Read more about the article អាវុធហត្ថខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យ ០២នាក់

អាវុធហត្ថខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យ ០២នាក់

កណ្តាល ៖ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ២នាក់ នឹង វត្ថុតាងមួយចំនួន បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

Continue Readingអាវុធហត្ថខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យ ០២នាក់
Read more about the article លោកវរសេនីយ៍ឯក កែន វណ្ណៈ អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្រ្ត

លោកវរសេនីយ៍ឯក កែន វណ្ណៈ អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្រ្ត

តាកែវ៖ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្រ្ត ដល់យោធិននៃកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០២៣ ដើម្បីធ្វើការផ្សព្វផ្សាយដល់យោធិនក្រោមឱវាទឱ្យយល់ជ្រួតជ្រាបអំពី សភាពការណ៍ជាតិ សភាពការណ៍អន្តរជាតិ ការងារកងរាជអាវុធហត្ថ លិខិតបទដ្ឋានគតិយុត្តិ និងលើកទិសដៅបន្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង…

Continue Readingលោកវរសេនីយ៍ឯក កែន វណ្ណៈ អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្រ្ត
Read more about the article កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីគ្រឿងញៀន

ឧត្តរមានជ័យ៖ ដោយទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ លោក អនុសេនីយ៍ឯក ប៊ុត សាវុទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងជំនាញចុះបង្ក្រាបករណីជួញដូរដោយខុសច្បប់នូវសារធាតុញៀន ស្ថិតនៅភូមិតាដេវ ឃុំត្រពាំងតាវ ស្រុកអន្លង់វេង ខេត្តឧត្តរមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីគ្រឿងញៀន
Read more about the article លោកវរសេនីយ៍ឯក ប៊ូវ ថុល អញ្ជើញផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្រ្ត

លោកវរសេនីយ៍ឯក ប៊ូវ ថុល អញ្ជើញផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្រ្ត

ពោធិ៍សាត់៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ព្រឹក០៣ ខែឧសភា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ប៊ូវ ថុល មេបញ្ជាការរងកងរាជអាវុធហត្ថ បានឧទ្ទេសនាម ផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្រ្ត ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តពោធិ៍សាត់។

Continue Readingលោកវរសេនីយ៍ឯក ប៊ូវ ថុល អញ្ជើញផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្រ្ត
Read more about the article កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ៦នាក់

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ៦នាក់

បន្ទាយមានជ័យ ៖ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បើកប្រតិបត្តការ បង្រ្កាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងករណី កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ឃាត់ខ្លួនជនសង្ស័យជនជាតិថៃចំនួន០៦នាក់ រួមនឹងវត្ថតាងមួយចំនួនធំ។ នៅចំណុចមុខក្លឹប MIX CLUB ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ…

Continue Readingកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ៦នាក់
Read more about the article ឧត្តមសេនីយ៍ត្រី ញឹម សិលា អញ្ជើញបើកវគ្គបំប៉នជំនាញបញ្ជូនសារ

ឧត្តមសេនីយ៍ត្រី ញឹម សិលា អញ្ជើញបើកវគ្គបំប៉នជំនាញបញ្ជូនសារ

ភ្នំពេញ៖ ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ត្រី ញឹម សិលា ស្នងការ ស្នងការដ្ឋានផែនការប្រតិបត្តិការនិងហ្វឹកហ្វឺន កងរាជអាវុធលើផ្ទៃប្រទេស បានអញ្ជើញបើកវគ្គបំប៉នជំនាញបញ្ជូនសារ។ វត្តមានក្នុងពិធីបើកវគ្គនេះ យោធាចារ្យចិន ឧត្តមសេនីយ៍ ស្នងការរង នាយ នាយរង ការិយាល័យ នាយផ្នែក អនុសេនីយ៍មកពីកងអន្តរាគមន៍កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

