Read more about the article កម្លាំងអាវុធហត្ថខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ និងវត្ថុតាងមួយចំនួនធំ

កម្លាំងអាវុធហត្ថខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ និងវត្ថុតាងមួយចំនួនធំ

ស្វាយរៀង៖ នៅថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន០៥ នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលកម្លាំងបង្ក្រាបបានកាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នៅចំណុចមុខកាស៊ីណូវីននឺស ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥ នាក់ ស្រី ០១ នាក់ និងវត្ថុតាងពាក់ព័ន្ធ។

Continue Readingកម្លាំងអាវុធហត្ថខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ និងវត្ថុតាងមួយចំនួនធំ
Read more about the article កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆបោក

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆបោក

បាត់ដំបង៖ តាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង នៅវេលាម៉ោង១៥:០០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ត្រី មុយ សាលិត មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកកំរៀង បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហូវ សារិទី្ធ ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិរោគ ឃុំស្ពាន់ស្រែង ស្រុកភ្នំស្រុក…

Continue Readingកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆបោក
Read more about the article លោក​ វរសេនីយ៍ទោ ហង្ស ម៉ែន ចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថកំពុងសម្រាកព្យាបាលជំងឺ

លោក​ វរសេនីយ៍ទោ ហង្ស ម៉ែន ចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថកំពុងសម្រាកព្យាបាលជំងឺ

រតនគិរី៖ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ លោក​ វរសេនីយ៍ទោ ហង្ស ម៉ែន ប្រធានមន្ទីរភស្តុភារ តំណាងលោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញទៅសួរសុខទុក្ខ និងនាំយកនូវថវិកាចំនួន ២,៥៨០,០០០រៀល ប្រគល់ជូនលោក អនុសេនីយ៍ឯក ប៉ូច ប៉ូណាន មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកបរកែវ ដែលបានវះកាត់ និងកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។

Continue Readingលោក​ វរសេនីយ៍ទោ ហង្ស ម៉ែន ចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថកំពុងសម្រាកព្យាបាលជំងឺ
Read more about the article ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន បានបើកចែកអាវភ្លៀង និងអាវយឺតដល់កម្លាំងទាំងអស់ចំណុះបញ្ជាការដ្ឋាន

ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន បានបើកចែកអាវភ្លៀង និងអាវយឺតដល់កម្លាំងទាំងអស់ចំណុះបញ្ជាការដ្ឋាន

ព្រៃវែង៖ ព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានបើកចែកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនទៅកងកម្លាំងទាំងអស់ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង និងបើកចែកអាវយឺតអាវុធហត្ថ ដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថ ក្នុងម្នាក់ចំនួន ០១អាវផងដែរ ដែលជាអំណាយ របស់លោកឧត្តមសេនីយ៍ត្រី ឈួន…

Continue Readingឧត្តមសេនីយ៍ត្រី ឈួន គឹមសាន បានបើកចែកអាវភ្លៀង និងអាវយឺតដល់កម្លាំងទាំងអស់ចំណុះបញ្ជាការដ្ឋាន
Read more about the article កម្លាំងជំនាញអាវុធហត្ថខេត្តឧត្តរមានជ័យឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងជំនាញអាវុធហត្ថខេត្តឧត្តរមានជ័យឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ឧត្តរមានជ័យ ៖ ដោយបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ លោក អនុសេនីយ៍ឯក ប៊ុត សាវុទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ ព្រមទាំងចាប់យកវត្ថុតាងមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingកម្លាំងជំនាញអាវុធហត្ថខេត្តឧត្តរមានជ័យឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article អាវុធហត្ថខេត្តកណ្តាល បញ្ជូនជនសង្ស័យ០២នាក់ទៅតុលាកា

អាវុធហត្ថខេត្តកណ្តាល បញ្ជូនជនសង្ស័យ០២នាក់ទៅតុលាកា

កណ្តាល៖ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកកៀនស្វាយ បានចុះបង្ក្រាបបទល្មើស ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាលកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

Continue Readingអាវុធហត្ថខេត្តកណ្តាល បញ្ជូនជនសង្ស័យ០២នាក់ទៅតុលាកា
Read more about the article ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចំាឆមាសទី១ ឆ្នាំ២០២៣

ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចំាឆមាសទី១ ឆ្នាំ២០២៣

ព្រៃវែង៖ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចំាឆមាសទី១ ឆ្នាំ២០២៣ ដល់នាយ នាយរងកងរាជអាវុធហត្ថខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោកនាយសេនាធិការរង ប្រធានមន្ទីរ លោក លោកស្រី នាយការិយាល័យ និងសិក្ខាកាម សរុបចំនួន ៦៧នាក់ផងដែរ។

Continue Readingឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចំាឆមាសទី១ ឆ្នាំ២០២៣
Read more about the article ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញសំណេះសំណាលជូនលិខិតសរសើរ និងលិខិតថ្លែងអំណរគុណជូនយោធចារ្យនៃកងទ័ពរំដោះប្រជាជនចិន

ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញសំណេះសំណាលជូនលិខិតសរសើរ និងលិខិតថ្លែងអំណរគុណជូនយោធចារ្យនៃកងទ័ពរំដោះប្រជាជនចិន

កំពង់ឆ្នាំង៖ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ថៃ្ង៣០ ខែមេសា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ នាយកមជ្ឈមណ្ឌលបានសំណេះសំណាលជូនលិខិតសរសើរ និងលិខិតថ្លែងអំណរគុណជូនយោធចារ្យនៃកងទ័ពរំដោះប្រជាជនចិនដែលបានបង្រៀនវគ្គបំប៉នជំនាញបច្ចេកទេសគ្រឿងចក្រជូនដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថដែលបានបញ្ចាប់បីមុខវិជ្ជាដោយជោគជ័យ រួមមានមុខវិជ្ជាកាំភ្លើងឆក់ មុខវិជ្ជារថយន្តកាណុងបាញ់ទឹកសម្ពាធខ្ពស់ មុខវិជ្ជារថយន្តវាយលុកប្រើកាំជណ្តើរ។

Continue Readingឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញសំណេះសំណាលជូនលិខិតសរសើរ និងលិខិតថ្លែងអំណរគុណជូនយោធចារ្យនៃកងទ័ពរំដោះប្រជាជនចិន
Read more about the article តំណាងលោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព នាយឯក ចុន សុខអាន

តំណាងលោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព នាយឯក ចុន សុខអាន

នៅថៃ្ងទី៣០ ខែមេសា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ នាយកមជ្ឈមណ្ឌល មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ បានចាត់តាំងប្រតិភូដែលដឹកនាំដោយលោក វរសេនីយ៍ឯក សេង ថុន្នី នាយករងមជ្ឈមណ្ឌល រួមជាមួយមន្ត្រីអាវុធហត្ថខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព នាយឯក ចុន សុខអាន និងបាននាំយកនូវបច្ច័យចំនួន ២,០០០,០០០ រៀលចូលបុណ្យផងដែរ។

Continue Readingតំណាងលោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព នាយឯក ចុន សុខអាន
Read more about the article វរសេនីយ៍ត្រី មៀច ប៊ុនថា ដឹកនាំកម្លាំងចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់

វរសេនីយ៍ត្រី មៀច ប៊ុនថា ដឹកនាំកម្លាំងចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់

កែប៖ ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ លោក វរសេនីយ៍ត្រី មៀច ប៊ុនថា នាយសេនាធិការ កងរាជអាវុធហត្ថខេត្តកែប តំណាងលោក ឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប បានដឹកនាំកម្លាំងអាវុធហត្ថខេត្ត និងស្រុកដំណាក់ចង្អើរ ចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ ចំនួន០១ខ្នង ស្ថិតនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលបានរងគ្រោះដោយសារខ្យល់កន្រ្តាក់កាលពីថ្ងៃ២៨ ខែមេសា ឆ្នាំ២០២៣ ម្ចាស់ផ្ទះមានឈ្មោះ ខឹម នី…

Continue Readingវរសេនីយ៍ត្រី មៀច ប៊ុនថា ដឹកនាំកម្លាំងចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់