Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ព្រះសីហនុ៖ វេលាម៉ោង១៧:០០នាទីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ កម្លាំងការិយាល័យគ្រឿងញៀន កងរាជអាវុធហត្ថខេត្តដឹកនាំដោយ លោក វរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យ បានចុះបង្រ្កាបករណីជួញដូរ ចែកចាយ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចវត្តលើ សង្កាត់១ ក្រុងព្រះសីហនុ ដោយឃាត់បានជនសង្ស័យចំនួន០១នាក់ ឈ្មោះ ខន សុភ័ក្រ្ត ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប បច្ចុប្បន្នរស់នៅបន្ទប់ជួលភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ…

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តកំពង់ធំសហការបង្ក្រាបបទល្មើសព្រៃឈើ

កំពង់ធំ៖ នៅវេលាម៉ោង ១០ និង ១៥នាទីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបារាយណ៍ និងកម្លាំងអាវុធហត្ថខេត្ត ដឹកនាំដោយលោក វរសេនីយ៍ទោ ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត សហការជាមួយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បានចុះបង្ក្រាបករណីអារច្រៀកឈើខុសច្បាប់នៅចំណុចភូមិ កំពង់ស្តេច ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយបានរឹបអូសឈើហុបមូលមួយចំនួនមិនវាស់វែង, រឹបអូសឈើក្តាមួយចំនួនមិនទាន់វាស់វែង, រឹបអូសឈើឃ្នាបមួយចំនួនមិនវាស់វែង និងរឹបអូសម៉ាស៊ីន អាច្រៀកឈើចំនួន ០២គ្រឿង។ បច្ចុប្បន្នវត្ថុតាងបានប្រគល់អោយរដ្ឋបាលព្រៃឈើកសាងសំនុំរឿងតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ធំសហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំបូរ ឃាត់ទូកមួយគ្រឿងដឹកបទល្មើព្រៃឈើ

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំបូរ ឃាត់ទូកមួយគ្រឿងដឹកបទល្មើព្រៃឈើ

ក្រចេះ៖ អនុវត្តតាមការណែនាំ និងចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ នៅវេលាម៉ោង ៣:០០នាទីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំបូរ ដឹកនាំដោយលោក វរសេនីយ៍ត្រី សូត្រ ស៊ីម មេបញ្ជាការស្រុកបានចុះចាប់បទល្មើសធនធានធម្មជាតិ ចំនុច U T. M (៦០២៦២៤- ១៤១៥៨៩២) ស្ថិតនៅក្នុងទន្លេរភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដោយបានចាប់ឃាត់ទូកចំនួន ០១គ្រឿងដឹកឈើពេញ…

Continue Readingកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំបូរ ឃាត់ទូកមួយគ្រឿងដឹកបទល្មើព្រៃឈើ
Read more about the article កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ សហការបង្ក្រាបបទល្មើសព្រៃឈើ

ឧត្តរមានជ័យ៖ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្រពាំប្រាសាទ ដឹកនាំដោយលោក វរសេនីយ៍ត្រីម៉ៅ អូដេ មេការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ សហការជាមួយកម្លាំង ចំរុះ ដឹកនាំរួមដោយលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តឧត្តរមានជ័យ បានចុះបង្ក្រាបទីតាំងសន្និធិផលអនុផលព្រៃឈើគ្មានច្បាប់អនុញ្ញាតិរបស់ម្ចាស់ឈ្មោះ យ៉ុត វ៉ាន់ស៊ុ ភេទប្រុសអាយុ ៣៩ឆ្នាំ នៅភូមិថ្នល់កែងឃុំ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយបានដកហូតឈើលេខ១(ស្រឡៅ)៣១៦សន្លឹក ស្មើនឹង ១៤,០៦ម៉ែត្រត្រីគុណ។ បច្ចុប្បន្នឈើរក្សានៅស្នាក់ការបរិស្ថានគូលេនព្រហ្មទេពចំណែកម្ចាស់បញ្ជូនមកមន្ទីរបរិស្ថានខេត្ត។  

Continue Readingកម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ សហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article ឧត្តមសេនីយ៍ត្រី ឡា ឡៃ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច!

ឧត្តមសេនីយ៍ត្រី ឡា ឡៃ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច!

តាកែវ ៖ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែ មេសា ឆ្នាំ២០២០ លោក ឧត្ដមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារតាមជំនាញនីមួយៗ ការបែងចែកទីតាំងចូលរួមបង្ករបង្កើនផល ដាំដុះ ចិញ្ចឹមតាមផែនការ ក្នុងនោះការប្រជុំបានធ្វើការណែនាំពីវិធានការ អនាម័យ សំអាតលាងដៃ នឹងទឹកអាកុល រឺជែល អោយបានជាប្រចាំ។

Continue Readingឧត្តមសេនីយ៍ត្រី ឡា ឡៃ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច!
Read more about the article ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង ដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ចទទួលខុសត្រូវជួយមេបញ្ជាការ

ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង ដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ចទទួលខុសត្រូវជួយមេបញ្ជាការ

ប៉ៃលិន៖ នៅរសៀលថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន លោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានបើកកិច្ចប្រជុំស្ដីពីការបែងចែកតួនាទីភារកិច្ចទទួលខុសត្រូវជួយមេបញ្ជាការលើការងារជំនាញនីមួយៗ។

Continue Readingឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង ដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ចទទួលខុសត្រូវជួយមេបញ្ជាការ
Read more about the article លោក អនុសេនីយ៍ឯក ហុង វណ្ណតាក់ ចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ

លោក អនុសេនីយ៍ឯក ហុង វណ្ណតាក់ ចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ

កំពត៖ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០ លោក អនុសេនីយ៍ឯក ហុង វណ្ណតាក់ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបន្ទាយមាស បានដឹកនាំកម្លាំងក្រោមឱវាតចុះសួរសុខទុក្ខលោក អនុសេនីយ៍ឯក ងែត រុំ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកបន្ទាយមាស ដោយលោក មានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅផ្ទះស្ថិតនៅភូមិព្រៃឬស្សី ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ព្រមទាំងបាននាំយកមានគ្រឿងឧបភោគ និងថវិកាមួយចំនួនរួមមានអង្ករ, មី,_ទឹកបរិសុទ្ធ, ទឹកស៊ីអ៊ីវ និងថវិកា ៣៩ម៉ឺនរៀលផងដែរ។

Continue Readingលោក អនុសេនីយ៍ឯក ហុង វណ្ណតាក់ ចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ
Read more about the article ឧត្តមសេនីយ៍ត្រី នុត នន្ទ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី នុត នន្ទ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ

ស្វាយរៀង៖ រសៀលថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង និងដោយមានការអញ្ជើញចូលរួមពីសំណាក់ នាយរងសេនាធិការដ្ឋាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុក ព្រមទាំងនាយ នាយរង និងពលអាវុធហត្ថខេត្តជាច្រើនរូបទៀត។

Continue Readingឧត្តមសេនីយ៍ត្រី នុត នន្ទ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ
Read more about the article ឧត្តមសេនីយ៍ត្រី ថា យ៉េន ដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ចទទួលខុសត្រូវជួយមេបញ្ជាការ

ឧត្តមសេនីយ៍ត្រី ថា យ៉េន ដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ចទទួលខុសត្រូវជួយមេបញ្ជាការ

រតនគិរី៖ ព្រឹកថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងអាវុធហត្ថខេត្តរតនគីរី លោកឧត្តមសេនីយ៍ត្រី ថា យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានបើកកិច្ចប្រជុំបែងចែកតួនាទីភារកិច្ចដល់មេបញ្ជាការរង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ដោយមានការចូលរួមពីសំណាក់ មេបញ្ជាការរង ដើម្បីផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបែងចែកភារកិច្ចទទួលខុសត្រូវជួយមេបញ្ជាការលើការងារតាមជំនាញនីមួយៗ។

Continue Readingឧត្តមសេនីយ៍ត្រី ថា យ៉េន ដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ចទទួលខុសត្រូវជួយមេបញ្ជាការ
Read more about the article ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ

ឧត្តរមានជ័យ ៖ ព្រឹកថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថខែមេសា និងទិសដៅការងារខែឧសភា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។

Continue Readingឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