Read more about the article ក្រុមគ្រូពេទ្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការចុះជួយយកសំណាកជូនប្រជាពលរដ្ឋនៅស្រុករមាសហែក

ក្រុមគ្រូពេទ្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការចុះជួយយកសំណាកជូនប្រជាពលរដ្ឋនៅស្រុករមាសហែក

ស្វាយរៀង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១ នៅស្រុករមាសហែក ខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ត្រី ចៅ ឃីន ស្នងការរង ស្នងការដ្ឋានភស្តុភាកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំក្រុមគ្រូពេទ្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ជូនប្រជាពលរដ្ឋ ភូមិតាត្រាវ និងភូមិកំពង់ត្រាច ស្ថិតនៅក្នុងឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។ ការយកសំណាកនេះគឺមានបីទីតាំងគឺនៅសាលាបឋមសិក្សាកំពង់ត្រាច, មន្ទីរពេទ្យបង្អែកស្រុករមាសហែក, និងស្នាក់ការគណបក្សឃុំកំពង់ត្រាច។ សូមបញ្ជាក់ថាការយកសំណាកនេះមានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២២-ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ដោយត្រូវយកសំណាកជូនប្រជាពលរដ្ឋចំនួន ២ភូមិ គឺភូមិតាត្រាវ និងភូមិកំពង់ត្រាចដែលមានប្រជាពលរដ្ឋចំនួនជាង…

Continue Readingក្រុមគ្រូពេទ្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការចុះជួយយកសំណាកជូនប្រជាពលរដ្ឋនៅស្រុករមាសហែក
Read more about the article កម្លាំងអាវុធហត្ថខេត្តក្រចេះ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តក្រចេះ សហការបង្ក្រាបបទល្មើសព្រៃឈើ

ក្រចេះ៖ នៅវេលាម៉ោង ១២និង ៣០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ កម្លាំងស្នាក់ការសន្តិសុខ ៧១០ ដឹកនាំដោយ លោកអនុសេនីយ៍ឯក សាន្ត សុវិជ្ជា ប្រធានស្នាក់ការ បានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិស្ថិតក្នុងភូមិកោះខ្ញែរ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដោយបានឃាត់ទូកអេវបានចំនួន០១គ្រឿងផ្ទុកឈើក្តា(កកោះ)មួយចំនួនមិនទាន់វាស់វែង(ម្ចាស់គេចខ្លួនបាត់)។ បច្ចុប្បន្នវត្ថុតាងប្រគល់ជូនមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃសំបូរចាត់ការតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តក្រចេះ សហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article ឃីតចំនួន២៣១ឃីត ត្រូវបានប្រគល់ជូនស្រុករមាសហែកដើម្បីត្រៀមផ្តល់ជូនគ្រួសារជួបការខ្វះខាតនៅតំបន់បិទខ្ទប់

ឃីតចំនួន២៣១ឃីត ត្រូវបានប្រគល់ជូនស្រុករមាសហែកដើម្បីត្រៀមផ្តល់ជូនគ្រួសារជួបការខ្វះខាតនៅតំបន់បិទខ្ទប់

ស្វាយរៀង៖ ល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រីវេជ្ជបណ្ឌិត ចៅ ឃីម ស្នងការរង ស្នងការដ្ឋានភស្តុភា កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក បានប្រគល់ឃីតចំនួន២៣១ឃីត ដើម្បីត្រៀមផ្តល់ជូនគ្រួសារជួបការខ្វះខាតនៅក្នុងតំបន់បិទខ្ទប់ក្នុងភូមិសាស្ត្រភូមិតាត្រាវ និងភូមិកំពង់ត្រាច ឃុំកំពង់ត្រាច។

Continue Readingឃីតចំនួន២៣១ឃីត ត្រូវបានប្រគល់ជូនស្រុករមាសហែកដើម្បីត្រៀមផ្តល់ជូនគ្រួសារជួបការខ្វះខាតនៅតំបន់បិទខ្ទប់
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ៣នាក់!

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ៣នាក់!

កំពង់ស្ពឺ៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយយោងពាក្យបណ្តឹង របស់ជនរងគ្រោះឈ្មោះ សុន សារិន ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិសៅកែ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ហែម សំណាង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិរំលោង ឃុំសព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដកហូតវត្ថុតាងរួមមានម៉ូតូ ០១គ្រឿង, ដែកជើងទ្រកុំស័រម៉ាស៊ីនត្រជាក់ចំនួន០៣គូរ, កន្រ្កៃចំនួន០១។ នៅថ្ងៃដដែលកម្លាំងជំនាញបានបន្តស្រាវជ្រាវ…

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ៣នាក់!
Read more about the article កម្លាំងអាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

រតនគិរី៖ នៅវេលាម៉ោង ២២ និង០៥ នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយ លោកវរសេនីយ៍ទោ សុខ មីន មេបញ្ជាការអាវុធហត្ថស្រុក បានចុះត្រួតពិនិត្យ និងធ្វើការឆែកឆេរទៅលើរថយន្ត ០១ គ្រឿង ដែលធ្វើដំណើរលើដងផ្លូវជាតិលេខ ៧៨A ក្នុងទិសដៅពីលិច ទៅកើត ត្រង់ចំណុច មុខស្នាក់ការសន្តិសុខលេខ ៧៨២ ក្នុងភូមិសោមត្រក ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។…

Continue Readingកម្លាំងអាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញចុះសួរសុខទុក្ខ ក្រុមគ្រូពេទ្យ និងត្រួតពិនិត្យលើទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញចុះសួរសុខទុក្ខ ក្រុមគ្រូពេទ្យ និងត្រួតពិនិត្យលើទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ ក្រុមគ្រូពេទ្យកងរាជអាវុធហត្ថ ក្រុមគ្រូពេទ្យយោធភូមិភាគទី៥ ក្រុមគ្រូពេទ្យជួរមុខតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ព្រមទាំងត្រួតពិនិត្យលើទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានឧបត្ថម្ភជាថវិកាចំនួន ៦លានរៀលសម្រាប់ក្រុមគ្រូពេទ្យដែលកំពុងបំពេញការងារ ក្នុងការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋចំនួន៥៧៣៩នាក់ ទូទាំងស្រុកម៉ាឡៃ នៅចំណុចបរិវេណវត្តកោះស្នួល ស្ថិតក្នុងភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ…

Continue Readingលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញចុះសួរសុខទុក្ខ ក្រុមគ្រូពេទ្យ និងត្រួតពិនិត្យលើទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
Read more about the article កម្លាំងអាវុធហត្ថខេត្តក្រចេះ បង្ក្រាបបទល្មើសព្រៃឈើ!

កម្លាំងអាវុធហត្ថខេត្តក្រចេះ បង្ក្រាបបទល្មើសព្រៃឈើ!

ក្រចេះ ៖ ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្នួល ដឹកនាំដោយ លោកវរសេនីយ៍ត្រី លន់ ប៊ុនថុល មេបញ្ជាការ បានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិចំណុចផ្លូវ៧៦អា ភូមិជើងឃ្លេ ឃុំ២ធ្នួ ស្រុកស្នូល ខេត្តក្រចេះ ដោយបានឃាត់ចាប់បានរថយន្តចំនួន ០១គ្រឿងម៉ាកសាំយ៉ុង (កែច្នៃ) ពណ៌សំបកឱឡឹក ពាក់ស្លាកលេខភ្នំ ពេញ 2K 5640ផ្ទុកឈើអារលេខ១ ប្រភេទសុក្រុំចំនួន៣ដុំ អ្នកបើកបរគេចខ្លួនបាត់។ បច្ចុប្បន្នវត្ថុតាងខាងលើប្រគល់ឱ្យជំនាញសង្កាត់រដ្ឋបាលព្រៃឈើស្នួលរក្សាទុកដើម្បី ចាត់ការបន្តតាមនីតិវិធី ។

Continue Readingកម្លាំងអាវុធហត្ថខេត្តក្រចេះ បង្ក្រាបបទល្មើសព្រៃឈើ!
Read more about the article បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ រៀបចំទីតាំងព្យាបាលជំងឺកូវីដ-១៩ កម្រឹតស្រាល និងទីតាំងធ្វើចត្តាឡីស័ក

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ រៀបចំទីតាំងព្យាបាលជំងឺកូវីដ-១៩ កម្រឹតស្រាល និងទីតាំងធ្វើចត្តាឡីស័ក

ឧត្តរមានជ័យ៖ នៅថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត រៀបចំទីតាំងព្យាបាលជំងឺកូវីដ-១៩ កម្រឹតស្រាល និងទីតាំងធ្វើចត្តាឡីស័ក សំរាប់យោធិន នៃកងរាជអាវុធហត្ថខេត្ត ទីតាំងព្យាបាលកម្រឹតស្រាល នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងសំរោង ០២អាគារ ០៥បន្ទាប់ ស្មើ ១០គ្រែ នៅភូមិគោករំដួល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ចំណែកទីតាំងធ្វើចត្តាឡីស័ក ស្ថិតនៅសាលាបឋមសិក្សាអូរឬស្សី ០១អាគារ…

Continue Readingបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ រៀបចំទីតាំងព្យាបាលជំងឺកូវីដ-១៩ កម្រឹតស្រាល និងទីតាំងធ្វើចត្តាឡីស័ក
Read more about the article កម្លាំងអាវុធហត្ថបានដុតកម្ទេចចោលរថយន្តកែច្នៃ (រ៉េវ) ទាំង ០២គ្រឿង

កម្លាំងអាវុធហត្ថបានដុតកម្ទេចចោលរថយន្តកែច្នៃ (រ៉េវ) ទាំង ០២គ្រឿង

យោងបទបញ្ជារបស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងដោយមានការឯកភាពពីសមត្ថកិច្ចជំនាញ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ និងអាជ្ញាធរដែនដី នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១​ មកដល់ម៉ោង ០១៖៥៥នាទី អនុសេនីយ៍ឯក ក្រឹង វ៉ុន កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បានរាយការណ៍តាមទូរស័ព្ទមកបញ្ជាក់ថារថយន្តកែច្នៃ (រ៉េវ) ទាំង ០២គ្រឿង ត្រូវបានដុតកម្ទេចចោលនៅនឹងទីតាំង ស្ថិតព្រៃជ្រៅក្នុងតំបន់ការពារធម្មជាតិ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ។

Continue Readingកម្លាំងអាវុធហត្ថបានដុតកម្ទេចចោលរថយន្តកែច្នៃ (រ៉េវ) ទាំង ០២គ្រឿង
Read more about the article កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់

បាត់ដំបង៖ នៅវេលាម៉ោង ១២និង ០០នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅចំនុចភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុង/ខេត្តបាត់ដំបង កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ កៅ ពិសិដ្ឋ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរអ្នកសាព័ត៌មាន ទីលំនៅភូមិឃុំខាងលើ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បង្ហោះតាមប្រព័ន្ធបណ្តាញសង្គម (ហ្វេសបុក)។ ដកហូតវត្ថុតាងទូរស័ព្ទចំនួន ០៣ គ្រឿង,…

Continue Readingកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់