Read more about the article ទីតាំងរោងសន្និធិគ្មានច្បាប់អនុញ្ញាត ១១ទីតាំង ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ធំ សហការបង្ក្រាប !

ទីតាំងរោងសន្និធិគ្មានច្បាប់អនុញ្ញាត ១១ទីតាំង ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ធំ សហការបង្ក្រាប !

កំពង់ធំ៖ ព្រឹកថ្ងៃទី៣០ ឧសភា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថស្រុកស្ទោង និងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយ លោក វរសេនីយ៍ទោ ឃុន ប៊ុនហូ មេបញ្ជារការរង កងរាជអាវុហត្ថខេត្តកំពង់ធំ សហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើខេត្កំពង់ធំ ដឹកនាំបញ្ជាផ្ទាល់ដោយលោក សាយ វាសនា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ធំ បានចុះបង្ក្រាបទីតាំងរោងសន្និធិ (ដេប៉ូ) គ្មានច្បាប់អនុញ្ញាត នៅក្នុងភូមិ កំពង់ក្តី ភូមិកំពង់ចិន ភូមិឈើទាល ស្ថិតឃុំកំពង់ចិនត្បូង និងភូមិអំពិល ស្ថិតឃុំសំព្រោជ ស្រុកស្ទោង…

Continue Readingទីតាំងរោងសន្និធិគ្មានច្បាប់អនុញ្ញាត ១១ទីតាំង ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ធំ សហការបង្ក្រាប !
Read more about the article ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព

ព្រះសីហនុ៖ នៅរសៀលថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព ដោយមានការអញ្ជើញចូលរួមលោកមេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការ នាយការិយាល័យ មេបញ្ជាការ កងអនុសេនាធំចល័ត លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការសន្តិសុខ ជាច្រើនរូបផងដែរ។

Continue Readingឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព
Read more about the article កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់

បន្ទាយមានជ័យ៖ នៅវេលាម៉ោង១៧ និង ០០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ លោក អសេនីយ៍ឯក សរ សុភក្រ្តា មេបញ្ជាការស្តីទី មូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង ចុះប្រតិបតិ្តការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ នៅចំណុចភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបលុយ) កាលពីវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិព្រៃព្រិច សង្កាត់/ក្រុងប៉ោយប៉ែត…

Continue Readingកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ធំ សហការបង្ក្រាប ការឈួសឆាយដីព្រៃខុសច្បាប់

កម្លាំងអាវុធហត្ថខេត្តកំពង់ធំ សហការបង្ក្រាប ការឈួសឆាយដីព្រៃខុសច្បាប់

កំពង់ធំ៖ នៅវេលាម៉ោង ១២:៣០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយលោក វរសេនីយ៍ត្រី ព្រហ្ម វាសនា ប្រធានមន្ទីរស្តីទីនិងមានការដឹកនាំបញ្ជាផ្ទាល់ពីលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ បានចុះបង្ក្រាបករណីឈូសឆាយដីព្រៃខុសច្បាប់នៅចំណុចភូមិក្រសាំង ឃុំពពកស្រុកស្ទោង ខេត្តកំពង់ធំ ដោយបានដកហូតគ្រឿងចក្រ អេស្កាវ៉ាទ័រ បានចំនួន០២គ្រឿង យកមករក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីធ្វើកំណត់ហេតុប្រគល់អោយជំនាញរដ្ឋបាលព្រៃឈើចាត់ការតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ធំ សហការបង្ក្រាប ការឈួសឆាយដីព្រៃខុសច្បាប់
Read more about the article អាវុធហត្ថខេត្តកំពង់ធំ សហការបង្ក្រាបទីតាំងសន្និធិឈើគ្មានលិខិតអនុញ្ញាត

អាវុធហត្ថខេត្តកំពង់ធំ សហការបង្ក្រាបទីតាំងសន្និធិឈើគ្មានលិខិតអនុញ្ញាត

កំពង់ធំ៖ នៅវេលាម៉ោង ៨ និង ០០នាទីព្រឹកថ្ងៃ ទី២៨ ខែឧសភា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយលោក វរសេនីយ៍ទោ ឃុន ប៊ុនហូរ មេបញ្ជាការរង និងដឹកនាំបញ្ជាផ្ទាល់ដោយលោក ស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានចុះពិនិត្យករណីធ្វើសិប្បកម្មកែរឆច្នៃឈើគ្មានច្បាប់អនុញ្ញាត នៅចំនុចភូមិព្រៃខ្លា ឃុំ ប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។ លទ្ធផលក្រោយពីចុះពិនិត្យឃើញសិប្បកម្មមិនមានច្បាប់អនុញ្ញាត ក្រុមការងារបានធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យាបញ្ឈប់ការធ្វើសិប្បកម្ម និង អោយធ្វើច្បាប់ត្រឹមត្រូវត្រឹមត្រូវពីអាជ្ញាធរសមត្ថកិច្ច។

Continue Readingអាវុធហត្ថខេត្តកំពង់ធំ សហការបង្ក្រាបទីតាំងសន្និធិឈើគ្មានលិខិតអនុញ្ញាត
Read more about the article កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទ

ពោធិ៍សាត់៖ នៅវេលាម៉ោង ១០ និង ០០នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកណ្តៀង នាំដោយលោក អនុសេនីយ៍ត្រី ឆេង ហ៊ី មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តៀង សហការជាមួយកម្លាំងចម្រុះដឹកនាំដោយលោក គី គឹមណូ អភិបាលរងស្រុកកណ្តៀង ចុះបង្ក្របបទល្មើសនេសាទនៅចំណុចពាមកំពង់គុជភូមិព្រែក ឃុំរាំងទិល ស្រុកកណ្តៀង។ ដោយបានរុះរើលូកងស្បៃមុង ៦ខ្សែ ប្រវែង ២.២៥០ម៉ែត្រ, ក្បាលច្បរ ១២គ្រឿង, បង្គោលចំរ៉ឹង…

Continue Readingកម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទ
Read more about the article កម្លាំងអាវុធហត្ថចុះល្បាតប្រទះឃើញ ឈើដែលឈ្មួញលាក់ទុក

កម្លាំងអាវុធហត្ថចុះល្បាតប្រទះឃើញ ឈើដែលឈ្មួញលាក់ទុក

រតនគិរី៖ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ លោក វរសេនីយ៍ត្រី ហាក់ មុន្នី មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអណ្ដូងមាស ខេត្តរតនគិរី បានដឹកនាំកម្លាំងចុះធ្វើការល្បាតប្រទះឃើញឈើស្រឡៅចំនួន ១៦ ដុំ ស្ថិតនៅក្នុងចំណុចភូមិចាយឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរីដែលជនមិនស្គាល់មុខបានដឹកយកមកលាក់ទុកក្នុងព្រៃ។ បច្ចុប្បន្នវត្ថុតាង ត្រូវបានកម្លាំងធ្វើការដឹកជញ្ជូនយកមករក្សាទុកនៅស្នាក់ការ៧៨៧ ដើម្បីប្រគល់ជូនដល់ជំនាញរដ្ឋបាលព្រៃឈើ។

Continue Readingកម្លាំងអាវុធហត្ថចុះល្បាតប្រទះឃើញ ឈើដែលឈ្មួញលាក់ទុក
Read more about the article ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណី រក្សាទុក និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន!

ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណី រក្សាទុក និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន!

កណ្តាល៖ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកោះធំ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំណុចភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ និងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ស្រី ០១នាក់ និងបានចាប់យកវត្ថុតាង ថ្នាំញៀន(ម៉ាទឹកកក) ចំនួន ១៩កញ្ចប់, ម៉ូតូកង់បី(ឥណ្ឌា) ចំនួន០១គ្រឿង, ទូរសព្ទ័ដៃ០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យ…

Continue Readingឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណី រក្សាទុក និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន!
Read more about the article បញ្ជូនជនសង្ស័យ ០៤នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត!

បញ្ជូនជនសង្ស័យ ០៤នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត!

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន ០៤នាក់ (ស្រី០១នាក់) រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ រក្សាទុក ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

Continue Readingបញ្ជូនជនសង្ស័យ ០៤នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត!
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ព្រះសីហនុ៖ នៅវេលាម៉ោង ០៨:០០នាទីព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន០២នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីគ្រឿងញៀន ដែលកម្លាំងបានចុះបង្រ្កាបនៅចំណុចមុខហ្គេមបាញ់ត្រីដឹរិច ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ និងបានដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពុងបន្តនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន