Read more about the article ក្រុមគ្រូពេទ្យ របស់កងរាជអាវុធហត្ថខេត្ត បានចុះមកយកសំណាកលើកទី៣

ក្រុមគ្រូពេទ្យ របស់កងរាជអាវុធហត្ថខេត្ត បានចុះមកយកសំណាកលើកទី៣

កណ្តាល៖ ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ របស់កងរាជអាវុធហត្ថខេត្ត បានចុះមកយកសំណាកលើកទី៣ (Rapid test) ដល់កងកម្លាំងកងរាជអាវុធហត្ថខេត្ត ដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលព្យាបាលកម្រឹតស្រាល សាលាបឋមសិក្សាព្រែកតាពៅ ស្ថិតក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។  

Continue Readingក្រុមគ្រូពេទ្យ របស់កងរាជអាវុធហត្ថខេត្ត បានចុះមកយកសំណាកលើកទី៣
Read more about the article កម្លាំងអាវុធហត្ថប្រទះឃើញរថយន្ដកែច្នៃសម្រាប់ដឹកឈើប្រភេទ រ៉េវ ចំនួនពីរគ្រឿង

កម្លាំងអាវុធហត្ថប្រទះឃើញរថយន្ដកែច្នៃសម្រាប់ដឹកឈើប្រភេទ រ៉េវ ចំនួនពីរគ្រឿង

ស្នាក់ការល្បាតររៀង នៃកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញសហការដោយក្រសួងបរិស្ថាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នេះ វេលាម៉ោង ១១:០៥ នាទី បានប្រទះឃើញរថយន្ដកែច្នៃសម្រាប់ដឹកឈើប្រភេទ រ៉េវ ចំនួនពីរគ្រឿង ត្រូវបានបើកចូលជ្រៅទៅក្នុងតំបន់ការពារធម្មជាតិ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដូចមានក្នុងផែនទីបង្ហាញទីតាំងជូនភ្ជាប់។   រថយន្តកែច្នៃ រ៉េវ ២គ្រឿងនេះ នឹងកម្ទេចចោលនៅហ្នឹងកន្លែង តាមបទបញ្ជារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។  

Continue Readingកម្លាំងអាវុធហត្ថប្រទះឃើញរថយន្ដកែច្នៃសម្រាប់ដឹកឈើប្រភេទ រ៉េវ ចំនួនពីរគ្រឿង
Read more about the article នាយ នាយរងអាវុធហត្ថខេត្តប៉ៃលិន ធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩

នាយ នាយរងអាវុធហត្ថខេត្តប៉ៃលិន ធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩

ប៉ៃលិន៖ ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន នាយ នាយរងអាវុធហត្ថខេត្ត បានយកសំណាក (Rapid test) ធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ ពិធីនេះក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន។

Continue Readingនាយ នាយរងអាវុធហត្ថខេត្តប៉ៃលិន ធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩
Read more about the article នាយ នាយរងអាវុធហត្ថខេត្តកំពត ធ្វើតេសរហ័សដល់រកមេរោគកូវីដ-១៩

នាយ នាយរងអាវុធហត្ថខេត្តកំពត ធ្វើតេសរហ័សដល់រកមេរោគកូវីដ-១៩

កំពត៖ ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅបញ្ជាការរដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត បានធ្វើតេសរហ័សដល់នាយទាហាន នាយទាហានរងអាវុធហត្ថខេត្តដើម្បីរកមេរោគកូវីដ-១៩

Continue Readingនាយ នាយរងអាវុធហត្ថខេត្តកំពត ធ្វើតេសរហ័សដល់រកមេរោគកូវីដ-១៩
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីការ

កម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីការ

នៅវេលាម៉ោង ១៦និង ០០នាទី ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងស្នងការនគរបាលខេត្តកោះកុង បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកោះកុង លេខ ៤៧ ភព ២១ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១  ពីបទឆបោកចេញដោយលោក មីន មករា ចៅក្រមស៊ើបសួរ នៃអយ្យការអមសាលាដំបូងខេត្តកោះកុង។ បច្ចុប្បន្ន កម្លាំងជំនាញបានប្រគល់ជនសង្ស័យឱ្យទៅកម្លាំងនគរបាលខេត្តកោះកុងចាត់ការតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីការ
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបឈើសន្និធិ

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបឈើសន្និធិ

ព្រះវិហារ៖ នៅវេលាម៉ោង ១៥:៣០ នាទីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថគោលដៅកំពង់ស្រឡៅ បានសហការជាមួយមន្ត្រីជំនាញបរិស្ថាន កម្លាំងនគរបាលការពារព្រំដែនគោក និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ស្រឡៅមួយ ដឹកនាំដោយលោក នៅ ប្រុស ប្រធានមន្ទីរបរិស្ថានស្តីទី ខេត្តព្រះវិហារ ក្រោមការបញ្ជាផ្ទាល់តាមទូរស័ព្ទពីលោក ថុល កំហឹង ព្រះរាជអាជ្ញារង នៃអាយ្យការខេត្តព្រះវិហារ បានធ្វើការដកហូតឈើសន្និធិប្រភេទលេខ១ (សសរផ្ចឹក) ចំនួន ៦៥ដើម ស្មើនឹង ៨.៩៥៧ម៉ែត្រីគុណ នៅចំណុចUTM (571842-1559692) ស្ថិតក្នុងភូមិខាំកឺត ឃុំកំពង់ស្រឡៅមួយ…

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបឈើសន្និធិ
Read more about the article កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការឃាត់រថយន្តមួយគ្រឿង សង្ស័យគ្មានពន្ធ!

កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការឃាត់រថយន្តមួយគ្រឿង សង្ស័យគ្មានពន្ធ!

រតនគិរី៖ នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយ លោក អនុសេនីយ៍ឯក ម៉ែន សីហា សហការជាមួយជំនាញគយរដ្ឋករ សាខាខេត្តរតនគិរី បានឃាត់រថយន្តមួយគ្រឿងម៉ាកម៉ាសស្តា ឆ្នាំផលិត២០១៧ ពណ៌ប្រផេះស្លាកលេខ ក្រចេះ 2A0421 សង្ស័យថាគ្មានពន្ធនៅចំណុច ភូមិអុល ឃុំលំជ័រ ស្រុកអូរយ៉ាដាវ។ បច្ចុប្បន្នរថយន្ត រក្សាទុកនៅសាខាគយ និងរដ្ឋាករខេត្តរតនគិរីចាត់ការបន្ត។

Continue Readingកម្លាំងអាវុធហត្ថខេត្តរតនគិរី សហការឃាត់រថយន្តមួយគ្រឿង សង្ស័យគ្មានពន្ធ!
Read more about the article ឧត្តមសេនីយ៍ត្រី បោន ប៊ិន ចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ

ឧត្តមសេនីយ៍ត្រី បោន ប៊ិន ចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

Continue Readingឧត្តមសេនីយ៍ត្រី បោន ប៊ិន ចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ
Read more about the article កម្លាំងអាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីគ្រឿងញៀន

រតនគិរី៖ នៅវេលាម៉ោង១៤.៣០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានអាវុធហត្ថ ស្រុកអូរយ៉ាដាវ ដឹកនាំដោយលោកវរសេនីយ៍ទោ សុខ មីន មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុក បានចុះបង្រ្កាបជាក់ស្តែងករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតត្រង់ចំណុចភូមិប្លង់ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដោយបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ២ នាក់ និងចាប់យកវត្ថុតាងម្សៅក្រមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន១៤កញ្ចប់(តូច៩ និង ធំ ៥កញ្ចប់) ទម្ងន់១៩៩.២៣ ក្រាម ថ្លឹងទាំងសម្បកថង់,…

Continue Readingកម្លាំងអាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបទល្មើសព្រៃឈើ

ព្រះវិហារ៖ នៅវេលាម៉ោង ១៥ និង ១០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភូមិស្វាយ ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារកម្លាំង កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសង្គមថ្មី សហការជាមួយសង្តាត់រដ្ឋបាលព្រៃឈើសង្គមថ្មី ជាមួយអង្គការអិនអស៊ីឌីប្រចាំខេត្តព្រះវិហារ នគរបាលប៉ុស្តិ៍ សម្របសម្រួលដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តធ្វើការបង្ក្រាបសន្និធិឈើខុសច្បាប់ចំនួន ០៦ទីតាំង: ១.និយាមការ(0476052-1481568)ឈើសុក្រម ២៧សន្លឹក ២.និយាមការ(0476109-1481657)ឈើឈ្លីក១៦សន្លឹក ៣.និយាមការ(0475541-1481009) ឈើឈ្លីក២២សន្លឹក ៤.និយាមការ(0476041-1481138) ឈើឈ្លីក ២៨សន្លឹក ៥.និយាមការ(0473774-14806920)ឈើឈ្លីក ០៦សន្លឹក។ ចំពោះករណីខាងលើនេះគឺប្រជាពលរដ្ឋកាត់ឈើនៅក្បាលស្រែនិងចូលលួចកាត់នៅដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចឌីសស្ទីង…

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបទល្មើសព្រៃឈើ