ឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង អញ្ជើជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញ ការងារសម្ភារបច្ចេកទេស
ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ៧កើត ខែកត្តិក ឆ្នាំចសំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅស្នងការដ្ឋានសម្ភារបច្ចេកទេស GIGR (បឹងតាមោក) បានធ្វើពិធីបិទវគ្គបំប៉នជំនាញការងារសម្ភារបច្ចេកទេស កងរាជអាវុធហត្ថ ឆ្នាំ២០១៨ ដល់សិក្ខាកាមដែលជានាយទាហាននៃកងរាជអាវុធហត្ថចំណុះបញ្ជាការដ្នានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបញ្ជាការដ្នានកងរាជអាវុធហត្ថរាជធានី.ខេត្តចំនួន។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង មេបញ្ជាការរងទទួលជំនាញការងារសម្ភារបច្ចេកទេស តំណាងដ៏ខ្ពង់ខ្ពស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ដោយមានការចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍ស្នងការ…