Read more about the article ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញចូលរួមកាន់បិណ្ឌវេណទី៨ នៅវត្តសិលាគីរីរុក្ខរាម(ហៅវត្តភ្នំបេង)

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញចូលរួមកាន់បិណ្ឌវេណទី៨ នៅវត្តសិលាគីរីរុក្ខរាម(ហៅវត្តភ្នំបេង)

រតនគិរី៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានដឹកនាំកម្លាំងក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌវេណទី៨ នៅវត្តសិលាគីរីរុក្ខរាម(ហៅវត្តភ្នំបេង) ស្តិតក្នុងភូមិ២ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ។ នៅក្នុងពិធីកាន់បិណ្ឌតាមប្រពៃណីជាតិខ្មែរដែលមានតាំងពីដូនតាមក លោក ឧត្តមសេនីយ៍មេបញ្ជាការ និងលោកជំទាវ ក្នុងទឹកចិត្តជ្រះថ្លា ក្នុងផ្លូវព្រះពុទ្ធសាសនា និងជាម្ចាស់វេណទី៨ បានមូលមតិគ្នាជាឯកច្ឆន្ទបានប្រគេននូវបច្ច័យ និងទេយ្យទានគ្រឿងឧបភោគ បរិភោគមួយចំនួនវេប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំពោះបច្ច័យដែលបានប្រគេនដល់ព្រះសង្ឃសរុបចំនួន៥,០៦០,០០០រៀល

Continue Readingឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញចូលរួមកាន់បិណ្ឌវេណទី៨ នៅវត្តសិលាគីរីរុក្ខរាម(ហៅវត្តភ្នំបេង)
Read more about the article លោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត ដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ ការងារកងរាជអាវុធហត្ថ រយៈពេល០៩ខែ

លោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត ដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ ការងារកងរាជអាវុធហត្ថ រយៈពេល០៩ខែ

សៀមរាប៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ រយៈពេល០៩ខែ ទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២០ ដោយមានការចូលរួមពីនាយ នាយរងអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធ។

Continue Readingលោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត ដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ ការងារកងរាជអាវុធហត្ថ រយៈពេល០៩ខែ
Read more about the article វរសេនីយ៍ឯក សូ សុវណ្ណឌី ចូលរួមកាន់បិណ្ឌនៅវត្តហ្លួង

វរសេនីយ៍ឯក សូ សុវណ្ណឌី ចូលរួមកាន់បិណ្ឌនៅវត្តហ្លួង

ពោធិ៍សាត់៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក សូ សុវណ្ណឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានដឹកនាំមន្រីក្រោមឱវាទចូលរួមកាន់បិណ្ឌវេណទី៨ នៅវត្តហ្លួង និងបាននាំយកទេយ្យទាន និងបច្ច័យមួយចំនួនមានទឹកក្រូចចំនួន ៦កេះ ទឹកបរិសុទ្ធចំនួន ៣កេះ និងថវិកា ចំនួន១.៣៤០.០០០រៀល ។

Continue Readingវរសេនីយ៍ឯក សូ សុវណ្ណឌី ចូលរួមកាន់បិណ្ឌនៅវត្តហ្លួង
Read more about the article ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ចុះត្រួតពិនិត្យមើលការរស់នៅ របស់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ចុះត្រួតពិនិត្យមើលការរស់នៅ របស់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ

ជំរាយ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជំរាយ បានចុះត្រួតពិនិត្យមើលការរស់នៅ របស់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជំរាយ។

Continue Readingឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ចុះត្រួតពិនិត្យមើលការរស់នៅ របស់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ
Read more about the article ឧត្តមសេនីយ៍ត្រី ជូ សារុន ដឹកប្រជុំផ្សព្វផ្សាយ ផែនការការពារសន្តិសុខ សុវត្តិភាព

ឧត្តមសេនីយ៍ត្រី ជូ សារុន ដឹកប្រជុំផ្សព្វផ្សាយ ផែនការការពារសន្តិសុខ សុវត្តិភាព

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ បានដឹកនាំពិធីប្រជុំផ្សព្វផ្សាយ ផែនការការពារសន្តិសុខ សុវត្តិភាព ជូនប្រតិភូជាន់ខ្ពស់ ដែលបានអញ្ជើញក្នុងពិធី កាន់បិណ្ឌ និងភ្ជំបិណ្ឌ វត្តអារាមនានាទូទាំងខេត្ត ។

Continue Readingឧត្តមសេនីយ៍ត្រី ជូ សារុន ដឹកប្រជុំផ្សព្វផ្សាយ ផែនការការពារសន្តិសុខ សុវត្តិភាព
Read more about the article ឧត្តមសេនីយ៍ត្រី ខេង ទីតូ អញ្ជើញកាន់បិណ្ឌនៅវត្តសុខមនោរម្យទួលសាងាំ

ឧត្តមសេនីយ៍ត្រី ខេង ទីតូ អញ្ជើញកាន់បិណ្ឌនៅវត្តសុខមនោរម្យទួលសាងាំ

កែប៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប បានដឹកនាំមន្រ្តីក្រោមឱវាទអញ្ជើញចូលរួមពិធីកាន់បិណ្ឌទី៨ នៅវត្តសុខមនោរម្យទួលសាងាំ ស្ថិតក្នុងភូមិទួលសាងាំ ឃុំអង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការព្រមទាំងសហការី បាននាំយកទ័យទាន គ្រឿងឧបភោគ បរិភោគ មួយចំនួន និង បច្ច័យផងដែរ ប្រកេនព្រះសង្ឃគង់ក្នុងវត្តសុខមនោរម្យទួលសាងាំ ដើម្បីចាត់ចែងក្នុងពិធីកាន់បិណ្ឌនិងសំរាប់កសាងវត្តផងដែរ ។

Continue Readingឧត្តមសេនីយ៍ត្រី ខេង ទីតូ អញ្ជើញកាន់បិណ្ឌនៅវត្តសុខមនោរម្យទួលសាងាំ
Read more about the article ឯកឧត្តម នាង ផាត អញ្ជើញក្រុងពាលី បញ្ចុះបឋមសិលា សាងសង់វេទិការ និង សាលាសំណាក់!

ឯកឧត្តម នាង ផាត អញ្ជើញក្រុងពាលី បញ្ចុះបឋមសិលា សាងសង់វេទិការ និង សាលាសំណាក់!

ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ នៅតំបន់X១៦ ឃុំកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ប្រចាំការ ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី និង បញ្ចុះបឋមសិលាសាងសង់វេទិការ និង សាលាសំណាក់ សម្រាប់តំបន់ប្រវត្តិសាស្រ្តរបស់មគ្គុទេសក៍ ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

Continue Readingឯកឧត្តម នាង ផាត អញ្ជើញក្រុងពាលី បញ្ចុះបឋមសិលា សាងសង់វេទិការ និង សាលាសំណាក់!
Read more about the article តំណាងឧត្តមសេនីយ៍ត្រី អេង ហុី អញ្ជើញចុះសួរសុខទុក្ខ មន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ!

តំណាងឧត្តមសេនីយ៍ត្រី អេង ហុី អញ្ជើញចុះសួរសុខទុក្ខ មន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ!

ភ្នំពេញ៖ ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក គឹម ពៅ នាយការិយាល័យអប់រំ ផ្សព្វផ្សាយ តំណាងលោកឧត្តមសេនីយ៍ត្រី អេង ហុី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខលោកវរសេនីយ៍ទោ ឥន្ទ រត្តនៈ នាយរងការិយាល័យអប់រំ ផ្សព្វផ្សាយ ដែលមានជំងឺលើសឈាមជាប្រចាំកាយ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា។ ក្នុងឱកាសនោះ ក្រុមការងារបាននាំយកថវិកាចំនួន១,០០០,០០០រៀល(មួយលានរៀល) ព្រមទាំងភេសជ្ជៈ, ទឹកដោះគោឆៅ, ទឹកត្រចៀកកាំ និងគ្រឿងឧបភាគ បរិភោគមួយចំនួនទៀតទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ៕  

Continue Readingតំណាងឧត្តមសេនីយ៍ត្រី អេង ហុី អញ្ជើញចុះសួរសុខទុក្ខ មន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ!
Read more about the article ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ អញ្ជើញបើកកិច្ចប្រជុំពង្រឹងលើការងារជំនាញហិរញ្ញវត្ថុ ទូទាំងរាជធានី ខេត្ត

ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ អញ្ជើញបើកកិច្ចប្រជុំពង្រឹងលើការងារជំនាញហិរញ្ញវត្ថុ ទូទាំងរាជធានី ខេត្ត

ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយរងសេនាធិការ និងជា នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញបើកកិច្ចប្រជុំពង្រឹងលើការងារជំនាញហិរញ្ញវត្ថុ និងលើកទិសដៅបន្តសម្រាប់ខែតុលា ឆ្នាំ២០២០ ដោយមានការចូលរួមពីនាយរងការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយការិយាល័យហិរញ្ញវត្ថុតាមបណ្តារាជធានី ខេត្ត ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ពន្ធជាច្រើនរូបទៀត៕    

Continue Readingឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ អញ្ជើញបើកកិច្ចប្រជុំពង្រឹងលើការងារជំនាញហិរញ្ញវត្ថុ ទូទាំងរាជធានី ខេត្ត
Read more about the article ឧត្ដមសេនីយ៍ត្រី ហែមវុទ្ធី អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែសីហា

ឧត្ដមសេនីយ៍ត្រី ហែមវុទ្ធី អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែសីហា

ជំរាយ៖ ព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ហែមវុទ្ធី នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនអហភ្នំជំរាយ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែសីហា ទិសដៅការងារខែកញ្ញា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក នាយក នាយករង ក្រុមយោធាចារ្យ ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ កងអនុសេនាធំកាពារ ។

Continue Readingឧត្ដមសេនីយ៍ត្រី ហែមវុទ្ធី អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែសីហា