ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថ របួស-ពិការ និង និវត្តន៍ជន
បាត់ដំបង៖ ព្រឹកថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បានជួបសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថ របួស-ពិការ និង និវត្តន៍ជន ដែលបានផ្ទេរទៅក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសមម្បទា ចំនួន ១៦នាក់ ។ ឱកាសនោះផងដែរ លោកឧត្ដមសេនីយ៍ មេបញ្ជាការ បានលើកឡើងថា ជានិច្ចជាកាលលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា…