Read more about the article លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញចុះត្រួតពិនិត្យ កម្លាំងតាមគោលដៅត្រួតពិនិត្យបិទខ្ទប់

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញចុះត្រួតពិនិត្យ កម្លាំងតាមគោលដៅត្រួតពិនិត្យបិទខ្ទប់

បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញចុះត្រួតពិនិត្យ សួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ចែកជូនដល់កងកម្លាំងតាមគោលដៅត្រួតពិនិត្យបិទខ្ទប់ការឆ្លងកាត់ខេត្តចំនួន០២គោលដៅ គឺគោលដៅស្ពានអូរញរ ព្រំប្រទល់ខេត្តបាត់ដំបង និងគោលដៅស្ពានតាប៉ុន ព្រំទល់ខេត្តសៀមរាប ដោយអនុវត្តតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការបិទខ្ទប់ភូមិសាស្រ្តខេត្ត និងអនុវត្តសេចក្ដីសម្រេច របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ៕

Continue Readingលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញចុះត្រួតពិនិត្យ កម្លាំងតាមគោលដៅត្រួតពិនិត្យបិទខ្ទប់
Read more about the article កម្លាំងអាវុធហត្ថខេត្តក្រចេះសហការបង្ក្រាបបទល្មើសព្រៃឈើ!

កម្លាំងអាវុធហត្ថខេត្តក្រចេះសហការបង្ក្រាបបទល្មើសព្រៃឈើ!

ក្រចេះ ៖ នៅវេលាម៉ោង ១០ និង ៣០នាទីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុហត្ថស្រុកសំបូរ ខេត្តក្រចេះ ដឹកនាំដោយលោកអនុសេនីយ៍ឯក ស៊ី ទិត្យមេបញ្ជាការរងស្រុក សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយសង្កាត់រដ្ឋបាលព្រៃឈើរលួស ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ (ព្រៃឈើ) ស្ថិតនៅ ភូមិស្រែជិះ ឃុំស្រែជិះ ស្រុកសំបូរ ខេត្តក្រចេះ ដោយបានដកហូតឈើសុក្រម (សន្និធិ) ប្រភេទឈើអារលេខ១ មិនទាន់វាស់វែង។ បច្ចុប្បន្នវត្ថុតាងខាងលើ កំពុងដឹកជញ្ជូនយកទៅសង្កាត់រដ្ឋបាលព្រៃឈើរលួស ដើម្បីចាត់ការតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តក្រចេះសហការបង្ក្រាបបទល្មើសព្រៃឈើ!
Read more about the article នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានរៀបចំយកសំណាកតេសរហ័សដល់នាយ នាយរងអាវុធហត្ថខេត្ត

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានរៀបចំយកសំណាកតេសរហ័សដល់នាយ នាយរងអាវុធហត្ថខេត្ត

មណ្ឌលគិរី៖ ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានរៀបចំយកសំណាកតេសរហ័សដល់នាយ នាយរងអាវុធហត្ថខេត្ត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត វត្តមានមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ ការិយាល័យ បណ្ដាក្រុងស្រុកស្នាក់ការផងដែរ។

Continue Readingនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានរៀបចំយកសំណាកតេសរហ័សដល់នាយ នាយរងអាវុធហត្ថខេត្ត
Read more about the article លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញចុះត្រួតពិនិត្យក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញចុះត្រួតពិនិត្យក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

បន្ទាយមានជ័យ៖ ព្រឹកថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះត្រួតពិនិត្យក្រុមគ្រូពេទ្យកងរាជអាវុធហត្ថ ក្រុមគ្រូពេទ្យយោធភូមិភាគទី៥ និងក្រុមគ្រូពេទ្យជួរមុខតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ កំពុងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋលើកទី២ ដូសទី២ ក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ ចំនួន៦ទីតាំង ។ ១/-ទីតាំងសាលាបឋមសិក្សាសូភី ២/-ទីតាំងសាលាបឋមសិក្សាប៉ោយសុភី ៣/-ទីតាំងវត្តស្វាយចាស់ ៤/-ទីតាំងវត្តសមាធិផល ៥/-ទីតាំងសាលាបឋមសិក្សាគោរដ្ឋាន ៦/-ទីតាំងបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ។

Continue Readingលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញចុះត្រួតពិនិត្យក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
Read more about the article កន្លងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំបូរ ខេត្តក្រចេះ សហការបង្រ្កាបបទរល្មើសធនធានធម្មជាតិ

កន្លងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំបូរ ខេត្តក្រចេះ សហការបង្រ្កាបបទរល្មើសធនធានធម្មជាតិ

