Read more about the article ជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត!

ជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត!

កណ្តាល៖ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ស្រី ចំនួន ០១នាក់ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ពាក់ព័ន្ធនឹងករណីគ្រឿង។ វត្ថុតាងចាប់យករួមមាន ថ្នាំញៀន(ម៉ាទឹកកក) ចំនួន ១៤កញ្ចប់, ម៉ូតូ០១គ្រឿង, ទូរសព្ទ័ដៃ ០៣គ្រឿង។ ជនសង្ស័យ និងវត្ថុតាង…

Continue Readingជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត!
Read more about the article ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន ប្រជុំជាមួយក្រុមការងារ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន ប្រជុំជាមួយក្រុមការងារ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

ភ្នំពេញ៖ នៅរសៀលថ្ងៃ២៨ ខែឧសភា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំជាមួយក្រុមការងារ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រុមការងារជំនួយការនៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងការពារជាតិ ដើម្បីស្វែងយល់ ផ្តល់បទពិសោធន៍ កម្លាំង សម្ភារៈ និងឧបករណ៍សង្រ្គោះគ្រោះមហន្តរាយ របស់កងរាជអាវុធហត្ថ និងសកម្មភាពការងាររបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ។

Continue Readingឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន ប្រជុំជាមួយក្រុមការងារ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
Read more about the article វរសេនីយ៍ឯក ហ៊ង បូរិទ្ធ អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ

វរសេនីយ៍ឯក ហ៊ង បូរិទ្ធ អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ហ៊ង បូរិទ្ធ នាយការិយាល័យ បំភន្ដ័អក្ខរៈ ស្នងការដ្ឋានផែនការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទ អញ្ជើញចុះសាកសួរសុខទុក្ខ លោក អនុសេនីយ៍ទោ សុវណ្ណ សុណ្ណារី នាយផ្នែក បំភន្ដ័អក្ខរៈ ស្នងការដ្ឋានផែនការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ក្នុងនោះផងដែរ លោក នាយការិយាល័យ បាននាំយកនូវថវិកាចំនួន ៣.០០០.០០០រៀលប្រគល់ជូនផងដែរ។

Continue Readingវរសេនីយ៍ឯក ហ៊ង បូរិទ្ធ អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ
Read more about the article ពិធីប្រជុំផ្សព្វផ្សាយការងារប្រលងប្រណាំង និងការងារស្រាវជ្រាវវាយតម្លៃយោធិននៃកងរាជអាវុធហត្ថ!

ពិធីប្រជុំផ្សព្វផ្សាយការងារប្រលងប្រណាំង និងការងារស្រាវជ្រាវវាយតម្លៃយោធិននៃកងរាជអាវុធហត្ថ!

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខខេត្ត បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារប្រលងប្រណាំង និងការងារស្រាវជ្រាវវាយតម្លៃភាពមិនប្រក្រតីរបស់យោធិននៃកងរាជអាវុធហត្ថខេត្ត។ វត្តមានចូលរួមមាន លោកនាយរងសេនាធិការ,ប្រធានមន្ទីរស្តីទីទាំង៥,មេបញ្ជាការ មូលដ្ឋាន ក្រុង/ស្រុក ទាំង៨ ប្រធានស្នាក់ការសន្តិសុខ,តំណាងមេបញ្ជាការ កងអនុសេនាធំចល័ត ។

Continue Readingពិធីប្រជុំផ្សព្វផ្សាយការងារប្រលងប្រណាំង និងការងារស្រាវជ្រាវវាយតម្លៃយោធិននៃកងរាជអាវុធហត្ថ!
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ សហការពន្លត់អគ្គីភ័យឆាបឆេះហាងលក់កុំព្យូទ័រ

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ សហការពន្លត់អគ្គីភ័យឆាបឆេះហាងលក់កុំព្យូទ័រ

ព្រះសីហនុ៖ នៅវេលាម៉ោង ១៥:៣០នាទីរសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះអគ្គីភ័យឆាបឆេះហាងលក់កុំព្យូទ័រ មានស្លាកយីហោឈ្មោះ កុំព្យូទ័រ ខឹហ្វា តាមបណ្តោយផ្លូវឯករាជ្យ ស្ថិតនៅក្រុម២ ភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំបញ្ជាដោយលោក វរសេនីយ៍ទោ ឆេង វុទ្ធី នាយសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះជួយអន្តរាគមន៍ សង្រ្គោះបាញ់ទឹកពន្លត់ភ្លើងនៅទីតាំងកន្លែងកើតហេតុភ្លាមៗផងដែរ។ ប្រតិបត្តិការសង្រ្គោះខាងលើនេះសមត្ថកិច្ចចម្រុះបានប្រើប្រាស់ឡានទឹកអស់ ចំនួន០៩ឡាន រថយន្ត អាវុធហត្ថខេត្ត ចំនួន០២ឡាន រថយន្តអាវុធហត្ថក្រុង ចំនួន០១ឡាន…

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ សហការពន្លត់អគ្គីភ័យឆាបឆេះហាងលក់កុំព្យូទ័រ
Read more about the article ឧត្តមសេនីយ៍ត្រី សោ សាវឿន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច

ឧត្តមសេនីយ៍ត្រី សោ សាវឿន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច

កំពង់ចាម៖ លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជការ កងរាជអាវុធហត្ថខេត្តកំពង់ចាម នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម បានរៀបពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែឧសភា ទិសដៅការងារ ខែមិថុនា ឆ្នាំ២០២០ និងការបែងចែកភារកិច្ចទទួលខុសត្រូវ ជួយមេបញ្ជាការលើការងារជំនាញពិភាក្សាបង្កើតក្រុមប្រឹក្សាប្រឡងប្រណាំង និងផ្សព្វផ្សាយការងារផែនការផ្សេងៗមួយចំនួនទៀត។

Continue Readingឧត្តមសេនីយ៍ត្រី សោ សាវឿន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច
Read more about the article វរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី អញ្ជើញសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ កំពុងសម្រាកព្យាបាលជំងឺ!

វរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី អញ្ជើញសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ កំពុងសម្រាកព្យាបាលជំងឺ!

តាកែវ៖ នៅថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី មេបញ្ជាការរង និងជាសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសាកសួរសុខទុក្ខលោក វរសេនីយ៍ត្រី ឃី ណូ អនុប្រធានមន្ទីរហិរញ្ញវត្ថុ កងរាជអាវុធហត្ថខេត្តតាកែវ ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅផ្ទះ ក្នុងឱកាសនោះដែរលោក វរសេនីយ៍ឯក ក៏បាននាំយកនូវថវិកាមូលនិធិមហាគ្រូសារ កងរាជអាវុធហត្ថខេត្ត ចំនួន…

Continue Readingវរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី អញ្ជើញសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ កំពុងសម្រាកព្យាបាលជំងឺ!
Read more about the article ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារប្រឡងប្រណាំង នឹងការងារស្រាវជ្រាវវាយតម្លៃភាពយោធិននៃកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារប្រឡងប្រណាំង នឹងការងារស្រាវជ្រាវវាយតម្លៃភាពយោធិននៃកងរាជអាវុធហត្ថ

រតនគិរី៖ ព្រឹកថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី បានរៀបចំពិធីប្រជុំផ្សព្វផ្សាយការងារប្រឡងប្រណាំង នឹងការងារស្រាវជ្រាវវាយតម្លៃភាពយោធិននៃកងរាជអាវុធហត្ថខេត្តរតនគិរី កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង សេនាធិការរង នាយលេខាធិការដ្ឋាន ប្រធានមន្ទីរស្តីទី នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងក្រុង ស្រុក និងប្រធានស្នាក់ការសន្តិសុខដែល ព្រមទាំងនាយទាហានដែលមានការពាក់ពន្ធ័ជាច្រើនរូបទៀត ។

Continue Readingឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារប្រឡងប្រណាំង នឹងការងារស្រាវជ្រាវវាយតម្លៃភាពយោធិននៃកងរាជអាវុធហត្ថ
Read more about the article វរសេនីយ៍ឯក ភិន ផុន អញ្ជើញចុះសាកសួរសុខទុក្ខ គ្រួសារអាវុធហត្ថទើបនឹងសម្រាលកូន

វរសេនីយ៍ឯក ភិន ផុន អញ្ជើញចុះសាកសួរសុខទុក្ខ គ្រួសារអាវុធហត្ថទើបនឹងសម្រាលកូន

ប៉ៃលិន៖ នៅថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ភិន ផុន មេបញ្ជាការរង តំណាងលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំមន្រ្តីក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខ ព្រមទាំងនាំយកនៅអំណោយ និងថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត មានថវិកាចំនួន ១.៥១០.០០០រៀល សារ៉ុង១ ក្រម៉ា១ ទៅប្រគល់ជូនភរិយាលោក អនុសេនីយ៍ត្រី ម៉ោល សរ ជំនួយការការិយាល័យទំនាក់ទនងសាធារណៈ កងរាជអាវុធហត្ថខេត្តប៉ៃលិន…

Continue Readingវរសេនីយ៍ឯក ភិន ផុន អញ្ជើញចុះសាកសួរសុខទុក្ខ គ្រួសារអាវុធហត្ថទើបនឹងសម្រាលកូន
Read more about the article ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច!

ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច!

កណ្តាល៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានប្រជុំជួរមេបញ្ជាការ ការអនុវត្តតួនាទីភារកិច្ចការងារកងរាជអាវុធហត្ថ ប្រចាំខែឧសភា ទិសដៅការងារ ខែមិថុនា ឆ្នាំ២០២០ និងបែងចែកភារកិច្ចទទួលខុសត្រូវ ជួយមេបញ្ជាការលើការងារជំនាញ ពិភាក្សាបង្កើតក្រុមប្រឹក្សាប្រលងប្រណាំង ស្រាវជ្រាវយោធិន និងផ្សព្វផ្សាយការងារផែនការផ្សេងៗមួយចំនួនទៀត។

Continue Readingឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច!