You are currently viewing តំណាងឧត្តមសេនីយ៍ត្រី អេង ហុី អញ្ជើញចុះសួរសុខទុក្ខ មន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ!

តំណាងឧត្តមសេនីយ៍ត្រី អេង ហុី អញ្ជើញចុះសួរសុខទុក្ខ មន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ!

ភ្នំពេញ៖ ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក គឹម ពៅ នាយការិយាល័យអប់រំ ផ្សព្វផ្សាយ តំណាងលោកឧត្តមសេនីយ៍ត្រី អេង ហុី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខលោកវរសេនីយ៍ទោ ឥន្ទ រត្តនៈ នាយរងការិយាល័យអប់រំ ផ្សព្វផ្សាយ ដែលមានជំងឺលើសឈាមជាប្រចាំកាយ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា។ ក្នុងឱកាសនោះ ក្រុមការងារបាននាំយកថវិកាចំនួន១,០០០,០០០រៀល(មួយលានរៀល) ព្រមទាំងភេសជ្ជៈ, ទឹកដោះគោឆៅ, ទឹកត្រចៀកកាំ និងគ្រឿងឧបភាគ បរិភោគមួយចំនួនទៀតទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ៕