នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធ៌មជំនាន់ទី២៤
ភ្នំពេញ៖ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាល មន្ត្រីនគរបាលយុត្តិធ៌ម កងរាជអាវុធហត្ថ ជំនាន់ទី២៤ ។ វត្តមានចូលរួមក្នុងពិធីនេះមានជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា មហាអយ្យការអមតុលាការកំពូល ,ឯកឧត្តម អ៊ុក គឹមសិទ្ធិ អគ្គព្រះរាជអាជ្ញារងអមតុលាការកំពូល និងលោកវរសេនីយ៍ត្រី វាំងសង់ វ៉ង់ណែប ទីប្រឹក្សាបារាំង អមបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍មេបញ្ជាការរង, នាយរងសេនាធិការ, ស្នងការ ស្នងការរង,នាយកវិទ្យាស្ថាន, នាយកសាលា,…