ក្រចេះ ៖ នៅវេលាម៉ោង ៧ និង ៤៥នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១កម្លាំងមូហដ្ឋានកងរាជអាវុធហត្ថស្រុកសំបូរ ដឹកនាំដោយលោកវរសេនីយ៍ត្រី សូត្រ ស៊ីម មេបញ្ជាការស្រុក សហការជាមួយនគរបាលសេដ្ឋកិច្ចថ្នាក់ជាតិ ចុះបង្ក្រាបបទល្មើសព្រៃឈើស្ថិតនៅ ភូមិស្វាយចេក ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ ដោយបានចំយកទូកដឹកឈើចំនួន ០១គ្រឿង ដឹកឈើ (តាសេក) ប្រភេទឈើអារ លេខ១ មិនទាន់វាស់វែង។បច្ចុប្បន្នវត្ថុតាងខាងលើ កំពុងដឹកជញ្ជូនយកមកមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំបូរ រង់ចាំប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើចាត់ការតាមនីតិវិធី។

Continue Readingកន្លងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំបូរ ខេត្តក្រចេះ សហការបង្រ្កាបបទរល្មើសធនធានធម្មជាតិ
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ដោយមានបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី ឈួន គីមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង នៅវេលាម៉ោង ១០ និង ៣០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមេសាង ដឹកនាំដោយ លោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើស បានចុះអនុវត្តវិធានញុះញង់បង្ក្រាបបទល្មើសគ្រឿងញៀននៅចំណុច ភូមិបារ៉ាច ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ជាង…

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកា

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកា

បាត់ដំបង៖ នៅម៉ោង ០៩ និង ០០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតក្នុងភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង កម្លាំងអាវុធហត្ថខេត្តបានចាប់ខ្លួនជនត្រូវចោទ ០១ នាក់ ឈ្មោះ មឿន នីន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរគ្មាន មានទីលំនៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៤០៨ ត.ព្រ ចុះថ្ងៃទី ០១-០៧-២០២១…

Continue Readingកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកា
Read more about the article កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ សហការបង្រ្កាបបទល្មើសនេសាទ!

កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ សហការបង្រ្កាបបទល្មើសនេសាទ!

ក្រចេះ ៖ នៅវេលាម៉ោង៧ និង ៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រែកប្រសព្វ ខេត្តក្រចេះ សហការជាមួយក្រុមការងារស្រុក ដឹកនាំដោយលោក ប៉ែន ប៉ុណ្ណារាវុធ នាយផ្នែករដ្ឋបាលជលផលស្រុក បានចុះបង្ក្រាបបទល្មើសនេសាទនៅភូមិតាម៉ៅក្រោម ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយបានធ្វើការរុះរើនិងបំផ្លាញចោលនូវឧបករណ៍នេសាទមងពាំងទទឹងព្រែកតាម៉ៅ ចំនួន៥០សង្កាត់ (៥០កន្លែង) មានប្រវែង ៣៥០០ម៉ែត្រ និងបង្គោលចម្រឹងប្ញស្សីចំនួន៤៥០ដើម។

Continue Readingកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ សហការបង្រ្កាបបទល្មើសនេសាទ!
Read more about the article ឃាត់ខ្លួនជនង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ឃាត់ខ្លួនជនង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

រតនគិរី៖ នៅវេលាម៉ោង ១៣ និង ២៥នាទី ថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយ លោកវរសេនីយ៍ទោ សុខ មីន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះបង្ក្រាបករណីចែកចាយ ប្រើប្រាស់ ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិឡែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដោយបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ០៣នាក់ និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន ០៤កញ្ចប់, ទូរស័ព្ទដៃចំនួន ០៣គ្រឿង។ បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingឃាត់ខ្លួនជនង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហឹង្សា

កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហឹង្សា

បន្ទាយមានជ័យ៖ នៅវេលាម៉ោង១២ និង ៣០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានក្រុមក្មេងស្ទាវ១ក្រុមបានធ្វើសកម្មភាពជិះម៉ូតូចំនួន០២គ្រឿង ម៉ាកហុងដាស្គុបពី ពណ៌ខ្មៅ១គ្រឿង និងម៉ូតូម៉ាកហុងដាCD ពណ៌ខ្មៅ១គ្រឿង បានធ្វើសកម្មភាពយកកាំបិតប៉័ងតោ និងដុំថ្មគប់ទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួសដៃខាងឆ្វេង០១កន្លែង និងខូចខាតម៉ូតូ ក្រោយពីធ្វើសកម្មភាពរួចក្រុមក្មេងស្ទាវបានបើកម៉ូតូរត់គេចខ្លួនបាត់អស់។ ដោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងអាវុធហត្ថបានចុះដល់កន្លែងកើតហេតុរហូតដល់ថ្ងៃទី២១ ថ្ងៃ ខែ ឆ្នាំ ដដែលកម្លាំងបានរកឃើញក្រុមក្មេងស្ទាវនៅចំណុចតារាងបាល់តាកី ស្ថិតក្នុងភូមិ/សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ និងបានឃាត់ខ្លួនតែក្រុមក្មេងស្ទាវដឹងខ្លួនទាន់ហើយរត់គេចខ្លួនអស់…

Continue Readingកម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហឹង្សា