Read more about the article ឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

បាត់ដំបង៖ នៅម៉ោង ២៣និង ០០នាទីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ នៅចំណុចរង្វង់មូលព្រះនរាយស្ថិតនៅក្នុងភូមិអូរចារ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ និងបានចាប់យកវត្ថុតាងម៉ាទឹកកក ០១កញ្ចប់ និងម៉ូតូ ០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងជំនាញបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

Continue Readingឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article ឃាត់ខ្លួនជនង្ស័យឆបោកប្រាក់តាមបណ្តាញ Facebook

ឃាត់ខ្លួនជនង្ស័យឆបោកប្រាក់តាមបណ្តាញ Facebook

បាត់ដំបង៖ នៅវេលាម៉ោង ១០ និង ១០នាទីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ កងរាជអាវុធហត្ថខេត្តបាត់ដំបងសហការជាមួយកងរាជអាវុធហត្ថខេត្តកំពង់ធំ បានចុះទៅភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបានដំបង ខេត្តបាត់ដំបង បានចាប់ខ្លួនជនសង្ស័យ០២នាក់ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំពីបទលួចរូបថតទៅបង្កើតគណនី facebook ក្លែងក្លាយដើម្បីឆបោកយកប្រាក់របស់អ្នកដទៃក្នុងបណ្ដាញសង្គម facebook ប្រព្រឹត្តកាលពីអំឡុង ខែមីនា ដល់ ខែឧសភា ឆ្នាំ២០២១។ បច្ចុប្បន្នជនសង្ស័យការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តបាត់ដំបង បានប្រគល់ឱ្យជំនាញកងរាជអាវុធហត្ថខេត្តកំពង់ធំចាត់ការតាមនីតិវិធី។

Continue Readingឃាត់ខ្លួនជនង្ស័យឆបោកប្រាក់តាមបណ្តាញ Facebook
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

ព្រះវិហារ៖ វេលាម៉ោង០២.៣០នាទីថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជ័យសែន បានសហការជាមួយសង្កាត់រដ្ឋបាលព្រែឈើជ័យសែន និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ កម្លាំងបានឃាត់រថយន្តដឹកឈើ១គ្រឿងម៉ាក់សាំយ៉ុងកែច្នៃគ្មានផ្លាកលេខដឹកឈើប្រភេទលេខ១ផ្ចឹក និងដួងចែម ឈើទាលពុំមានលិខិតអនុញ្ញាត្តនៅភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ដោយបានចាប់យកប្រភេទឈើផឹ្ចក និងដួងចែមឈើទាលសរុបចំនួន ១១៤សន្លឹក។ វត្ថុតាងបានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើជ័យសែនដើម្បីបន្តនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article លោកវរសេនីយ៍ឯក គឹម សិទ្ធីយ៉ា ដឹកនាំកម្លាំងកងអាវុធហត្ថខេត្ត និងកម្លាំងក្រុងតាខ្មៅ ចុះល្បាតចល័ត និងឈរគោលដៅ

លោកវរសេនីយ៍ឯក គឹម សិទ្ធីយ៉ា ដឹកនាំកម្លាំងកងអាវុធហត្ថខេត្ត និងកម្លាំងក្រុងតាខ្មៅ ចុះល្បាតចល័ត និងឈរគោលដៅ

កណ្តាល៖ ថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក គឹម សិទ្ធីយ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានបន្តដឹកនាំកម្លាំងកងអាវុធហត្ថខេត្ត និងកម្លាំងក្រុងតាខ្មៅ ចុះល្បាតចល័ត និងឈរគោលដៅ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ សហការជាមួយកម្លាំងនគរបាលខេត្ត ចុះអនុវត្តសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកណ្ដាល ស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាលសម្រាប់រយៈពេល១៤ថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ក្នុងនោះក៏បានណែនាំអប់រំដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើតាមដងផ្លូវ ឲ្យចូលរួមសហការទប់ស្កាត់ និងអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល និងអនុវត្តវិធានការ ៣កុំ ៣ការពារ។

Continue Readingលោកវរសេនីយ៍ឯក គឹម សិទ្ធីយ៉ា ដឹកនាំកម្លាំងកងអាវុធហត្ថខេត្ត និងកម្លាំងក្រុងតាខ្មៅ ចុះល្បាតចល័ត និងឈរគោលដៅ
Read more about the article កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ សហការឃាត់ខ្លួនជនសង្ស័យ ២នាក់

កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ សហការឃាត់ខ្លួនជនសង្ស័យ ២នាក់

ត្បូងឃ្មុំ៖ នៅវេលាម៉ោង ២០:៣០នាទី ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកពញាក្រែក សហការជាមួយចុះបម្រាមគោចរ និងបានឃាត់ខ្លួនក្មេងទំនើងចំនួន ០២នាក់ដកហូតថ្នាំញៀនចំនួន ០១កញ្ចប់តូច(ម្សៅក្រាមពណ៌ស)និងដាវ ០២ដើមម៉ូតូ ០២គ្រឿងជនសង្ស័យ និងវត្ថុតាងប្រគល់ឲ្យមន្ត្រីជំនាញកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ សហការឃាត់ខ្លួនជនសង្ស័យ ២នាក់
Read more about the article ឧត្តមសេនីយ៍ត្រី ថាវ យ៉េន ជាអធិបតីក្នុងពិធីប្រជុំអនុគណៈកម្មការស្រាវជ្រាវ ផលប៉ះពាល់ជាមួយនឹងអ្នកជំងឺកូវីដ-១៩

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន ជាអធិបតីក្នុងពិធីប្រជុំអនុគណៈកម្មការស្រាវជ្រាវ ផលប៉ះពាល់ជាមួយនឹងអ្នកជំងឺកូវីដ-១៩

រតនគិរី៖ នៅរសៀលថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំ អនុគណៈកម្មការស្រាវជ្រាវ ផលប៉ះពាល់ជាមួយនឹងអ្នកជំងឺកូវីដ-១៩ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

Continue Readingឧត្តមសេនីយ៍ត្រី ថាវ យ៉េន ជាអធិបតីក្នុងពិធីប្រជុំអនុគណៈកម្មការស្រាវជ្រាវ ផលប៉ះពាល់ជាមួយនឹងអ្នកជំងឺកូវីដ-១៩
Read more about the article ឧត្តមសេនីយ៍ត្រី បោន ប៊ិន បានឧបត្ថម្ភដល់ពលករ(ម្ដាយ-កូន)កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន

ឧត្តមសេនីយ៍ត្រី បោន ប៊ិន បានឧបត្ថម្ភដល់ពលករ(ម្ដាយ-កូន)កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រួមដំណើរជាមួយលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង ជានាយសេនាធិការយោធភូមិភាគទី៥ បានអញ្ជើញនាំយកថវិកាឧបត្ថម្ភដែលមានមកពីការចូលរួមចំនួន ៣លានរៀលជូនដល់ពលករខ្មែរ២នាក់(ម្ដាយនិងកូន)ដែលបានចាញ់បោកមេខ្យល់ នាំមកពីប្រទេសថៃឆ្លងមកកម្ពុជា ហើយត្រូវបានទម្លាក់ចោលនៅក្នុងចម្ការមីន កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១កន្លងមកនេះ នៅចំណុចប៉ុស្ដិ៍ប្រាសាទត្បែង ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ នារីពលកររងគ្រោះឈ្មោះ ប៉ុក ណាលីន អាយុ២៦ឆ្នាំបានបញ្ជាក់ឱ្យដឹងថា ដោយមានការភ័យខ្លាចពេកព្រោះយប់ងងឹតខ្លាំងទើបខ្លួននិងកូនធ្វើដំណើរដោយមិនបានប្រុងប្រយ័ត្នទើបធ្វើឱ្យខ្លួនដើរធ្លាក់គ្រលុកបណ្ដាលឱ្យបាក់កជើងខាងស្ដាំតែម្ដង។ ដោយឃើញបែបនេះកម្លាំងចម្រុះដែលល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ…

Continue Readingឧត្តមសេនីយ៍ត្រី បោន ប៊ិន បានឧបត្ថម្ភដល់ពលករ(ម្ដាយ-កូន)កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន
Read more about the article កម្លាំងអាវុធហត្ថខេត្តសៀមរាប សហការអនុវត្តវិធានការបិទខ្ទប់

កម្លាំងអាវុធហត្ថខេត្តសៀមរាប សហការអនុវត្តវិធានការបិទខ្ទប់

សៀមរាប៖ ថ្ងៃអង្គារ ថ្ងៃទី០៣ ខែសីហាឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប សហការចុះគោលដៅបិតខ្ទប់ កន្លែងព្យាបាលជំងឺកូវីដ-១៩ និងកន្លែងធ្វើចត្តាឡីស័ក្តមានកន្លែងព្យាបាលជំងឺកូវីដ-១៩ វិទ្យាល័យដំដែក, គោលដៅបិតខ្ទប់ ស្រុកសូទ្រនិគម, គោលដៅបិតខ្ទប់ព្រំប្រទល់ស្រុកជីក្រែង ខេត្តសៀមរាប និងខេត្តកំពង់ធំ,  គោលដៅបិតខ្ទប់ផ្សាកំពង់ក្តី និងគោលដៅបិតខ្ទប់ព្រំប្រទល់ស្រុកស្វាយលើ ខេត្តសៀមរាប និងខេត្តព្រះវិហារ។

Continue Readingកម្លាំងអាវុធហត្ថខេត្តសៀមរាប សហការអនុវត្តវិធានការបិទខ្ទប់
Read more about the article ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា

ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា

កណ្តាល៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកោះធំ បន្ទាប់ពីទទួលបានព័ត៌មានថាមានករណី ហិង្សាដោយចេតនា ស្ថិតក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ០១នាក់។ បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

Continue Readingឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា
Read more about the article ក្រុមគ្រូពេទ្យកងរាជអាវុធហត្ថខេត្តស្វាយរៀង បានយកសំណាកនគរបាលច្រកទ្វារអន្តរជាតិបាវិត និងប្រជាពលរដ្ឋ

ក្រុមគ្រូពេទ្យកងរាជអាវុធហត្ថខេត្តស្វាយរៀង បានយកសំណាកនគរបាលច្រកទ្វារអន្តរជាតិបាវិត និងប្រជាពលរដ្ឋ

ស្វាយរៀង៖ យោងតាមសំណើរបស់ លោកវរសេនីយ៍ឯក ម៉ម យ៉យ នាយប៉ុស្ដិ៍នគរបាលច្រកទ្វារអន្តរជាតិបាវិត បានស្នើលោកឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដើម្បីឱ្យកម្លាំងជំនាញផ្នែកសុខាភិបាលយកសំណាកធ្វើតេស្ដរកមេរោគកូវីដ-១៩ ដល់កងកម្លាំងនគរបាល។ ជាក់ស្ដែងនៅថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជាឱ្យកម្លាំងជំនាញផ្នែកសុខាភិបាលកងរាជអាវុធហត្ថខេត្តដឹកនាំដោយ លោកស្រីអនុសេនីយ៍ឯក សុខ សុមន្ថា បានធ្វើការពិនិត្យយកសំណាកធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ជូនកងកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វាអន្តរជាតិបាវិត និងប្រជាពលរដ្ឋលក់ដូរនៅក្នុងបរិវេនប៉ុស្ដិ៍នគរបាល ដើម្បីមានភាពកក់ក្ដៅប្រាកដប្រជា…

Continue Readingក្រុមគ្រូពេទ្យកងរាជអាវុធហត្ថខេត្តស្វាយរៀង បានយកសំណាកនគរបាលច្រកទ្វារអន្តរជាតិបាវិត និងប្រជាពលរដ្ឋ