Read more about the article កម្លាំងអាវុធហត្ថខេត្តតាកែវ បង្ក្រាបករណីគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យ ០២នាក់

កម្លាំងអាវុធហត្ថខេត្តតាកែវ បង្ក្រាបករណីគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យ ០២នាក់

តាកែវ៖ នៅវលាម៉ោង ១៣ និង៣០នាទីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តតាកែវ និងកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកគិរីវង់ ដឹកនាំដោយ លោកអនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តតាកែវ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងបានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ នៅត្រង់ចំណុច ភូមិពន្លៃ ឃុំកំពែង ស្រុកគីរីវង់ ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យ០២នាក់ និងចាប់យកវត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លា ០៧កញ្ចប់ និងទូរស័ព្ទចំនួន០២គ្រឿង។ បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ការិយាល័យជំនាញ កំពុងចាត់ការតាមនីតិវិធី ។

Continue Readingកម្លាំងអាវុធហត្ថខេត្តតាកែវ បង្ក្រាបករណីគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យ ០២នាក់
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

ព្រះវិហារ៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឆែប សហការចុះរុករកនៅភូមិពោធិទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ក្រុមការងារបានប្រទះឃើញគំនរឈើចំនួន០១កន្លែងដែលក្រុមឈ្មួញបានដឹកជញ្ជូនមកពីក្នុងព្រៃ កម្លាំងបានដឹកជញ្ជូនយកមករក្សាទុកនៅថ្នាលបណ្ដុះកូនឈើឆែប ដោយមានឈើលេខ២ឈើទាលចំនួន៥,២៨៧ ម៉ែត្រត្រីគុណ។ នៅថ្ងៃដដែលកម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការជាមួយមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ធ្វើការឃាត់រថយន្ត ០១គ្រឿងម៉ាកកូរ៉េ ស្លាកលេខភ្នំពេញ៣A.៨៦១៨ ដឹកជញ្ជូនផល អនុផលព្រៃឈើកែច្នៃគ្មានលិខិតអនុញ្ញាតិ នៅចំណុចលើដងផ្លូវជាតិលេខ៦៤ ភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ ម្ចាស់ឈ្មោះ ឌី សុខយ៉ាត ភេទស្រី…

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article កម្លាំងអវុធហត្ថខេត្តក្រចេះ ឃាត់គោយន្តកន្ត្រៃ ០១គ្រឿងដឹកជញ្ជូនឈើគ្មានលិខិតអនុញ្ញាត

កម្លាំងអវុធហត្ថខេត្តក្រចេះ ឃាត់គោយន្តកន្ត្រៃ ០១គ្រឿងដឹកជញ្ជូនឈើគ្មានលិខិតអនុញ្ញាត

ក្រចេះ៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះដឹកនាំដោយ លោកវរសេនីយ៍ត្រី ទេព ហ៊ុយ មេបញ្ជាការ កងរាជអាវុធហត្ថបានចុះបង្រ្កាប បទរល្មើសព្រៃឈើដោយគ្មានលិខិតអនុញ្ញាត នៅចំណុចភូមិត្រព្រាំព្រីង សង្កាត់ក្រចេះ ក្រុង ខេត្តក្រចេះ ឃាត់បានគោយន្តកន្ត្រៃ ០១គ្រឿងដឹកជញ្ជូនឈើអារក្តាបន្ទះ (ឈើក្រហម) ដោយគ្មានលិខិតអនុញ្ញាត មិនទាន់វាសវែង។ បច្ចុប្បន្នវត្ថុតាង រក្សាទុកនៅស្ថាននីយ៍បណ្តុះកូនឈើភូមិខ្សា ឃុំកន្ទួត ស្រុកចិត្របូរី ខេត្តក្រចេះ។  

Continue Readingកម្លាំងអវុធហត្ថខេត្តក្រចេះ ឃាត់គោយន្តកន្ត្រៃ ០១គ្រឿងដឹកជញ្ជូនឈើគ្មានលិខិតអនុញ្ញាត
Read more about the article កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ០២នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ០២នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត

បន្ទាយមានជ័យ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ទៅតុលាការនៅព្រឹកថ្ងៃអាទិត្យ ទី០៣ ខែតុលា ឆ្នាំ២០២១។

Continue Readingកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ០២នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត
Read more about the article អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

បាត់ដំបង៖​ នៅវេលាម៉ោង ២២:០០ នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានចុះបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅក្រុមទី៣១ ភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុង/ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌សរឹងថ្លា (ទឹកកក) ចំនួន ០១ កញ្ចប់, ទូរស័ព្ទចំនួន ០១គ្រឿង និងម៉ូតូចំនួន ០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកំពុងអនុវត្តតាមនីតិវិធី ។

Continue Readingអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនទៅអយ្យការអមសាលាដំបូងខេត្ត

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនទៅអយ្យការអមសាលាដំបូងខេត្ត

បន្ទាយមានជ័យ៖ ព្រឹកថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីររក្សាទុក និងប្រើបា្រស់គ្រឿងញៀនដោយខុសច្បាប់ទៅអយ្យការអមសាលាដំបូងខេត្ត។

Continue Readingអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនទៅអយ្យការអមសាលាដំបូងខេត្ត
Read more about the article កម្លាំងការិយាល័យប្រឆាំងគ្រឿងកងរាជអាវុធហត្ថ បានបញ្ចូនជនសង្ស័យ ០១នាក់ ទៅពន្ធនាគារ

កម្លាំងការិយាល័យប្រឆាំងគ្រឿងកងរាជអាវុធហត្ថ បានបញ្ចូនជនសង្ស័យ ០១នាក់ ទៅពន្ធនាគារ

ព្រៃវែង៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿងកងរាជអាវុធហត្ថ បានបញ្ចូនជនសង្ស័យ ០១នាក់ ទៅពន្ធនាគារពីបទជួញដូរ រក្សាទុក ដឹកជញ្ជូន និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ តាមដីការបស់ចៅក្រសើបសួរសាលាដំបូងខេត្តព្រៃវែង។

Continue Readingកម្លាំងការិយាល័យប្រឆាំងគ្រឿងកងរាជអាវុធហត្ថ បានបញ្ចូនជនសង្ស័យ ០១នាក់ ទៅពន្ធនាគារ
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ព្រះវិហារ៖ ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ នៅវេលាម៉ោង ១៦:០០នាទីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដឹកនាំដោយ លោកវសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការ បានសហការជាមួយកម្លាំង ជាមួយកងពលតូចអន្តរាគមន៍លេខ០៨ ចុះបង្រ្កាបករណីរក្សាទុក និងជួញដូរនូវសារធាតុញៀនខុសច្បាប់ នៅចំណុចភូមិកំប្រាក់ ឃុំយាង ស្រុកជាំក្សាន្ត បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ផាត…

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article អាវុធហត្ថខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យ ២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យ ២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កណ្តាល៖ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថស្រុកលើកដែក បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋមានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ០២នាក់ ភេទប្រុស។ វត្ថុតាងចាប់យករួមមានថ្នាំញៀន(ម៉ាទឹកកក) ចំនួន៤៥កញ្ចប់, ទូរស័ព្ទដៃ ០១គ្រឿង, ម៉ូតូ ០១គ្រឿង, សម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

Continue Readingអាវុធហត្ថខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យ ២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់

បាត់ដំបង៖ នៅវេលាម៉ោង ២៣:៣០ នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចក្រុមទី២១ ភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុង/ខេត្តបាត់ដំបង កម្លាំងអាវុធហត្ថខេត្ត បានចុះធ្វើបង្ក្រាបករណី គ្រឿងញៀនដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់ និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌សរឹងថ្លា(ទឹកកក)ចំនួន ១១កញ្ចប់ និងម៉ូតូចំនួន ០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង មន្ត្រីជំនាញកងរាជអាវុធហត្ថកំពុងបន្តនីតិវិធី។

Continue Readingអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់