ឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញបើកបរអូប័រនិងសង្គ្រោះគ្រោះមហន្តរាយ ឆ្នាំ២០១៨

ភ្នំពេញ៖ រសៀលថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅស្នងការដ្ឋានសម្ភារៈបច្ចេកទេស GIGR (បឹងតាមោក) បានរៀបចំពិធីបិទវគ្គបំប៉នជំនាញដៃចង្កូតអូប័រនិងហ្វឹកហ្វឺនវិធីសាស្រ្ត ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារទឹកជំនន់និងដោយឧបទ្ទវហេតុផ្សេងៗ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧត្តមសេនីយ៏ឯក ទៀវ ប៊ុនខេង មេបញ្ជាការរងទទួលបន្ទុកសម្ភារៈបច្ចេកទេសតំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ស្នងការ ស្នងការរង វរសេនីយ៍ នាយ នាយរងការិយាល័យជំនាញ និងសិក្ខាកាមជាច្រើនរូបទៀត៕

 

             

អត្ថបទដែលជាប់ទាក់ទង