Read more about the article ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងបំពាក់ឋានន្តរសក្តិ

ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងបំពាក់ឋានន្តរសក្តិ

ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ លោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថខែឧសភា ទិសដៅខែមិថុនា ឆ្នាំ២០២៣ និងបំពាក់ឋានន្តរសក្តិជូនយោធិននៃកងរាជអាវុធហត្ថ សមាសភាពចូលរួមមានលោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយ និងនាយរងការិយាល័យ មេបញ្ជាការក្រុង-ស្រុក និង ជំនួយការ ។

Continue Readingឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងបំពាក់ឋានន្តរសក្តិ
Read more about the article កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០២នាក់

កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០២នាក់

ឧត្តរមានជ័យ៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ លោក អនុសេនីយ៍ឯក ប៊ុត សាវុទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិអូរគគីកណ្តាល ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ និងចាប់យកវត្ថុតាងមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០២នាក់
Read more about the article អាវុធហត្ថខេត្តព្រះសីហនុបញ្ជូនជនសង្ស័យចំនួន ១៩នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត

អាវុធហត្ថខេត្តព្រះសីហនុបញ្ជូនជនសង្ស័យចំនួន ១៩នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត

ព្រះសីហនុ៖ អនុវត្តតាមបទបញ្ជាដ៏ម៉ឹងម៉ាត់លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង ១៥:៣០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន ១៩នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធនឹងករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលកម្លាំងបង្រ្កាបបានចំនួន ០៣លើក ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

Continue Readingអាវុធហត្ថខេត្តព្រះសីហនុបញ្ជូនជនសង្ស័យចំនួន ១៩នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀនចំនួន ០២នាក់

កម្លាំងអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀនចំនួន ០២នាក់

កំពត៖ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពត ដឹកនាំដោយលោកវសេនីយ៍ត្រី ម៉ម ទិត្យ អនុប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិដូង ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ និងចាប់វត្ថុតាងមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀនចំនួន ០២នាក់
Read more about the article ឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ អញ្ជើញប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសកិ្ត 

ឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ អញ្ជើញប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសកិ្ត 

ភ្នំពេញ៖ ដោយបានការអនុញ្ញាតពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសព្រឹកថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ ស្នងការ ស្នងការដ្ឋានភស្ដុភារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្រ្តឆមាសទី១ ឆ្នាំ២០២៣ និងប្រកាសមុខតំណែង ផ្ទេរភារកិច្ច បំពាក់ឋានន្តរសក្កិជូនយោធិននៃកងរាជអាវុធហត្ថចំណុះស្នងការដ្ឋានភស្ដុភារ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ ស្នងការរង នាយ នាយរងការិយាល័យ ប្រធាន អនុប្រធានអង្គភាព និងពលអាវុធហត្ថជាច្រើននាក់ផងដែរ…

Continue Readingឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ អញ្ជើញប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសកិ្ត 
Read more about the article អាវុធហត្ថខេត្តកណ្តាល សហការបង្ក្រាបករណីលួច

អាវុធហត្ថខេត្តកណ្តាល សហការបង្ក្រាបករណីលួច

កណ្តាល៖ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បន្ទាប់ពីទទួលបានព័ត៌មានករណីលួចមានស្ថានទម្ងន់ទោស(គាស់តូបលួចស្បែកជើង) កើតឡើង ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំង កងរាជអាវុធហត្ថខេត្តកណ្តាល ក្រុងតាខ្មៅ និងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ ចំនួន៣នាក់ ភេទប្រុស យកមកអង្គភាព។ វត្ថុតាងចាប់យករួមមានៈ ស្បែកជើង ។ បច្ចុប្បន្ន ជនសង្ស័យ…

Continue Readingអាវុធហត្ថខេត្តកណ្តាល សហការបង្ក្រាបករណីលួច
Read more about the article កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីរំលោមទំនុកចិត្ត

កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីរំលោមទំនុកចិត្ត

ឧត្តរមានជ័យ ៖ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣។ លោក វរសេនីយ៍ទោ យ៉ាង វ៉ាន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានដឹកនាំកម្លាំងជំនាញចុះបង្ក្រាបករណីរំលោភលើទំនុកចិត្ត នៅចំណុចភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ និងរថយន្ត ១គ្រឿង បច្ចុប្បន្នជនសង្ស័យ និងរថយន្តកម្លាំងជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីរំលោមទំនុកចិត្ត
Read more about the article លោក វរសេនីយ៍ឯក តែម តាន់ អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទកំពុងសម្រាព្យាបាលជំងឺ

លោក វរសេនីយ៍ឯក តែម តាន់ អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទកំពុងសម្រាព្យាបាលជំងឺ

កណ្ដាល ៖ រសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ ដោយបានការណែនាំចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្ដាល លោក វរសេនីយ៍ឯក តែម តាន់ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខសំណេះសំណាល និងបាននាំយកថវិកាចំនួន ១,៨០០,០០០៛ និង ភេសជ្ជៈមួយចំនួនរបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ជូនលោក វរសេនីយ៍ទោ ឡេង វីរៈ នាយសេនាធិការរង ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅ…

Continue Readingលោក វរសេនីយ៍ឯក តែម តាន់ អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទកំពុងសម្រាព្យាបាលជំងឺ
Read more about the article ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំប្រជុំត្រួតពិនិត្យការងារប្រុងប្រៀបក្នុងពិធីសំណេះសំណាលជាមួយយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨

ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំប្រជុំត្រួតពិនិត្យការងារប្រុងប្រៀបក្នុងពិធីសំណេះសំណាលជាមួយយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨

កណ្តាល៖ ព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំប្រជុំត្រួតពិនិត្យ ពង្រឹងណែនាំដល់ក្រុមការងារទទួលខុសត្រូវ ត្រៀមរៀបចំអារហារទទួល លោក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងថ្នាក់ដឹកនាំរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញមកចូលរួមក្នុងពិធីសំណេះសំណាលរំលឹកខួបទី៤៥ នៃថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅសាលប្រជុំបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នាពេលខាងមុខ។

Continue Readingឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំប្រជុំត្រួតពិនិត្យការងារប្រុងប្រៀបក្នុងពិធីសំណេះសំណាលជាមួយយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨
Read more about the article កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង សហការឃាត់រថយន្តសង្ស័យគ្មានបង្កាន់ដៃពន្ធនាំចូល

កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង សហការឃាត់រថយន្តសង្ស័យគ្មានបង្កាន់ដៃពន្ធនាំចូល

កោះកុង៖ នៅវេលាម៉ោង១១:៤៥នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង សហការជាមួយកម្លាំងសាខាគយ និងរដ្ឋាករខេត្ត បានឃាត់រថយន្តសង្ស័យគ្មានបង្កាន់ដៃពន្ធនាំចូល ០១គ្រឿង ម៉ាកTOYOTA CAMRY (HYBRID) ពណ៌ខ្មៅ ឆ្នាំផលិត2007 ពាក់ស្លាកលេខក្លែងក្លាយ បាត់ដំបង 2A-6890 ត្រង់ចំនុចដីឡូតិ៍ ភូមិបាងកាយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ បច្ចុប្បន្ន រថយន្ត ត្រូវបានកម្លាំងគយនាំមករក្សាទុក នៅក្នុងសាខាគយ និងរដ្ធាករខេត្តកោះកុង ដើម្បីរង់ចាំអនុវត្តន៍តាមនីតិវិធិ។

Continue Readingកម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង សហការឃាត់រថយន្តសង្ស័យគ្មានបង្កាន់ដៃពន្ធនាំចូល