Read more about the article នាយ នាយរងអាវុធហត្ថខេត្តប៉ៃលិន បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ.១៩ ដូសទី៣

នាយ នាយរងអាវុធហត្ថខេត្តប៉ៃលិន បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ.១៩ ដូសទី៣

ប៉ៃលិន៖ នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២០១ នៅបញ្ជាការដ្ឋានកងរាអាវុធហត្ថខេត្តប៉ៃលិន ក្រុមគ្រូពេទ្យកងរាជអាវុធហត្ថខេត្ត បានធ្វើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (ដូសជម្រុញ) ដូសទី៣ ប្រភេទ(Astrazeneca) ជាអំណោយដ៏ថ្លៃថ្លា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចាក់ជូនដល់កងកម្លាំងកងរាជអាវុធហត្ថខេត្ត៕

Continue Readingនាយ នាយរងអាវុធហត្ថខេត្តប៉ៃលិន បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ.១៩ ដូសទី៣
Read more about the article លោកវរសេនីយ៍ត្រី យស ឌីណា ចុះសួរសុខទុក្ខមន្ត្រីអាវុធហត្ថដែលកំពុងវិជ្ជមានកូវីដ.១៩

លោកវរសេនីយ៍ត្រី យស ឌីណា ចុះសួរសុខទុក្ខមន្ត្រីអាវុធហត្ថដែលកំពុងវិជ្ជមានកូវីដ.១៩

កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក តំណាងលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ប្រាក់ ពុទ្ធរដ្ឋា ប្រធានស្នាក់ការសន្តិសុខ៤០៣ និងលោកនាយចំណង់ យ៉ែម ពិសិដ្ធ ជាសមាជិក ដែលវិជ្ជមានកូវីដ-១៩ កំពុងសំរាកព្យាបាលនៅមជ្ឈមណ្ឌលអភិវឌ្ឈន៍ជនបទកម្ពុជាកូរ៉េមានថវិកា៧០ម៉ឺនរៀល, ទឹកបរិសុទ្ធ ០៥កេស, ទឹកផ្លែឈើ ០៥កេស,ទឹកដោះគោឆៅ ០៥យួរ, អាល់កុល…

Continue Readingលោកវរសេនីយ៍ត្រី យស ឌីណា ចុះសួរសុខទុក្ខមន្ត្រីអាវុធហត្ថដែលកំពុងវិជ្ជមានកូវីដ.១៩
Read more about the article កម្លាំងអាវុធហត្ថខេត្តក្រចេះ បង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តក្រចេះ បង្ក្រាបបទល្មើសព្រៃឈើ

ក្រចេះ៖ នៅវេលាម៉ោង១១ និង ៣០នាទីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រែកប្រសព្វ ដឹកនាំដោយលោកវរសេនីយ៍ត្រី ហាវ ដាវុធ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រែកប្រសព្វ សហការជាមួយមន្រ្តីជំនាញរដ្ឋបាលព្រៃឈើសង្កាត់ព្រែកប្រសព្វ ចុះបង្គ្រាប បទល្មើសព្រៃឈើស្ថិតនៅចំណុចភូមិព្រែកប្រសព្វ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយបានចាប់ឃាត់រថយន្តម៉ាកសាំយុង១គ្រឿងពណ៌ទឹកប្រាក់ដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាតិ ប្រភេទសុក្រមចំនួន ១៩ដុំស្មើនឹង៣៤៨៤ម៉ែត្រគូប។ .តាមនិតិវិធីច្បាប់។

Continue Readingកម្លាំងអាវុធហត្ថខេត្តក្រចេះ បង្ក្រាបបទល្មើសព្រៃឈើ
Read more about the article លោកវរសេនីយ៍ឯក ជា វុទ្ធី ចុះសួរសុខទុក្ខ និងចុះផ្សព្វផ្សាយណែនាំដល់កងកម្លាំង ដែលកំពុងធ្វើចត្តាឡីស័ក

លោកវរសេនីយ៍ឯក ជា វុទ្ធី ចុះសួរសុខទុក្ខ និងចុះផ្សព្វផ្សាយណែនាំដល់កងកម្លាំង ដែលកំពុងធ្វើចត្តាឡីស័ក

កណ្តាល៖ ថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ជា វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្ដាល បានដឹកនាំអនុប្រធានមន្ទីរ ការិយាល័យសុខាភិបាល បន្តចុះសួរសុខទុក្ខ និងចុះផ្សព្វផ្សាយណែនាំដល់កងកម្លាំង ដែលកំពុងធ្វើចត្តាឡីស័កនិងព្យាបាលជំងឺកូវីដ-១៩ នៅមណ្ឌលសាលាបឋមសិក្សាព្រែកតាពៅ ឲ្យអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន និងចេះការពារខ្លួនដោយពាក់ម៉ាស បាញ់អាល់កុល លាងដៃនឹងសាប៊ូ និងរក្សាគម្លាត កុំឲ្យឆ្លងដល់ក្រុមគ្រួសារនិងអ្នកដទៃ ស្ថិតនៅព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។

Continue Readingលោកវរសេនីយ៍ឯក ជា វុទ្ធី ចុះសួរសុខទុក្ខ និងចុះផ្សព្វផ្សាយណែនាំដល់កងកម្លាំង ដែលកំពុងធ្វើចត្តាឡីស័ក
Read more about the article កម្លាំងអាវុធហត្ថខេត្តកណ្តាល ផ្សព្វផ្សាយអំពីវិធានការ ការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

កម្លាំងអាវុធហត្ថខេត្តកណ្តាល ផ្សព្វផ្សាយអំពីវិធានការ ការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

កណ្តាល៖ ថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តកណ្តាល បានដឹកនាំកម្លាំងចុះធ្វើការផ្សព្វផ្សាយអំពីវិធានការ ការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងអ្នកលក់បាយ គុយទាវ កាហ្វេ ត្រូវវិចខ្ចប់ជូនភ្ញៀវ ជាពិសេសគោរពអនុវត្តឲ្យបានជាប់ជានិច្ចនូវគោលការណ៍របស់រាជរដ្ឋាភិបាលគឺ (៣កុំ-៣ការពារ) និងធ្វើការចែកម៉ាស់ដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរផងដែរ។

Continue Readingកម្លាំងអាវុធហត្ថខេត្តកណ្តាល ផ្សព្វផ្សាយអំពីវិធានការ ការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩
Read more about the article កម្លាំងអាវុធហត្ថខេត្តក្រចេះ បង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តក្រចេះ បង្ក្រាបបទល្មើសព្រៃឈើ

ក្រចេះ៖ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកចិត្របុរី ដឹកនាំដោយ លោកអនុសេនីយ៍ឯក អ៊ឹម យុគន្ធរ មេបញ្ជាការរងស្រុក ចុះបង្ក្រាបរម៉កដឹកផលអនុផលព្រៃឈើដែលគ្មានលិខិតអនុញ្ញតនៅចំណុចភូមិ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ដោយបានចាប់ឃាត់រម៉កដឹកឈើ០១គ្រឿង ប្រភេទឈើអាលេខ១(ស្រទ្បៅ-ខ្វាវ) ចំនួន៧៨សន្លឹក។ បច្ចុប្បន្នវត្ថុតាងខាងលើបានប្រគល់ជូនសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត យកមករក្សាទុកនៅស្ថានីយ៍បណ្តុះកូនឈើខ្សារ ដើម្បីចាត់ការតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តក្រចេះ បង្ក្រាបបទល្មើសព្រៃឈើ
Read more about the article កម្លាំងអាវុធហត្ថខេត្តក្រចេះ បង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តក្រចេះ បង្ក្រាបបទល្មើសព្រៃឈើ

ក្រចេះ៖ ព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថ ខេត្តក្រចេះ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉ក់ ពីយុត អនុប្រធានមន្ទីរបានឃាត់ចាប់រថយន្ដកែច្នៃគ្មានស្លាកលេខចំនួន១គ្រឿងដឹកឈើប្រភេទលេខ(២)ដោយគ្មានច្បាប់អនុញ្ញាតិស្ថិតនៅក្នងក្រុមហ៊ុនចំការកៅស៊ូដៃណាមភូមិក្រញូងសែនជ័យជើងឃុំក្រញូងសែនជ័យស្រុកស្នួលខេត្តក្រចេះ ដោយបាយចាប់យកឈើគ្រឿងចំនួន ៣៧កន្ទុយ, ឈើក្ដាចំនួន ៨៧សន្លឹក (មិនទាន់វាស់វែង) បច្ចុប្បន្នវត្ថុតាងខាងលើបានយកទៅរក្សាទុកនៅស្នាក់ការសន្តិសុខ៧០៩បណ្ដោះអាសន្ន។

Continue Readingកម្លាំងអាវុធហត្ថខេត្តក្រចេះ បង្ក្រាបបទល្មើសព្រៃឈើ
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យម្នាក់ទៅអយ្យកាអមសាលាដំបូងខេត្ត

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យម្នាក់ទៅអយ្យកាអមសាលាដំបូងខេត្ត

ព្រះសីហនុ៖ វេលាម៉ោង១៤:០០នាទីរសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ កម្លាំងការិយាល័យព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន ០២នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស នៅបុរី BS ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។ វត្ថុតាងចាប់យកមានម៉ូតូចំនួន ០១គ្រឿង, ស្បែកជើង ចំនួន ០១គូរ, មួកប៉ារ៉ា ចំនួន ០១,  អាវពណ៌គគីរ ចំនួន ០១…

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យម្នាក់ទៅអយ្យកាអមសាលាដំបូងខេត្ត
Read more about the article លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញផ្សព្វផ្សាយការវិវត្តន៍សភាពការថ្មីៗ ជាពិសេសជំងឺឆ្លងសកលកូវីដ-១៩

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញផ្សព្វផ្សាយការវិវត្តន៍សភាពការថ្មីៗ ជាពិសេសជំងឺឆ្លងសកលកូវីដ-១៩

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរីករាយ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញផ្សព្វផ្សាយការវិវត្តន៍សភាពការថ្មីៗ ជាពិសេសជំងឺឆ្លងសកលកូវីដ-១៩ និងវិធានការផ្សេងៗ ក្នុងការបង្ការ ទប់ស្កាត់ និងព្យាលបាលជំងឺកូវីដ-១៩។ ពិធីនេះមានការចូលរួមពីនាយក នាយករង ប្រធានមន្ទីរនាយ ការិយាល័យ និងសិក្ខាកាមផងដែរ។

Continue Readingលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញផ្សព្វផ្សាយការវិវត្តន៍សភាពការថ្មីៗ ជាពិសេសជំងឺឆ្លងសកលកូវីដ-១៩
Read more about the article កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ករណីគ្រឿងញៀន

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិ/សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីហឹង្សា និងប្រើប្រាស់គ្រឿងញៀន ដោយបានចាប់យកកាំបិតប៉័ងតោចំនួន០២ដើម និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយ។ បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ករណីគ្រឿងញៀន