Continue Readingឧត្តមសេនីយ៍ត្រី ញឹម សិលា អញ្ជើញបើកវគ្គបំប៉នជំនាញបញ្ជូនសារ
Read more about the article ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រចាំឆមាសទី១ ឆ្នាំ២០២៣ និងបំពាក់ឋានន្តរសក្តិ

ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រចាំឆមាសទី១ ឆ្នាំ២០២៣ និងបំពាក់ឋានន្តរសក្តិ

កោះកុង ៖  ព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកោះកុង បានរៀបចំកម្មវីធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រចាំឆមាសទី១ ឆ្នាំ២០២៣ និងបំពាក់ឋានន្តរសក្តិជូននាយទាហាន នៃកងរាជអាវុធហត្ថក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្នុងនោះផងដែរក៏ចូលរួម មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង ស្រុក ស្នាក់ការសន្តិសុខ និងសិក្ខាកាមផងដែរ។

Continue Readingឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រចាំឆមាសទី១ ឆ្នាំ២០២៣ និងបំពាក់ឋានន្តរសក្តិ
Read more about the article កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យម្នាក់ទៅតុលាកា

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យម្នាក់ទៅតុលាកា

រាជធានីភ្នំពេញ៖ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នៅចំណុច មុខផ្សារស្ទឹងមានជ័យថ្មី ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ មានជនសង្ស័យ០២នាក់ បានជិះម៉ូតូសណ្តោងរ៉ឹម៉កធ្វើសកម្មភាព ឆក់ខ្សែ-ក ពីជនរងគ្រោះដែលកំពុងរង់ចាំប្រពន្ធនៅក្នុងផ្សារ បានសម្រេច រួចគេចខ្លួនបាត់ ដោយសុវត្ថិភាព។ បន្ទាប់មកជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌមានជ័យ ដើម្បីជួយស្រាវជ្រាវតាមចាប់ជនសង្ស័យ។ ក្រោយពេលទទួលបណ្តឹងបាន៥ថ្ងៃ គឺនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ កម្លាំងជំនាញអាវុធហត្ថ ខណ្ឌមានជ័យ បានស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុច ភូមិមានជ័យ…

Continue Readingកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យម្នាក់ទៅតុលាកា
Read more about the article ឧត្តមសេនីយ៍ត្រី សោ សាវឿន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្ដូរមុខតំណែង និងបំពាក់ឋានន្តរសក្តិ

ឧត្តមសេនីយ៍ត្រី សោ សាវឿន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្ដូរមុខតំណែង និងបំពាក់ឋានន្តរសក្តិ

កំពង់ចាម៖ រសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ចាម  លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្ដូរមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនយោធិន នៃកងរាជអាវុធហត្ថ ដោយមានការអញ្ជើញចូលរួមពីមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងនាយ នាយរងនៃកងរាជអាវុធហត្ថខេត្ត ជាច្រើនរូបទៀត។

Continue Readingឧត្តមសេនីយ៍ត្រី សោ សាវឿន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្ដូរមុខតំណែង និងបំពាក់ឋានន្តរសក្តិ
Read more about the article ឧត្ដមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់ឋានន្តរសក្តិជូនយោធិន នៃកងរាជអាវុធហត្ថ

ឧត្ដមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់ឋានន្តរសក្តិជូនយោធិន នៃកងរាជអាវុធហត្ថ

រតនគិរី៖ នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី លោកឧត្ដមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់ឋានន្តរសក្តិជូនយោធិន នៃកងរាជអាវុធហត្ថខេត្ត និងបានផ្ដាំផ្ញើទៅដល់នាយទាហានដែលទើបនឹងបំពាក់ឋានន្តរសក្ដិថ្មី និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ត្រូវគោរពវិន័យបន្តប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចដើម្បីតបស្នងទៅដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់។

Continue Readingឧត្ដមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់ឋានន្តរសក្តិជូនយោធិន នៃកងរាជអាវុធហត្ថ