អាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
កំពង់ចាម៖ នៅវេលាម៉ោង ១៨និង ៥០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សៀម សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននៅចំណុចក្នុងភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ៈ ១. ឈ្មោះ សំរិទ្ធ កក្កដា ភេទប្រុស ហៅដា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរត់ម៉ូតូឌុប រស់នៅភូមិអំពិលើល ឃុំអំពិល…