Read more about the article វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ

វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ

  កណ្តាល៖ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល ជំនួសមុខលោក មេបញ្ជាការខេត្ត បានអញ្ជើញ ដឹកនាំក្រុមការងារ ចុះសួសុខទុក្ខ និងនាំយកមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត នូវថវិកាចំនួន៥០០,០០០រៀល និង គ្រឿងឧបភោគបរិភោគមួយចំនួនទៀត ប្រគល់ជូន លោកវរសេនីយ៍ត្រី ហេង ប្រុស ជំនួយការការិយាល័យបុគ្គលិក ដែលមានជំងឺបាក់ស្មងជើង(ឆ្វេង) កំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ…

Continue Readingវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ
Read more about the article តំណាងលោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង អញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តដល់មន្ត្រីក្រោមឱវាទ

តំណាងលោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង អញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តដល់មន្ត្រីក្រោមឱវាទ

ប៉ៃលិន៖ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ នួន ធុល មេបញ្ជាការរង ទទួលការងារភស្ដុភារ តំណាងលោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ នាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ចំនួន ១,០០០,០០០ រៀល (មួយលានរៀល) ប្រគល់ជូនលោកអនុសេនីយ៍ត្រី ទិត្យ ពេជ្រ ជំនួយការ ការិយាល័យជួញដូរមនុស្ស ដែលម្ដាយរបស់គាត់បានទទួលមរណៈភាពកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅគេហដ្ឋានស្ថិតនៅស្រុកថ្មគោល ខេត្តបាត់ដំបង…

Continue Readingតំណាងលោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង អញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តដល់មន្ត្រីក្រោមឱវាទ
Read more about the article ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត ដឹនាំប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ ខៀវ សាវ៉ន

ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត ដឹនាំប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ ខៀវ សាវ៉ន

សៀមរាប៖ អង្គភាពកងរាជអាវុធហត្ថខេត្តសៀមរាប មានទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ដោយលោកវរសេនីយ៍ទោ ខៀវ សាវ៉ន នាយទាហាននៃកងរាជអាវុធហត្ថខេត្ត បានទទួលមរណៈភាព នៅម៉ោង២០ និង៤០ព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរោគពាធ។ លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប និងដង្ហែរយកទៅបូជានៅវត្តប្រាសាទគោកចក ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប …

Continue Readingឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត ដឹនាំប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ ខៀវ សាវ៉ន
Read more about the article នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាល និងប្រគល់ថវិកាលើកទឹកចិត្តរបស់សម្តេចតេជោហ៊ុន សែន ដល់ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាល និងប្រគល់ថវិកាលើកទឹកចិត្តរបស់សម្តេចតេជោហ៊ុន សែន ដល់ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា

ភ្នំពេញ៖ ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា និងប្រគល់ថវិកាលើកទឹកចិត្តដល់ណណៈប្រតិភូ និងក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ចូលរួមប្រកួតវគ្គជម្រុះនៅប្រទេសបារ៉ែន ក្នុងក្រមខ័ណ្ឌពានរង្វាន់ទ្វីបអាស៊ី និងការចូលរួមប្រកួតពូល K វគ្គជម្រុះនៅប្រទេសជប៉ុន យុវជនអាយុក្រោម២៣ឆ្នាំ ពានរង្វាន់ទ្វីបអាស៊ី តាមរយៈការប្រកួតកម្ពុជាបានឈ្នះក្រុមបាល់ទាត់ប្រទេសហ្គាំ និងហុងកុង។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ប្រាក់លើកទឹកចិត្តចំនួន ១០ម៉ឺនដុល្លារ ថវិកាផ្ទាល់របស់លោនាយឧត្តមសេនីយ៍ ១ម៉ឺន ៥ពាន់ដុល្លារ, ថវិកា លោក ចាន់ តារា ហៅម៉េង (អតីតនាយអាវុធហត្ថ) ១ម៉ឺនដុល្លារ…

Continue Readingនាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាល និងប្រគល់ថវិកាលើកទឹកចិត្តរបស់សម្តេចតេជោហ៊ុន សែន ដល់ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា
Read more about the article នាយឧត្តមសេនីយ៍​ សៅ​ សុខា​ ផ្ញេីសារចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារនៃសព ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល

នាយឧត្តមសេនីយ៍​ សៅ​ សុខា​ ផ្ញេីសារចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារនៃសព ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល

យើងខ្ញុំទាំងអស់គ្នាមានសេចក្តីក្រៀមក្រំ និងសោកស្តាយអាឡោះអាល័យបំផុត ជាមួយក្រុមគ្រួសារនៃសព ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ដែលបានទទួលមរណភាព នៅវេលាម៉ោង១០និង៣៦នាទីព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១។ ការបាត់បង់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត គឺជាការបាត់បង់ នូវឥស្សរជនឆ្នើមមួយរូបរបស់កម្ពុជា ដែលកន្លងទៅឯកឧត្តមបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងវីរភាពអង់អាចក្នុងការបំពេញកិច្ចការជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។ ខ្ញុំ និងភរិយា ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់ សូមរំលែកនូវសមានទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃសព  ឯកឧត្តម…

