នាយ នាយរងអាវុធហត្ថខេត្តតាកែវ បានយកសំណាករកមេរោគកូវីដ-១៩
តាកែវ៖ ព្រឹកថ្ងៃ ទី១១ ខែសីហា ឆ្នាំ ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ក្រុមគ្រូពេទ្យកងរាជអាវុធហត្ថបានរៀបចំយកសំណាកធ្វើតេស្តរហ័ស ដល់នាយ ងអាវុធហត្ថខេត្តទាំងអស់។
តាកែវ៖ ព្រឹកថ្ងៃ ទី១១ ខែសីហា ឆ្នាំ ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ក្រុមគ្រូពេទ្យកងរាជអាវុធហត្ថបានរៀបចំយកសំណាកធ្វើតេស្តរហ័ស ដល់នាយ ងអាវុធហត្ថខេត្តទាំងអស់។
តាកែវ៖ នៅវេលាម៉ោង ១៧ និង ០៦នាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានទទួលជនសង្ស័យចំនួន ០៣នាក់និងវត្ថុតាងពាក់ព័ន្ធករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោសពីមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង។ វត្ថុតាងមានម៉ូតូ០១គ្រឿង, ទូរស័ព្ទដៃ០២គ្រឿង។ បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្តតាកែវ។
ប៉ៃលិន៖ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តប៉ៃលិន សហការចុះនៅតាមគោលដៅបិទខ្ទប់។
រតនគិរី៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកូនមុំ ដឹកនាំដោយ លោកអនុសេនីយ៍ទោ ជា គឹម រដ្ឋាមេបញ្ជាការរងស្រុក បានហការជាមួយកម្លាំងនគរបាល និងកម្លាំងបរិស្ថានបានចុះពិនិត្យលើការដាក់ឱសានវាទឱ្យគ្រួសារឈ្មោះ ទេព កែវ ដែលបានធ្វើកិច្ចសន្យាសុំរយៈពេល ១៥ថ្ងៃ គិតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ធ្វើការរុះរើ និងចាកចេញពីលើដី ត្រង់ចំណុចនិយាមកា (673605,1486446) ស្ថិតក្នុងតំបន់ការពារធម្មជាតិ (អតីតដីដែលក្រុមហ៊ុនហ័ងអាញ់អណ្ដូងមាស បានខ្ចីពីក្រសួងបរិស្ថាន) ស្ថិតនៅភូមិ៣ ឃុំស្រែអង្រ្គង ស្រុកកូនមុំ…
ពោធិ៍សាត់៖ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងចម្រុះ អនុវត្តវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល នៅតាមគោលដៅមួយចំនួន នៅព្រំប្រទល់ពីខេត្តមួយទៅខេត្តមួយ និងច្រកព្រំដែន។
ឧត្តរមានជ័យ៖ ថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣។ ពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ ដែលមានការពាក់ព័ន្ធ។
ព្រៃវែង៖ ដោយមានបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី ឈួន គីមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង នៅវេលាម៉ោង១៨ និង ៣០នាទីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ កម្លាំងជំនាញ កងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបាភ្នំ ដឹកនាំដោយ លោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើស ចុះអនុត្តវិធានញុះញង់បង្ក្រាបបទល្មើសគ្រឿងញៀន នៅចំណុចភូមិកាឡី ឃុំស្ពឺ(ក) ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌សចំនួន ០២កញ្ចប់…
តាកែវ៖ យប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងចម្រុះ អនុវត្តវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល នៅតាមគោលដៅមួយចំនួន នៅព្រំប្រទល់ពីខេត្តមួយទៅខេត្តមួយ និងច្រកព្រំដែន។
មណ្ឌលគិរី៖ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកពេជ្រាដា ដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ិន សុភ័ក្រ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះល្បាត និងផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋឱ្យគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ហាមប្រមូលផ្ដុំគ្នារផឹកស៊ីគ្នា និងរក្សាគម្លាត និងពាក់ម៉ាស់អោយបានគ្រប់គ្នារដើម្បីជៀសផុតពីជំងឺកូវីត-១៩ ក្នុងភូមិសាស្រ្តឃុំប៊ូស្រា ស្រុកពេជ្រាដា។
កំពង់ឆ្នាំង៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង ដឹកនាំដោយលោក វរសេនីយ៍ត្រី អ៊ឹម លីអ៊ីម មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង យោងបទល្មើសជាក់ស្ដែង ដោយបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ដែលពាក់ព័ន្ធក្នុងករណីចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចស្ថានីយ៍ ក្នុងភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យម៉ាទឹកកក ចំនួន០១កញ្ចប់និងឧបករណ៍ជក់មួយចំនួនទៀត ទូរស័ព្ទដៃចំនួន០១គ្រឿង។…