Read more about the article ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន អញ្ជើញសំណេះសំណាលបំពាក់ឯកសណ្ឋាន និងឋានន្តរសក្តិជូនសមាជិកគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨

ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន អញ្ជើញសំណេះសំណាលបំពាក់ឯកសណ្ឋាន និងឋានន្តរសក្តិជូនសមាជិកគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨

ក្រចេះ៖ ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ និងមន្ត្រីក្រោមឱវាទ បានអញ្ជើញសំណេះសំណាលបំពាក់ឯកសណ្ឋាន និងឋានន្តរសក្តិជូនសមាជិកគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន ១៦នាក់ ដើម្បីត្រៀមទៅចូលរួមពិធីសំណេះសំណាលរំលឹកខួបលើកទី៤៤ នៃថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងធ្វើឡើងនៅក្រុងតាខ្មៅ ខេត្តកណ្តាល។

Continue Readingឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន អញ្ជើញសំណេះសំណាលបំពាក់ឯកសណ្ឋាន និងឋានន្តរសក្តិជូនសមាជិកគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨
Read more about the article ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសមុខដំណែង និងបំពាក់ឋានន្តរសក្តិ

ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសមុខដំណែង និងបំពាក់ឋានន្តរសក្តិ

កំពត៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសមុខដំណែង និងបំពាក់ឋានន្តរសក្តិ ជូននាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត និងប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ប្រចាំខែមេសា លើកទិសដៅបន្ត។ ពិធីនេះមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខផងដែរ។

Continue Readingឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសមុខដំណែង និងបំពាក់ឋានន្តរសក្តិ
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនង្ស័យចំនួន ០២នាក់

កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនង្ស័យចំនួន ០២នាក់

ព្រៃវែង៖ នៅវេលាម៉ោង១៤:៣០នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៍ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន នៅចំណុចផ្ទះសំណាក់ប៉ក់សំណាង ស្ថិតក្នុងភូមិ០៦ ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនង្ស័យចំនួន ០២នាក់
Read more about the article ឧត្តមសេនីយ៍ត្រី សំ តុលា ប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំខែមេសា

ឧត្តមសេនីយ៍ត្រី សំ តុលា ប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំខែមេសា

កណ្តាល៖ រសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំជួរមេបញ្ជាការ ដើម្បីប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំខែមេសា និងលើកទិសដៅផែនការសកម្មភាពការងារកងរាជអាវុធហត្ថ ប្រចាំខែឧសភា ឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការការងារផ្សេងៗមួយចំនួនទៀតរបស់អង្គភាព នៅសាលប្រជុំទីបញ្ជាការកងរាជអាវុធហត្ថខេត្ត។

Continue Readingឧត្តមសេនីយ៍ត្រី សំ តុលា ប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំខែមេសា
Read more about the article វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន អញ្ជើញប្រគល់យោធបរិក្ខារជូនណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨

វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន អញ្ជើញប្រគល់យោធបរិក្ខារជូនណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨

កណ្តាល៖ រសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំការិយាល័យជំនាញប្រគល់យោធបរិក្ខារជូនណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ សម្រាប់ចូលរួមក្នុងពិធីសំណេះសំណាលរំលឹកខួបទី៤៥ នៃថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានអង្គរក្សក្រុងតាខ្មៅ ខេត្តកណ្តាល ៕

Continue Readingវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន អញ្ជើញប្រគល់យោធបរិក្ខារជូនណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨
Read more about the article វរសេនីយ៍ឯក ចាន់ ដា អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់

វរសេនីយ៍ឯក ចាន់ ដា អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់

កំពង់ស្ពឺ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ជូនព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងសួរសុខទុក្ខប្រជាកសិករក្រីក្រ នៅខេត្តកំពង់ឆ្នាំង ។

Continue Readingវរសេនីយ៍ឯក ចាន់ ដា អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់
Read more about the article មន្ត្រីជំនាញអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅតុលាកា

មន្ត្រីជំនាញអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅតុលាកា

បន្ទាយមានជ័យ៖ ព្រឹកថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០២៣ កម្លាំងជំនាញអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដែលកម្លាំងបង្ក្រាបបានកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ទឹក កាស៊ីណូប៉ារ៉ាមិច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

Continue Readingមន្ត្រីជំនាញអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅតុលាកា
Read more about the article ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញបើកវគ្គផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្ត្រ ប្រចាំឆមាសទី១

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញបើកវគ្គផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្ត្រ ប្រចាំឆមាសទី១

រតនគិរី៖ ព្រឹកថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគីរី លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្ត្រ ប្រចាំឆមាសទី១ ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុង/ស្រុក ស្នាក់ការសន្តិសុខ នាយ នាយរង និងពលអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ជាច្រើនរូបទៀតផងដែរ ។ ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍មេបញ្ជាការបានផ្ដាំផ្ញើដល់នាយ នាយរង និងពលអាវុធហត្ថទាំងអស់ត្រូវយកចិត្តទុកដាក់ស្ដាប់គ្រួឧទ្ទេសនាមដោយយកចិត្តទុកដាក់…

Continue Readingឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញបើកវគ្គផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្ត្រ ប្រចាំឆមាសទី១
Read more about the article ឧត្ដមសេនីយ៍ត្រី កង សៅគុណ អញ្ជើញប្រកាសផ្លាស់ប្តូរមុខតំណែងមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសង្គមថ្មី

ឧត្ដមសេនីយ៍ត្រី កង សៅគុណ អញ្ជើញប្រកាសផ្លាស់ប្តូរមុខតំណែងមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសង្គមថ្មី

ព្រះវិហារ៖ ថ្ងៃអង្គារ ថ្ងៃ០៩ ខែ ឧសភា ឆ្នាំ២០២៣ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានរៀបចំពិធីប្រកាសផ្លាស់ប្តូរមុខតំណែង មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសង្គមថ្មី ក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលនៃគណៈអភិបាលស្រុក តំបន់ប្រតិបត្តិការសឹករងស្រុក អធិការនគរបាលស្រុក ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថជាខ្រើនរូបផងដែរ។

Continue Readingឧត្ដមសេនីយ៍ត្រី កង សៅគុណ អញ្ជើញប្រកាសផ្លាស់ប្តូរមុខតំណែងមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសង្គមថ្មី
Read more about the article វរសេនីយ៍ឯក វ៉ា ស៊ិនភីរិទ្ធ នាំយកថវិកាប្រគល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង

វរសេនីយ៍ឯក វ៉ា ស៊ិនភីរិទ្ធ នាំយកថវិកាប្រគល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង

កោះកុង៖ ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង មន្ត្រីអាវុធហត្ថខេត្តកោះកុង ដឹកនាំដោយលោក វរសេនីយ៍ឯក វ៉ា ស៊ិនភីរិទ្ធ មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង បាននាំយកថវិកាចំនួន ៣,៣៣០,០០០រៀល ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអមអរសាទរទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម លើកទី១៦០ ៨ឧសភា ២០២៣ ។

Continue Readingវរសេនីយ៍ឯក វ៉ា ស៊ិនភីរិទ្ធ នាំយកថវិកាប្រគល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង