ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ដឹកនាំប្រជុំត្រួតពិនិត្យ ការអនុវត្ត តួនាទី ភារកិច្ច និងសំណេះសំណាលជាមួយនិវត្តន៍ជនកងរាជអាវុធហត្ថ
កំពង់ឆ្នាំង : ដោយបានអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញជាគណ:អធិបតីក្នុងពិធីប្រជុំការត្រួតពិនិត្យ ការអនុវត្ត តួនាទី ភារ:កិច្ច និងវឌ្ឍនភាព ការងារ កងរាជអាវុធហត្ថរយ:ពេល ០៩ ខែ ទិសដៅត្រីមាសទី៤ ឆ្នាំ២០២០…