Continue Readingនាយឧត្តមសេនីយ៍​ សៅ​ សុខា​ ផ្ញេីសារចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារនៃសព ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល
Read more about the article ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញគោរពវិញ្ញាណក្ខន្ធលោកឧត្តមសេនីយ៍ត្រី យ៉ុន គា

ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញគោរពវិញ្ញាណក្ខន្ធលោកឧត្តមសេនីយ៍ត្រី យ៉ុន គា

កំពង់ឆ្នាំង៖ នៅរសៀលថៃ្ងទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ បានដឹកនាំលោកនាយករងប្រធានមន្ទីរនាយទាហានមួយចំនួន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោកឧត្តមសេនីយ៍ត្រី យ៉ុន គា នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ។

Continue Readingឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញគោរពវិញ្ញាណក្ខន្ធលោកឧត្តមសេនីយ៍ត្រី យ៉ុន គា
Read more about the article លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកអំណោយ ចែកជូនដល់ប្រជាពលលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៨៤គ្រួសារ នៅស្រុករមាសហែក ខេត្តស្វាយរៀង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកអំណោយ ចែកជូនដល់ប្រជាពលលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៨៤គ្រួសារ នៅស្រុករមាសហែក ខេត្តស្វាយរៀង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង រួមដំណើរដោយ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយស សាខា ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា គណៈកិត្តិយស សាខា និងសហការី នាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ជនរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ៨៤គ្រួសារ…

Continue Readingលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកអំណោយ ចែកជូនដល់ប្រជាពលលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៨៤គ្រួសារ នៅស្រុករមាសហែក ខេត្តស្វាយរៀង
Read more about the article តំណាងលោកឧត្ដមសេនីយ៍ សោ សាវឿន អញ្ជើញចូលបុណ្យសពគ្រួសារអាវុធហត្ថ!

តំណាងលោកឧត្ដមសេនីយ៍ សោ សាវឿន អញ្ជើញចូលបុណ្យសពគ្រួសារអាវុធហត្ថ!

កំពង់ចាម៖ នៅរសៀលថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ សែម ហាក់ នាយសេនាធិការស្ដីទី តំណាងលោកឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញដឹកនាំនាយ នាយរងនៃកងរាជអាវុធហត្ថក្រោមឱវាទ ចូលរួមពិធីបុណ្យសពគ្រួសារអាវុធហត្ថចំនួន ០២គ្រួសារ។ ១.បុណ្យសពឪពុកក្មេក និងម្ដាយក្មេក របស់លោកអនុសេនីយ៍ត្រី ជា ហុកឆាយ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃឈរ ដែលបានទទួលមរណភាព នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ដោយរោគាពាធ។ លោកនាយសេនាធិការស្ដីទី…

Continue Readingតំណាងលោកឧត្ដមសេនីយ៍ សោ សាវឿន អញ្ជើញចូលបុណ្យសពគ្រួសារអាវុធហត្ថ!
Read more about the article ឧត្ដមសេនីយ៍ត្រី កែវ សុផល អញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ និងមូលនិធិអតីតគ្រួសារកងរាជអាវុធហត្ថ

ឧត្ដមសេនីយ៍ត្រី កែវ សុផល អញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ និងមូលនិធិអតីតគ្រួសារកងរាជអាវុធហត្ថ

កំពត៖ រសៀលថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត លោក ឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត បាននាំយកថវិកាមូលនិធិមហាគ្រួសារ និងថវិការអតីតមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រគល់ជូនគ្រួសារ សពលោកវរសេនីយ៍ទោ ហ៊ីន ចាន់វាសនា នាយរងសេនាធិការ កងរាជអាវុធហត្ថខេត្ត និងសពលោកអនុសេនីយ៍ត្រី ឡុង សារុន អតីតនាយការិយាលយ័សុខាភិបាល កងរាជអាវុធហត្ថខេត្តកំពត ដោយក្នុងមួយគ្រួសារទទួលបានថវិកា១.គ្រួសារសពលោកវរសេនីយ៍ទោ ហ៊ីន ចាន់វាសនា ទទួលបានថវិកាមូលនិធិមហាគ្រួសារលើផ្ទៃប្រទេស ចំនួន…

Continue Readingឧត្ដមសេនីយ៍ត្រី កែវ សុផល អញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ និងមូលនិធិអតីតគ្រួសារកងរាជអាវុធហត្ថ
Read more about the article លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញទទួលអំណោយពីសប្បុរសជន

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញទទួលអំណោយពីសប្បុរសជន

បន្ទាយមានជ័យ៖ កាលពីសៀលថ្ងៃសៅរិ៍ ទី៣០ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលគ្រឿងឧបភោគបរិភោគមានអង្ករទម្ងន់ ១,២៥តោន, ទឹកបរិសុទ្ធចំនួន៥០យួរ, មីចំនួន៣០កេស, ភេសជ្ជៈចំនួន១០កេស, ម៉ាស់ចំនួន០១កេសធំ និងអាល់កុលចំណុះ៣០លីត្រ ពីលោក ROCKY សប្បុសជនជនជាតិឥណ្ឌា ទុកសម្រាប់ប្រើប្រាស់ក្នុងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ។   ក្នុងឱកាសនោះដែរលោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងជូនពរ លោក ROCKY…

Continue Readingលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញទទួលអំណោយពីសប្បុរសជន