Read more about the article កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

បាត់ដំបង៖ នៅវេលាម៉ោង ២០:១០ នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចក្រុមទី១០ ភូមិតាកុយ សង្កាត់ក្តុលដូនទាវ ក្រុង/ខេត្តបាត់ដំបង កម្លាំងកម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានចុះធ្វើបង្ក្រាបករណីគ្រឿងញៀន ចំនួន ០១ លើក ឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌សរឹងថ្លា (ទឹកកក) ចំនួន ០១ កញ្ចប់​, ទូរស័ព្ទចំនួន ០២គ្រឿង និងម៉ូតូចំនួន ០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

ព្រះវិហារ៖ នៅថ្ងៃទី២៨ ខែកញា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថស្រុកជ័យសែន ដឹកនាំដោយលោកវរសេនីយ៍ទោ គង់ ផល្លី នាយរងសេនាធិការកងរាជអាវុធហត្ថខេត្ត សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើស្រុកជ័យសែនចុះបង្ក្រាបបទល្មើសព្រៃឈើ១កន្លែង (សន្និធិ) ស្ថិតត្រង់ចំណុចភូមិចំរើន ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ ដោយបានដកហូតប្រភេទឈើលេខ២ ស្រឡៅ ចំនួន ៤៥ ដើម ២.៩២៥ ម៉ែត្រត្រីគុណ។ ប្រភេទឈើលេខ២ ឈើទាលចំនួន ៤០ដើម ១.៨៧៥ ម៉ែត្រត្រីគុណ។ បច្ចុប្បន្ន វត្ថុតាងប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើជ័យសែនដើម្បីរក្សាទុក។

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article អាវុធហត្ថខេត្តក្រចេះចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ

អាវុធហត្ថខេត្តក្រចេះចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ

ក្រចេះ ៖ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំបូរ សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រែកប្រសព្វ និងកម្លាំងនៅគោលដៅព្រៃឡង់ ដឹកនាំដោយលោក វរសេនីយ៍ទោ ធាម សេង បានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិនៅចំណុចអូរយាវ ស្ថិតនៅឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ វត្ថុតាងចាប់យក ប្រភេទឈើសន្និធិ (ឈ្លីក-ខ្លុម) ចំនួន៣៣ដុំ មិនទាន់វាស់វែង។ វត្ថុតាងខាងលើកំពុងដឹកជញ្ជូនយកមករក្សាទុកនៅស្នាក់ការបរិស្ថាន​ដែនជម្រក​​សត្វព្រៃ-ព្រៃឡង់ ដើម្បីធ្វើការវាស់វែង និងបន្តតាមនិតិវិធី។

Continue Readingអាវុធហត្ថខេត្តក្រចេះចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ
Read more about the article កងរាជអាវុធហត្ថខេត្តសៀមរាបចុះល្បាតតាមគោលដៅ និងគោលដៅបិទខ្ទប់ (តំបន់ក្រហម)

កងរាជអាវុធហត្ថខេត្តសៀមរាបចុះល្បាតតាមគោលដៅ និងគោលដៅបិទខ្ទប់ (តំបន់ក្រហម)

សៀមរាប៖ សកម្មភាពកងរាជអាវុធហត្ថខេត្តសៀមរាបចុះល្បាតតាមគោលដៅ និងគោលដៅបិទខ្ទប់ (តំបន់ក្រហម) ក្នុងភូមិសាស្ត្រក្រុងសៀមរាប សង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់ស្លក្រាម និងសង្កាត់ជ្រាវ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

Continue Readingកងរាជអាវុធហត្ថខេត្តសៀមរាបចុះល្បាតតាមគោលដៅ និងគោលដៅបិទខ្ទប់ (តំបន់ក្រហម)
Read more about the article អាវុធហត្ថខេត្តតាកែវឃាត់ខ្លួនជនសង្ស័យ១នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

អាវុធហត្ថខេត្តតាកែវឃាត់ខ្លួនជនសង្ស័យ១នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

