Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនង្ស័យចំនួន ០២នាក់

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនង្ស័យចំនួន ០២នាក់

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៩:៣០នាទីកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដឹកនាំដោយ លោកអនុសេនីយ៍ត្រី ប៊ុត ធឿន នាយការិយាល័យព្រហ្មទណ្ឌ បានចុះសហការជាមួយកម្លាំងអាវុធហត្ថស្រុករលាប្អៀរ និងបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងនិងយោងបទល្មើសជាក់ស្ដែងកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធក្នុងករណី ធ្វើឲ្យខូចខាតដោយចេតនា (គប់កញ្ចក់រថយន្ដ) កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២២:១៥នាទី នៅចំណុចស្ថានីយ៍ថ្លឹងរថយន្ដ ស្ថិតនៅភូមិគោកស្ដៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងចាប់យកវត្ថុតាងម៉ូតូចំនួន០១គ្រឿង…

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនង្ស័យចំនួន ០២នាក់
Read more about the article នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានធ្វើការយកសំណាកនាយ នាយរងអាវុធហត្ថ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានធ្វើការយកសំណាកនាយ នាយរងអាវុធហត្ថ

កោះកុង៖ ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង ដោយមានការយកចិត្តទុកដាក់ពី លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ អំពីសុខមាលភាពនាយ នាយរងអាវុធហត្ថព្រមទាំងក្រុមគ្រួសារ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានស្នើសុំឲ្យមន្ទីរសុខាភិបាលខេត្ត ដើម្បីធ្វើតេស្តរកមេរោគកូវីដ.១៩ ដល់នាយ/នាយរង កងរាជអាវុធហត្ថក្រុមគ្រួសារ។

Continue Readingនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានធ្វើការយកសំណាកនាយ នាយរងអាវុធហត្ថ
Read more about the article កងរាជអាវុធហត្ថខេត្តក្រចេះបង្រ្កាបបទល្មើសគ្រឿងញៀន

កងរាជអាវុធហត្ថខេត្តក្រចេះបង្រ្កាបបទល្មើសគ្រឿងញៀន

ក្រចេះ ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ដឹកនាំដោយលោក អនុសេនីយ៍ទោ ញ៉ែម ភារម្យ បានចុះបង្ក្រាបករណីជួញដូរនូវសារធាតុញៀន នៅចំណុច ភូមិថ្មគ្រែ ឃុំ ថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះដោយមានការសម្របសម្រួលនីតិវិធី ពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា  ព្រះរាជអាជ្ញា អមសាលាដំបូខេត្តក្រចេះ។ +ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់  ឈ្មោះ គួយ មេត្រី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិ…

Continue Readingកងរាជអាវុធហត្ថខេត្តក្រចេះបង្រ្កាបបទល្មើសគ្រឿងញៀន
Read more about the article អាវុធហត្ថខេត្តកំពង់ឆ្នាំងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ សារធាតុញៀន

អាវុធហត្ថខេត្តកំពង់ឆ្នាំងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ សារធាតុញៀន

កំពង់ឆ្នាំង៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១០:៣០នាទីព្រឹក កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករលាប្អៀរ ដឹកនាំដោយវរសេនីយ៍ត្រី យ៉ាង លឿង អនុប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ដែលពាក់ព័ន្ធក្នុងករណី(រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន) ស្ថិតចំណុចវត្តរតនមុន្នីសាគរ ក្នុងភូមិទឹកហូត ឃុំទឹកហូត ស្រុកលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ជនសង្ស័យមានឈ្មោះ គុជ្យ ចន្ថា ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់ភូមិទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀរ…

Continue Readingអាវុធហត្ថខេត្តកំពង់ឆ្នាំងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ សារធាតុញៀន
Read more about the article អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរំលោភលើទំនុកចិត្ត

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរំលោភលើទំនុកចិត្ត

បាត់ដំបង ៖ នៅ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចភូមិអូរចារ សង្កាត់អូរចារ ក្រុងនិងខេត្តបាត់ដំបង កងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ គង់ សាវឿន ភេទប្រុស អាយុ៥៩ ឆ្នាំមុខរបរធ្វើចំការ មានទីលំនៅភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ខេត្តបាត់ដំបង ពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តកាលពីឆ្នាំ២០១៩ តាមបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ណុច ហេងលី ភេទប្រុស អាយុ៥៣ ឆ្នាំមុខរបរមន្ត្រីរាជការ មានទីលំនៅភូមិទួលតាឯក…

Continue Readingអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរំលោភលើទំនុកចិត្ត
Read more about the article កម្លាំងអាវុធហត្ថខេត្តរតនគិរី រុករកឃើញរថយន្តដឹកបទល្មើសព្រៃឈើ!

