Read more about the article ឧត្តមសេនីយ៍ត្រី កង សៅគុណ បើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី កង សៅគុណ បើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ

ព្រះវិហារ៖ នៅព្រឹកថ្ងៃចន្ទ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានបើកវគ្គហ្វឹកហ្វឺនបំប៉នមុខវិជ្ជាយោធា ច្បាប់ និងជំនាញវិជ្ជាជីវៈកងរាជអាវុធហត្ថ ដល់នាយ នាយរងកងរាជអាវុធហត្ថខេត្តព្រះវិហារ ប្រចាំឆមាសទី១ ឆ្នាំ២០២០។ ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ និងសិក្ខាកាមជាច្រើនរូបទៀត៕

Continue Readingឧត្តមសេនីយ៍ត្រី កង សៅគុណ បើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ
Read more about the article ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច

ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច

បាត់ដំបង៖ លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជការ កងរាជអាវុធហត្ថខេត្តបាត់ដំបង នៅរសៀលថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែឧសភា ទិសដៅការងារ ខែមិថុនា ឆ្នាំ២០២០ និងការបែងចែកភារកិច្ចទទួលខុសត្រូវ ជួយមេបញ្ជាការលើការងារជំនាញពិភាក្សាបង្កើតក្រុមប្រឹក្សាប្រឡងប្រណាំង និងផ្សព្វផ្សាយការងារផែនការ។

Continue Readingឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច
Read more about the article វរសេនីយ៍ឯក ស៊ាង វណ្ណដន ផ្សព្វផ្សាយការងារប្រឡងប្រណាំង និងការងារស្រាវជ្រាវវាយតម្លៃយោធិននៃកងរាជអាវុធហត្ថ

វរសេនីយ៍ឯក ស៊ាង វណ្ណដន ផ្សព្វផ្សាយការងារប្រឡងប្រណាំង និងការងារស្រាវជ្រាវវាយតម្លៃយោធិននៃកងរាជអាវុធហត្ថ

ប៉ៃលិន៖ នៅព្រឹក ថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានរៀបចំពិធីផ្សព្វផ្សាយការងារប្រឡងប្រណាំង និងការងារស្រាវជ្រាវវាយតម្លៃយោធិននៃកងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោក វរសេនីយ៍ឯក ស៊ាង វណ្ណដន មេបញ្ជាការរង និងជានាយសេនាធិការខេត្ត តំណាងលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន ក្រុង-ស្រុក…

Continue Readingវរសេនីយ៍ឯក ស៊ាង វណ្ណដន ផ្សព្វផ្សាយការងារប្រឡងប្រណាំង និងការងារស្រាវជ្រាវវាយតម្លៃយោធិននៃកងរាជអាវុធហត្ថ
Read more about the article ឃាត់ខ្លួន អនិតិជនម្នាក់ ដកហូតថ្នាំញៀន ៤៥កញ្ចប់

ឃាត់ខ្លួន អនិតិជនម្នាក់ ដកហូតថ្នាំញៀន ៤៥កញ្ចប់

តាកែវ៖ នៅម៉ោង ១៤ និង ២០នាទីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកទ្រាំង ដឹកនាំដោយលោក វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង និង ដោយមានការសម្របសម្រួលនិតិវិធីលោក ព្រះរាជអាជ្ញាអមសាលដំបូងខេត្ត កម្លាំងបានចុះបង្ក្រាបមុខសញ្ញាជួញដូរសារធាតុញៀនដោយខុសច្បាប់នៅចំនុច ភូមិគោកដូង ឃុំពេជសារ ស្រុកកោះអណ្តែត ដោយឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ ឈ្មោះ រឿន ហ៊ួត ភេទប្រុស អាយុ១១ឆ្នាំ…

Continue Readingឃាត់ខ្លួន អនិតិជនម្នាក់ ដកហូតថ្នាំញៀន ៤៥កញ្ចប់
Read more about the article ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ប្រជុំផ្សព្វផ្សាយការងារប្រឡងប្រណាំង និងការងារស្រាវជ្រាវវាយតម្លៃ

ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ប្រជុំផ្សព្វផ្សាយការងារប្រឡងប្រណាំង និងការងារស្រាវជ្រាវវាយតម្លៃ

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយការងារប្រឡងប្រណាំង និងការងារស្រាវជ្រាវវាយតម្លៃ យោធិននៃកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន  មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានក្រុង ស្រុក ផងដែរ៕  

Continue Readingឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ប្រជុំផ្សព្វផ្សាយការងារប្រឡងប្រណាំង និងការងារស្រាវជ្រាវវាយតម្លៃ
Read more about the article គ្រួសារអាវុធហត្ថទើបសម្រាលកូន បានទទួលថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តប៉ៃលិន

គ្រួសារអាវុធហត្ថទើបសម្រាលកូន បានទទួលថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តប៉ៃលិន

ប៉ៃលិន៖ នៅថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន លោកវរសេនីយ៍ឯក ភិន ផុន មេបញ្ជាការរង តំណាងលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តប៉ៃលិន ចំនួន ១.០០០.០០០៛ ( មួយលានរៀល ) ជួយដល់ភរិយាលោក អនុសេនីយ៍ត្រី ទេព សុភារៈ ជំនួយការ កងរាជអាវុធហត្ថខេត្តប៉ៃលិន ដែលទើបនឹងសម្រាលកូន…

Continue Readingគ្រួសារអាវុធហត្ថទើបសម្រាលកូន បានទទួលថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តប៉ៃលិន
Read more about the article នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំត្រួតពិនិត្យជំនាញការងារបុគ្គលិក

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំត្រួតពិនិត្យជំនាញការងារបុគ្គលិក

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំត្រួតពិនិត្យជំនាញការងារបុគ្គលិក កងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ទោ គួច ថារី នាយករងទីចាត់ការបុគ្គលិក និងជាប្រធានក្រុមការងារទី២ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដែលមានការចូលរួម មេបញ្ជាការ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន អនុប្រធានមន្ទីរ នាយការិយាល័យ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។

Continue Readingនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំត្រួតពិនិត្យជំនាញការងារបុគ្គលិក
Read more about the article ឧត្តមសេនីយ៍ទោ ដួង សារី អញ្ជើញចុះត្រួតពិនិត្យក្រុមហ៊ុន អេសខេផ្លេនថេសិន (ខេមបូខា) ក្នុងការអនុវត្តដីសម្បទានសេដ្ឋកិច្ច

ឧត្តមសេនីយ៍ទោ ដួង សារី អញ្ជើញចុះត្រួតពិនិត្យក្រុមហ៊ុន អេសខេផ្លេនថេសិន (ខេមបូខា) ក្នុងការអនុវត្តដីសម្បទានសេដ្ឋកិច្ច

រតនគិរី៖ យោងតាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ឯក ហិង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ទោ ដួង សារី នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកម្លាំង អញ្ជើញចុះត្រួតពិនិត្យនៅក្នុងក្រុមហ៊ុន អេសខេផ្លេនថេសិន (ខេមបូខា) ក្នុងការអនុវត្តដីសម្បទានសេដ្ឋកិច្ចក្នុងអនុតំបន់ ១ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ដែលគេហទំព័រ (ស្ពានមរតក)…

Continue Readingឧត្តមសេនីយ៍ទោ ដួង សារី អញ្ជើញចុះត្រួតពិនិត្យក្រុមហ៊ុន អេសខេផ្លេនថេសិន (ខេមបូខា) ក្នុងការអនុវត្តដីសម្បទានសេដ្ឋកិច្ច
Read more about the article មន្ត្រីអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមបុណ្យសពលោក អនុសេនីយ៍ឯក ស៊ីវ សាម៉េត

មន្ត្រីអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមបុណ្យសពលោក អនុសេនីយ៍ឯក ស៊ីវ សាម៉េត

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំនាយអាវុធហត្ថអញ្ជើញចូលរួមបុណ្យសពលោក អនុសេនីយ៍ឯក ស៊ីវ សាម៉េត នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលបានទទួលមរណៈភាពដោយសាររោគាពាធ នៅថ្ងៃទី៣១/០៥/២០២០ វេលាម៉ោង១ និង៤៩នាទី រំលងធ្រាត្រគេហដ្ឋាននៃសព ស្ថិតក្នុងភូមិក្បាលស្ពាន…

Continue Readingមន្ត្រីអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមបុណ្យសពលោក អនុសេនីយ៍ឯក ស៊ីវ សាម៉េត
Read more about the article នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ត្រៀមរៀបចំពិធីរំលឹកខួបលើកទី៤៣ ទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ត្រៀមរៀបចំពិធីរំលឹកខួបលើកទី៤៣ ទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត

ភ្នំពេញ៖ ព្រឹថ្ងៃអង្គារទី២ ខែមិថុនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបើកកិច្ចប្រជុំពិភាក្សាក្រុមការងារបច្ចេកទេសត្រៀមរៀបចំពិធីរំលឹកខួបលើកទី៤៣ ទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២០)។

Continue Readingនាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ត្រៀមរៀបចំពិធីរំលឹកខួបលើកទី៤៣ ទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត