Read more about the article កម្លាំងអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កំពត៖ នៅវេលាម៉ោង ១១:១២នាទី កម្លាំងអាវុធហត្ថខេត្តកំពត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកទឹកឈូ ដឹកនាំដោយលោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត។ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននៅចំណុចភូមិបុះត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូខេត្តកំពត ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ សាត រីវត្តភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិមានរិទ្ធ ឃុំកណ្តោល ស្រុកទឹកឈូខេត្តកំពត។ កម្លាំងបានចាប់យកវត្ថុតាងគ្រឿងញៀនចំនួន០២កញ្ចប់តូច, ម៉ូតូចំនួន០១គ្រឿង, ទូរស័ព្ទចំនួន ០២គ្រឿង។ បច្ចុប្បន្នជនស្ស័យត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការបន្ត។

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តក្រចេះ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តក្រចេះ សហការបង្ក្រាបបទល្មើសព្រៃឈើ

ក្រចេះ៖ នៅវេលាម៉ោង១០ និង ៣០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្នូល ដឹកនាំដោយលោក វរសេនីយ៍ត្រី ព្រហ្ម សំអុន មេបញ្ជាការរងស្រុកស្នួល សហការជាមួយមន្ត្រីដែនជំរកសត្វព្រៃកែវសីម៉ាភ្នំព្រិច ចុះបង្ក្រាបបទល្មើសព្រៃឈើនៅចំណុច ត្រពាំងតាផូ ភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួលខេត្តក្រចេះ ដោយបានចាប់យករថយន្តសាំយ៉ុងពណ៌សរ គ្មានស្លាកលេខ ០១គ្រឿង ផ្ទុកឈើអាខ្វាវ ចំនួន ៥៥សន្លឹក, ឈើសុក្រំ ១០x៤០ ប្រវែង២,៥ម៉ែត្រ ចំនួន០២ដុំ…

Continue Readingកម្លាំងអាវុធហត្ថខេត្តក្រចេះ សហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

ព្រះវិហារ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជ័យសែន ខេត្តព្រះវិហារ សហការចុះបង្ក្រាបបទល្មើសព្រៃឈើ (សន្និធិ) ត្រង់ចំណុច ភូមិរំដោះ ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ដោយបានរឹបអូសឈើបានចំនួន០២ទីតាំងទីតាំង១.ឈើស្រឡៅចំនួន ២១២សន្លឹក=១០ម១៨៩ម៉ែត្រត្រីគុណ, ទីតាំង២.ឈើ ខ្វាវចំនួន ៦៨សន្លឹក=១ម៧០០ម៉ែត្រត្រីគុណត្រីគុណ និងបានរឹបអូសមធ្យោបាយរថយន្តសាំងយ៉ុងកែច្នៃទ្រុងចំនួន០១គ្រឿង(ម្ចាស់រត់គេចខ្លួន)។ បច្ចុប្បន្នវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញបានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកជ័យសែន។

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ សហការបង្ក្រាបបទល្មើសរ៉ៃ

កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ សហការបង្ក្រាបបទល្មើសរ៉ៃ

ត្បូងឃ្មុំ៖ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ លោកអនុសេនីយ៍ឯក ម៉ី ម៉េងឈឿន មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកមេមត់ បានដឹកនាំកម្លាំង សហការជាមួយកម្លាំងចម្រុះខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក សួ សុវិជ្ជា ព្រះរាជអាជ្ញារងខេត្តចុះបិទការដ្ឋានជីករ៉ែមាសខុសច្បាប់ នៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

Continue Readingកម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ សហការបង្ក្រាបបទល្មើសរ៉ៃ
Read more about the article កម្លាំងអាវុធហត្ថសហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថសហការបង្ក្រាបបទល្មើសនេសាទ

សៀមរាប៖ ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជីក្រែង សហការចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចដែននេសាទសហគមន៍ស្ទឹងជ្រៅ ក្នុងភូមិសាស្ត្រ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ដោយបានរឹបអូស របាំងសាច់អួនប្រវែង ៧០០ម៉ែត្រ, ក្បាលបរចំនួន ០៧គ្រឿង, ចម្រឹងចំនួន ២០០ដើម, បង្កោលឆ្នុកចំនួន ២០ដើម, លែងកូនត្រីចម្រុះចំនួន ២០គីឡូក្រាម។