តាកែវ៖ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តតាកែវ  ដឹកនាំដោយ លោកអនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀនបានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅត្រង់ចំណុច( ផ្លូវលំខាងកើតវត្ដដុង ) ភូមិដុង ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាសខេត្តតាកែវ ។ ឃាត់ខ្លួនជនសង្ស័យបាន១នាក់ ឈ្មោះ សៀង ចាន់ ( ហៅ ជ័យ) ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្មន់មុន្នី ឃុំព្រៃផ្ដៅ…

Continue Readingអាវុធហត្ថខេត្តតាកែវឃាត់ខ្លួនជនសង្ស័យ១នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន
Read more about the article អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនបុរសម្នាក់តាមដីការ

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនបុរសម្នាក់តាមដីការ

បាត់ដំបង៖ នៅវេលាម៉ោង ០៨ : ០០នាទីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងកម្លាំងអាវុធហត្ថខេត្តបាត់ដំបងបានធ្វើការឃាត់ខ្លួនត្រូវចោទម្នាក់នៅភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ ជនសង្ស័យមានឈ្មោះ ភី ថងឌី ភេប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិអង់ជើង ឃុំតាម៉ឺនស្រុកថ្មគោល ខេត្តបាត់ដំបង តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៥១១ ត-ព្រ របស់លោក ឆែ វីរៈ ចៅក្រមស៊ើបសួរនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ។

Continue Readingអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនបុរសម្នាក់តាមដីការ
Read more about the article កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់

បាត់ដំបង៖ នៅវេលាម៉ោង ១៧ និង ៣០នាទីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុន ផុន ភេទប្រុស អាយុ៦១ ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិអូរស្លាបប៉ាង ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ពីបទឆបោក តាមបណ្ដឹងរបស់ឈ្មោះ ឡាញ់ សៀង ភេទស្រី អាយុ៤៥ ឆ្នាំមុខរបរធ្វើស្រែ រស់នៅភូមិក្បាលថ្នល់ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។…

Continue Readingកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់
Read more about the article អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ០២នាក់ទៅអយ្យការអមសាលាដំបូងខេត្

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ០២នាក់ទៅអយ្យការអមសាលាដំបូងខេត្

កម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ០២នាក់ពាក់ព័ន្ធករណីលួចម៉ូតូ ដែលកម្លាំងបង្ក្រាបបាន ទៅអយ្យការអមសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។

Continue Readingអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ០២នាក់ទៅអយ្យការអមសាលាដំបូងខេត្
Read more about the article មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែង បញ្ជូនជនសង្ស័យពីរនាក់ទៅពន្ធនាគារ

មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែង បញ្ជូនជនសង្ស័យពីរនាក់ទៅពន្ធនាគារ

ព្រៃវែង៖ ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រៃវែង បានបញ្ចូនជនសង្ស័យ ០២នាក់ ទៅពន្ធនាគាពីបទជួញដូរ រក្សាទុក ដឹកជញ្ជូន និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ តាមដីការបស់ចៅក្រស៊ើបសួរនៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង។

Continue Readingមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែង បញ្ជូនជនសង្ស័យពីរនាក់ទៅពន្ធនាគារ
Read more about the article អាវុធហត្ថខេត្តព្រៃវែង បញ្ជូនជនសង្ស័យម្នាក់ទៅពន្ធនាគារ

អាវុធហត្ថខេត្តព្រៃវែង បញ្ជូនជនសង្ស័យម្នាក់ទៅពន្ធនាគារ

ព្រៃវែង៖ នៅវេលាម៉ោង ១៧និង ៥០នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ការិយាល័យ ព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តព្រៃវែង បានបញ្ជូនជនត្រូវចោទ ឈ្មោះ រ៉ូ ប៉ាប់ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិចំបក់ជ្រុំ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ចេញពីសាលាដំបូងខេត្ដព្រៃវែង ទៅពន្ធនាគារខេត្តតាមដីកាបង្គ្រាប់ឱ្យឃុំខ្លួនរបស់លោក ហ៊ួត ហ៊ាង ចៅក្រមស៊ើបសួរនៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយប្រើអាវុធ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

Continue Readingអាវុធហត្ថខេត្តព្រៃវែង បញ្ជូនជនសង្ស័យម្នាក់ទៅពន្ធនាគារ