កម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបបទល្មើសព្រៃឈើ!
រតនគិរី៖ នៅព្រឹកថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ ២០២០ យោងតាមបទបញ្ជាលោក ឧត្តមសេនីយ៍ត្រី ថា យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូយ៉ាដាវ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ មីន មេបញ្ជាការ មូលដ្ឋានស្រុកបានចុះសាវជ្រាវ រុករកបទល្មើសព្រៃឈើស្ថិតក្នុងភូមិសាស្ត្រស្រុកអូយ៉ាដាវ ខេត្តរតនគិរីជាក់ស្ដែង កម្លាំងបានចុះដល់ចំណុចភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីបានប្រទះឃើញគំនរឈើដែលក្រុមឈ្មួញបានដឹកជញ្ជូនតាមម៉ូតូយកមកលាក់នៅចំការស្វាយចន្ទីរបស់ប្រជាពលរដ្ឋ ក្បែរប៉ុស្តិ៍នគរបាលភូមិភិ ដែលមានចម្ងាយប្រហែល ៣៥០ ម៉ែត្រ ដោយមានការសមម្របសម្រួលពីលោក…