Continue Readingកម្លាំងអាវុធហត្ថសហការបង្ក្រាបបទល្មើសនេសាទ
Read more about the article ក្រុមគ្រូពេទ្យកងរាជអាវុធហត្ថ បានដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ជូនប្រជាពលរដ្ឋ

ក្រុមគ្រូពេទ្យកងរាជអាវុធហត្ថ បានដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ជូនប្រជាពលរដ្ឋ

ក្រោមការដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យកងរាជអាវុធហត្ថ បានដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ជូនប្រជាពលរដ្ឋ នៅវត្តកំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

Continue Readingក្រុមគ្រូពេទ្យកងរាជអាវុធហត្ថ បានដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ជូនប្រជាពលរដ្ឋ
Read more about the article កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឣង្គស្នួល ខេត្តកណ្តាល ចុះទប់ទឹកជំនន់(ទឹកភ្លៀង) ដែលហូរកាត់ផ្លូវ

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឣង្គស្នួល ខេត្តកណ្តាល ចុះទប់ទឹកជំនន់(ទឹកភ្លៀង) ដែលហូរកាត់ផ្លូវ

កណ្តាល៖ ថ្ងៃអង្ការ ទី១២ ខែតុលា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឣង្គស្នួល ខេត្តកណ្តាល ដឹកនាំដោយ លោក មេបញ្ជាការស្រុក សហការជាមួយគណៈបញ្ជាការឯកភាពស្រុកបានចុះទប់ទឹកជំនន់(ទឹកភ្លៀង) ដែលហូរកាត់ផ្លូវធ្វើដំណើរប្រវែងជាង ៣០០ម៉ែត្រ ស្ថិតនៅក្នុងភូមិខ្លាកូន ឃុំពើក ស្រុកឣង្គស្នួល ខេត្តកណ្តាល។

Continue Readingកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឣង្គស្នួល ខេត្តកណ្តាល ចុះទប់ទឹកជំនន់(ទឹកភ្លៀង) ដែលហូរកាត់ផ្លូវ
Read more about the article លោកវរសេនីយ៍ឯក គឹម សិទ្ធីយ៉ា អញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយការងារត្រៀមអន្តរាគមន៍ សង្គ្រោះគ្រោះមហន្តរាយ

លោកវរសេនីយ៍ឯក គឹម សិទ្ធីយ៉ា អញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយការងារត្រៀមអន្តរាគមន៍ សង្គ្រោះគ្រោះមហន្តរាយ

កណ្តាល៖ រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក គឹម សិទ្ធីយ៉ា មេបញ្ជាការរង ទទួលផែនការប្រតិបត្តិការ និងហ្វឹកហ្វឺនកងរាជអាវុធហត្ថខេត្ត បានអញ្ជើញដឹកនាំលោករងសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យពាក់ព័ន្ធ និងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ចូលរួមប្រជុំផ្សព្វផ្សាយការងារត្រៀមអន្តរាគមន៍ សង្គ្រោះគ្រោះមហន្តរាយនារដូវវស្សា តាមរយៈប្រព័ន្ធ (Microsof teams) នៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល។

Continue Readingលោកវរសេនីយ៍ឯក គឹម សិទ្ធីយ៉ា អញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយការងារត្រៀមអន្តរាគមន៍ សង្គ្រោះគ្រោះមហន្តរាយ
Read more about the article អាវុធហត្ថខេត្តតាកែវឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តតាកែវឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

តាកែវ៖ នៅវេលាម៉ោង ១៧ និង ៣០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តតាកែវ នឹងដោយមានការសម្របសម្រួលនិតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងបានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅត្រង់ចំណុច(ខ្នងប្រឡា) ភូមិរូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ ឈ្មោះ ស៊ូ យ៉ុង ភេទប្រុស ២៥ឆ្នាំ ជនជាតិខ្មែរ…

Continue Readingអាវុធហត្ថខេត្តតាកែវឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article ក្រុមគ្រួពេទ្យកងរាជអាវុធហត្ថ បានដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ជូនប្រជាពលរដ្ឋ

ក្រុមគ្រួពេទ្យកងរាជអាវុធហត្ថ បានដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ជូនប្រជាពលរដ្ឋ

ក្រោមការដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ ក្រុមគ្រួពេទ្យកងរាជអាវុធហត្ថ បានដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ជូនប្រជាពលរដ្ឋ នៅវត្តកំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

Continue Readingក្រុមគ្រួពេទ្យកងរាជអាវុធហត្ថ បានដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ជូនប្រជាពលរដ្ឋ