កម្លាំងអាវុធហត្ថខេត្តរតនគិរី រុករកឃើញរថយន្តដឹកបទល្មើសព្រៃឈើ!

រតនគិរី៖ នៅវេលាម៉ោង ១៥:០០នាទី ថ្ងៃព្រហស្បតិ៍ទី២២ ខែកក្កដា ឆ្នាំ២០២១ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយ លោកវរសេនីយ៍ទោ សុខ មីន មេបញ្ជាការ កងរាជអាវុធហត្ថស្រុក បានចុះស្រាវជ្រាវរុករកឃើញរថយន្តដែលប្រព្រឹត្តបទល្មើសចំនួន ០១គ្រឿង ដែលជនសង្ស័យបានយកមកលាក់ទុក នៅចំណុចភូមិប្លង់ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ហើយ បានរត់គេចខ្លួនបាត់។ រថយន្តខាងលើនេះ គឺមានការជាប់ពាក់ព័ន្ធករណីដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាតកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៧:៣០នាទីនៅចំណុចភូមិកាតែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវខេត្តរតនគិរី…

Continue Readingកម្លាំងអាវុធហត្ថខេត្តរតនគិរី រុករកឃើញរថយន្តដឹកបទល្មើសព្រៃឈើ!
Read more about the article ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ

ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ

កណ្តាល៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីលួច(ម៉ូតូ)ស្ថិតក្នុងឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ មេបញ្ជាការ កងរាឣាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ភេទប្រុស និងចាប់យកវត្ថុតាងម៉ូតូ០១គ្រឿង (ជារបស់ជនរងគ្រោះ)។ បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាមនីតិវិធី។

Continue Readingឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ
Read more about the article កម្លាំងអាវុធហត្ថខេត្តក្រចេះបង្រ្កាប បទល្មើសព្រៃឈើ!

កម្លាំងអាវុធហត្ថខេត្តក្រចេះបង្រ្កាប បទល្មើសព្រៃឈើ!

ក្រចេះ៖ នៅវេលាម៉ោង ១៤:៣០នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ កម្លាំងស្នាក់ការសន្តិសុខ៧០៧ សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើស្វាយជ្រះ ចុះបង្រ្កាបបទរល្មើសធនធានធម្មជាតិ នៅចំណុចភ្នំឈ្វេរ ភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ដោយបានដកហូតបានឈើអារសុក្រំ (កូនក្រឡឹង ) ចំនួន ២៧ដុំ ស្មើនឹង១,៣៧៩ ម៉ែត្រត្រីគុណ។ បច្ចុប្បន្នវត្ថុតាងខាងលើត្រូវបានរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្វាយជ្រះដើម្បីចាត់ការតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តក្រចេះបង្រ្កាប បទល្មើសព្រៃឈើ!
Read more about the article កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហឹង្សា និងប្រើប្រាស់គ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហឹង្សា និងប្រើប្រាស់គ្រឿងញៀន

បន្ទាយមានជ័យ៖ បើយោងតាមលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ជួន វិធីវិន ភេទស្រីអាយុ៤៨ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីប្រើហិង្សាក្នុងគ្រួសារ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់។ ស្រ្តីជាដើមបណ្ដឹងបានរៀបរាប់ក្នុងពាក្យបណ្ដឹងថា ប្ដីរបស់គាត់ឈ្មោះ ជិម រ៉ា អាយុ៥៥ឆ្នាំ តែងតែប្រើអំពើហិង្សាមកលើរូបគាត់ជាញឹកញាប់ ជាក់ស្ដែងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ប្ដីគាត់បានប្រើហិង្សាមកលើរូបគាត់ម្ដងទៀត បន្ទាប់ពីប្រើប្រាស់គ្រឿងញៀនរួច ហើយស្រ្តីជាដើមបណ្ដឹងបានរៀបរាប់ទៀតថា ប្ដីរបស់គាត់ឈ្មោះ ជិម រ៉ា ក៏ធ្លាប់ជាប់ពន្ធនាគារម្ដងហើយដែរ…

Continue Readingកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហឹង្សា និងប្រើប្រាស់គ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីការ

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីការ

កំពង់ឆ្នាំង៖ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបរិបូណ៌ ដឹកនាំដោយលោកវរសេនីយ៍ត្រី គិត គន្ធា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរិបូណ៌ បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនឃុំខ្លួន លេខ១៣៣៣ដកសស/០២០ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ចេញដោយលោក សំ ដារ៉ា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ឆ្នាំង ពីបទរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបានធ្វើការចាប់ខ្លួនជនត្រូវចោទ ០១នាក់ឈ្មោះ ញឹប តុលា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិថ្មី ឃុំមេលំ ស្រុកបរិបូណ៌…

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីការ