ឧត្តសេនីយ៍ត្រី គង់ សត្ថារិន អញ្ជើញបើកវគ្គបំប៉ន ជំនាញការងារព្រហ្មទណ្ឌ ឆ្នាំ២០១៨

ភ្នំពេញ៖ រសៀលថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើពិធីបើកវគ្គបំប៉នជំនាញការងារព្រហ្មទណ្ឌឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី គង់ សត្ថារិន ស្នងការរង ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាង លោក ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ដោយមានការចូលរួមពីសំណាក់ លោកវរសេនីយ៍ឯក ស៊ឹម ចាន់ណារ៉ា នាយការិយាល័យព្រហ្មទណ្ឌ និងនាយការិយាល័យជំនាញចំណុះស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕

អត្ថបទដែលជាប់ទាក់ទង