នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញេីសារជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន
សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិ តាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៨៦ ឆ្នាំឈានចូល ៨៧ ឆ្នាំក្នុងឱកាសដ៏សិរីមង្គលប្រសើរថ្លៃថ្លា ប្រកបដោយសេចក្តីសោមនស្សរីករាយនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្ដែងនូវកតញ្ញុតាធម៌ និងកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុត ចំពោះ សម្ដេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា ដែលតែងតែយកអស់ កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍មាតុភូមិអង្គរជាទីស្នេហានៃយើងទាំងអស់គ្នានាពេលកន្លងទៅ។ ឆ្លៀតក្នុងឱកាសដ៏សែននក្ខត្តឫក្សប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធ…