ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញបើកវគ្គបំប៉នជំនាញការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ប្រចាំឆមាសទី១ ឆ្នាំ២០២៣
កណ្តាល៖ ព្រឹកថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល បានបើកវគ្គបំប៉នជំនាញការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ប្រចាំឆមាសទី១ ឆ្នាំ២០២៣ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត ។ ពិធីនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងដោយមានការអញ្ជើញចូលរួមពីលោក មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការវរអន្តរាគមន៍ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង ១១ គ្រូឧទ្ទេសនាម…