ឧត្តមសេនីយ៍ត្រី ខៀវ សំណាង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក នូវ សាវន អតីតមន្ត្រីអាវុធហត្ថខេត្តព្រះសីហនុ
ព្រះសីហនុ៖ នៅវេលាម៉ោង ១០:០០នាទីព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ខៀវ សំណាង មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធនៃសព លោក នូវ សាវន អតីតនាយទាហាន នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ (ចូលសោធន៍និវត្តន៍) ដែលបានទទួលមរណៈភាពនៅវេលាម៉ោង១៥:២០នាទីរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ដោយរោគាពាធ ដល់លំនៅដ្ឋាននៃសព…