ឧត្ដមសេនីយ៍ត្រី កែវ សុផល អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ
កំពត៖ ព្រឹកថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត លោកឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត អញ្ជើញចុះសាកសួរសុខទុក្ខ ព្រមទាំងបាននាំយកថវិការមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថខេត្តកំពតចំនួន១០,០១០,០០០រៀល ក្នុងនោះថវិការបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានជួយឧបត្ថមចំនួន៥០០ដុល្លារផងដែរ យកទៅចុះសួរសុខទុក្ខ លោកវរសេនីយឯក សែម សឿន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពត ដែលលោកមានជំងឺហើយកំពុងសម្រាកព្យាបាលនៅគេហដ្ឋានស្ថិតនៅភូមិទ្វីខាងត្បូង…