្រុមការងាររៀបចំពិធីរំលឹកខួបលើកទី៤៣​ ទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត

នាយឧត្តមសេនីយ៍ សៅ សុខា​ បើកកិច្ចប្រជុំបង្កើតក្រុមការងាររៀបចំពិធីរំលឹកខួបលើកទី៤៣​ ទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត

ភ្នំពេញ៖​ ថ្ងៃទី២៧​ ខែឧសភា​ ឆ្នាំ២០២០​ នៅបញ្ជាការដ្ឋាន​ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក​ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងាររៀបចំពិធីរំលឹកខួបលើកទី៤៣​ ទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ២០ មិថុនា ១៩៧៧- ២០ មិថុនា ២០២០។

Continue Readingនាយឧត្តមសេនីយ៍ សៅ សុខា​ បើកកិច្ចប្រជុំបង្កើតក្រុមការងាររៀបចំពិធីរំលឹកខួបលើកទី៤៣​ ទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត
Read more about the article វរសេនីយ៍ឯក ស៊ិន លី អញ្ជើញគោរពវិញ្ញាណក្ខន្ធមន្ត្រីអាវុធហត្ថ

វរសេនីយ៍ឯក ស៊ិន លី អញ្ជើញគោរពវិញ្ញាណក្ខន្ធមន្ត្រីអាវុធហត្ថ

សៀមរាប៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ស៊ិន លី មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំមន្ត្រីអាវុធហត្ថខេត្តអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និង នាំយកថវិកាចូលរួមបុណ្យសព លោក វរសេនីយ៍ត្រី ទុំ ទាវ មេបញ្ជាការរង មូលដ្ឋាន កងរាជអាវុធហត្ថស្រុកអង្គរជុំ ដែលបានទទួលមរណៈភាពកាលពីវេលាម៉ោង ០២ និង ៤០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ដោយរោគាពាធ…

Continue Readingវរសេនីយ៍ឯក ស៊ិន លី អញ្ជើញគោរពវិញ្ញាណក្ខន្ធមន្ត្រីអាវុធហត្ថ