Read more about the article វរសេនីយ៍ត្រី វ៉ន ឃាន ប្រកាសបរិច្ចាគប្រាក់បៀវត្ស ១២០.០០០ រៀលរយៈពេល ០៦ ខែដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺកូវិដ-១៩

វរសេនីយ៍ត្រី វ៉ន ឃាន ប្រកាសបរិច្ចាគប្រាក់បៀវត្ស ១២០.០០០ រៀលរយៈពេល ០៦ ខែដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺកូវិដ-១៩

រតនគិរី៖ លោក វរសេនីយ៍ត្រី វ៉ន ឃាន មេបញ្ជាការ កងរាជអាវុធហត្ថមូលដ្ឋានស្រុកអូរជុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ថ្ងៃទី២៤ ខែ មេសាឆ្នាំ ២០២០ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន១២០.០០រៀលសម្រាប់រយៈពេល ០៦ ខែគឺចាប់ពីខែឧសភាដល់ខែតុលាឆ្នាំ ២០២០ ជូនដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំម្ងឺកូវិដ១៩។

Continue Readingវរសេនីយ៍ត្រី វ៉ន ឃាន ប្រកាសបរិច្ចាគប្រាក់បៀវត្ស ១២០.០០០ រៀលរយៈពេល ០៦ ខែដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺកូវិដ-១៩
Read more about the article ឧត្តមសេនីយ៍ត្រី បោន ប៊ិន ប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចការបែងចែកភារកិច្ចទទួលខុសត្រូវ

ឧត្តមសេនីយ៍ត្រី បោន ប៊ិន ប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចការបែងចែកភារកិច្ចទទួលខុសត្រូវ

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចការបែងចែកភារកិច្ចទទួលខុសត្រូវជួយមេបញ្ជាការ លើការងារតាមជំនាញនីមួយៗ ដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង ជានាយសេនាធិការ នាយរងការិយាល័យ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថជាច្រើនរូប។ ក្នុងកិច្ចប្រជុំនេះដែរលោក ឧត្តមសេនីយ៍ មេបញ្ជាការ បានបញ្ជាក់ថា យោងបទបញ្ជារបស់លោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ…

Continue Readingឧត្តមសេនីយ៍ត្រី បោន ប៊ិន ប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចការបែងចែកភារកិច្ចទទួលខុសត្រូវ
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ ៦នាក់ទៅអយ្យការអមសាលាដំបូងខេត្ត

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ ៦នាក់ទៅអយ្យការអមសាលាដំបូងខេត្ត

ព្រះសីហនុ៖ វេលាម៉ោង ០២:០០ នាទីរសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន ០៦នាក់ រួមនិងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលកម្លាំងបង្រ្កាបបាននៅចំណុចភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ ៦នាក់ទៅអយ្យការអមសាលាដំបូងខេត្ត
Read more about the article អាវុធហត្ថខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ពោធិ៍សាត់៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ កម្លាំងការិយាល័យគ្រឿងញៀនកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងកម្លាំងអាវុធហត្ថស្រុកក្រគរ ដឹកនាំដោយលោក វសេនីយ៍ឯក ញឹម នី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាន ពន្លាតដែនដីដោយសហការជាមួយកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបបទល្មើស គ្រឿងញៀន នៅចំណុច ភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដោយឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ញឿន ស្រី ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិអន្លង់ក្រចុះ…

Continue Readingអាវុធហត្ថខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article អាវុធហត្ថខេត្តស្ទឹងត្រែង បង្ក្រាបរថយន្តដឹកឈើគ្មានលិខិតអនុញ្ញាត!

អាវុធហត្ថខេត្តស្ទឹងត្រែង បង្ក្រាបរថយន្តដឹកឈើគ្មានលិខិតអនុញ្ញាត!

ស្ទឹងត្រែង៖ វេលាម៉ោង ១៦ និង ៣០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ដឹកនាំដោយលោក អនុសេនីយ៍ទោ ម៉ុង វណ្ណដា បានចុះបង្ក្រាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញាត នៅចំណុចភូមិបាចុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយបានចាប់យកវត្ថុតាងរថយន្តចំនួន០១គ្រឿង, ឈើអារប្រណិត(បេង)ចំនួន ៣២ដុំ (ម្ចាស់រត់គេចខ្លួនបាត់)។ បច្ចុប្បន្នឈើប្រគល់ឱ្យជំនាញជំនាញរដ្ឋបាលព្រៃឈើ ចំណែករថយន្តរក្សាទុកនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត។

Continue Readingអាវុធហត្ថខេត្តស្ទឹងត្រែង បង្ក្រាបរថយន្តដឹកឈើគ្មានលិខិតអនុញ្ញាត!
Read more about the article កម្លាំងអាវុធហត្ថខេត្តក្រចេះ សហការបង្ក្រាបរថយន្តប៉ាកុង ០២គ្រឿង

កម្លាំងអាវុធហត្ថខេត្តក្រចេះ សហការបង្ក្រាបរថយន្តប៉ាកុង ០២គ្រឿង

ក្រចេះ៖ នៅថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តក្រចេះ និងសហការជាមួយកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះរុករកឃើញ រថយន្ដប៉ាកុងចំនួន ០២គ្រឿង ដែលលាក់ទុកនៅចំណុចUTM (៦០៤១៧៨-១៤២៧៥៥៧) ស្ថិតក្នុងភូមិរមូល ឃុំកំពង់ចាម ស្រុកសំបូរ និង នៅចំណុចUTM(៦០៤១២២-១៤២៧៤៩៦) ស្ថិតនៅភូមិរមូល ឃុំកំពង់ចាម ស្រុកសំបូរ ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងការពារវត្ថុតាងនៅនឹងកន្លែង។

Continue Readingកម្លាំងអាវុធហត្ថខេត្តក្រចេះ សហការបង្ក្រាបរថយន្តប៉ាកុង ០២គ្រឿង
Read more about the article ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ដកហូតថ្នាំញៀន ៦១កញ្ចប់

ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ដកហូតថ្នាំញៀន ៦១កញ្ចប់

ព្រៃវែង៖ នៅម៉ោង ១៥ និង ៣០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ដោយបានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលផ្ទៃប្រទេស និង ដោយមានការសម្របសម្រួលនីតិវិធីពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង និង លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែង ដឹកនាំដោយ លោក វរសេនីយ៍ឯក គឹម ផានី មេបញ្ជាការរង ទទួលការងារយុត្តិធម៌ បានសហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកលើកដែក ខេត្តកណ្ដាល បង្ក្រាបករណីគ្រឿងញៀននៅចំណុចភូមិកំពង់ចម្លង ស្រុកលើកដែក ខេត្តកណ្ដាល…

Continue Readingឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ដកហូតថ្នាំញៀន ៦១កញ្ចប់
Read more about the article អាវុធហត្ថខេត្តសៀមរាប បញ្ជូនជនសង្ស័យ ០៥នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត

អាវុធហត្ថខេត្តសៀមរាប បញ្ជូនជនសង្ស័យ ០៥នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត

សៀមរាប៖ នៅវេលាម៉ោង ១៣និង ០០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ខេត្តសៀមរាប កម្លាំងអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យ០៥នាក់ និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌ស (មេតាំហ្វេតាមីន) ចំនួន០៧កញ្ចប់, ជញ្ជីងថ្លឹងគ្រឿងញៀន ០១គ្រឿង និងទូរស័ព្ទដៃ ០៩គ្រឿង។ បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តសៀមរាបរួច។

Continue Readingអាវុធហត្ថខេត្តសៀមរាប បញ្ជូនជនសង្ស័យ ០៥នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត
Read more about the article បណ្ដាអង្គភាពកងរាជអាវុធហត្ថ បាននឹងកំពុងនឹងកំពុងធ្វើការចិញ្ចិម ដាំដុះ

បណ្ដាអង្គភាពកងរាជអាវុធហត្ថ បាននឹងកំពុងនឹងកំពុងធ្វើការចិញ្ចិម ដាំដុះ

អនុវត្តបទបញ្ជាលោក នាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រៅពីកិច្ចការងារស្នូល បណ្ដាអង្គភាពកងរាជអាវុធហត្ថរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ស្នាក់ការសន្តិសុខ បាននឹងកំពុងធ្វើការចិញ្ចិម ដាំដុះ បង្ករបង្កើនផល ដើម្បីលើកស្ទួយការហូបចុក​ ប្រចាំថ្ងៃ ក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវិដ ១៩!

Continue Readingបណ្ដាអង្គភាពកងរាជអាវុធហត្ថ បាននឹងកំពុងនឹងកំពុងធ្វើការចិញ្ចិម ដាំដុះ
Read more about the article ឧត្តមសេនីយ៍ត្រី ថុង ណារុង ដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ចទទួលខុសត្រួវជួយមេបញ្ជាការ

ឧត្តមសេនីយ៍ត្រី ថុង ណារុង ដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ចទទួលខុសត្រួវជួយមេបញ្ជាការ

កោះកុង៖ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានធ្វើការប្រជុំជួរបញ្ជាការ ស្តីពីការបែងចែកភារកិច្ចទទួលខុសត្រូ វជួយមេបញ្ជាការលើការងារតាមជំនាញនីមួយៗ និងឆ្លងសំណើសុំតម្លើងឋានន្តរសក្តិជូននាយទាហាន នាយទាហានរងនៃកងរាជអាវុធ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត សមាសភាពចូលរួមមានលោកមេបញ្ជាការរង លេខា និងនាយការិយាល័យបុគ្គលិក។

Continue Readingឧត្តមសេនីយ៍ត្រី ថុង ណារុង ដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ចទទួលខុសត្រួវជួយមេបញ្ជាការ