Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

ព្រះវិហារ៖ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជ័យសែន សហការបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចភូមិពើកឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ បានឃាត់រថយន្ត០១គ្រឿង ម៉ាកសាំយ៉ុងកែទ្រុងពណ៌សពាក់ស្លាកលេខភ្នំពេញ 2B.5670 (ម្ចាស់រថយន្តបានរត់គេចខ្លួនបាត់) កាលពីថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០២១។ កម្លាំងដកហូតវត្ថុតាងឈើ១ឈ្លីក ចំនួន ៣៣ដុំ និងរថយន្តសាំងយ៉ុងកែឆ្នៃចំនួន០១គ្រឿង។ បច្ចុប្បន្នវត្ថុតាងទាំងអស់សមត្ថកិច្ចជំនាញបានយកមករក្សាទុក្ខនៅសង្កាត់រដ្ឋបាលព្រែឈើស្រុកជ័យសែន។

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កំពង់ចាម៖ ចំណុចភូមិអូឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម កម្លាំងការិយាល័យជំនាញ ដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីស្រាវជ្រាវនិងបង្រ្កាបបទល្មើស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានធ្វើការឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន ជាបន្តបន្ទាប់បាន ០៧នាក់ កាលពីនៅវេលាម៉ោង ៨:៣០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដកហូតវត្ថុតាងរួមមានទូរស័ព្ទដៃ០៦គ្រឿង, ម្សៅក្រាមពណ៌សចំនួន ១៩កញ្ចប់, ជញ្ជីងថ្លឹង០១គ្រឿង។ បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាមបានចាត់ការតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article ក្រុមគ្រូពេទ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចុះចាក់វ៉ាក់សាំងដូសទី២ ជូនប្រជាពលរដ្ឋ

ក្រុមគ្រូពេទ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចុះចាក់វ៉ាក់សាំងដូសទី២ ជូនប្រជាពលរដ្ឋ

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជូនក្រុមគ្រូពេទ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចំនួន១៤នាក់ ចុះចាក់វ៉ាក់សាំងដូសទី២ ជូនប្រជាពលរដ្ឋ ក្នុងឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យចំនួន០៣គោលដៅសរុបចំនួន២៨៥នាក់ ស្រី១៧២នាក់។

Continue Readingក្រុមគ្រូពេទ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចុះចាក់វ៉ាក់សាំងដូសទី២ ជូនប្រជាពលរដ្ឋ
Read more about the article កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ឧត្តរមានជ័យ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបន្ទាយអំពិល ដឹកនាំដោយលោក អនុសេនីយ៍ឯក ឆេង សាវឿន មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបន្ទាយអំពិល បានចុះបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល  ខេត្ត ឧត្ដរមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ឡាត់ ចូច ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃវែង ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។…

Continue Readingកម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article អាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ព្រៃវែង៖ នៅវេលាម៉ោង១២ និង ៣៥នាទីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៍ ដឹកនាំដោយលោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបបទល្មើសគ្រឿងញៀននៅចំណុចភូមិ៦ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌សចំនួន ២៧កញ្ចប់ ធំ៤កញ្ចប់, ទូរស័ព្ទដៃចំនួន ០២គ្រឿង, កែវសម្រាប់ជក់ថ្នាំចំនួន ២, ម៉ូតូចំនួន ១គ្រឿង, ឧបករណ៍ជក់ថ្នាំញៀន០២សម្រាប់។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងតាមនីតិវិធី ។

Continue Readingអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បង្ក្រាបករណីគ្រឿងញៀនដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បង្ក្រាបករណីគ្រឿងញៀនដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់

ឧត្តរមានជ័យ៖ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យដឹកនាំដោយលោកវរសេនីយ៍ឯក លី ដារិទ្ធ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងនៅរង្វង់មូលអន្លង់វេងស្ថិតនៅភូមិអូរជីក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ឈ្មោះ ហុង ធីតា ភេទស្រី  អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ…

Continue Readingកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បង្ក្រាបករណីគ្រឿងញៀនដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការចុះបង្រ្កាបទីតាំងរោងសិប្បកម្មកែច្នៃឈើគ្មានលិខិតអនុញ្ញាត

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការចុះបង្រ្កាបទីតាំងរោងសិប្បកម្មកែច្នៃឈើគ្មានលិខិតអនុញ្ញាត

ព្រះវិហារ៖ នៅវេលាម៉ោង ១០ និង ៣០នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆែប សហការចុះបង្រ្កាបទីតាំងរោងសិប្បកម្មកែច្នៃមួយកន្លែង ដោយគ្មានលិខិតអនុញ្ញាតស្ថិតនៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ (ម្ចាស់រត់គេចខ្លួន)។ ក្រុមការងារបានដកហូតវត្ថុតាងបម្រើឱ្យរោងសិប្បកម្មមានតាបឈូសចំនួន ០១គ្រឿង, ម៉ាស៊ីនភ្លើងចំនួន ០១គ្រឿង, ឌីណាម៉ូចំនួន ០១គ្រឿង, ឈើអារប្រភេទលេខ១(ផ្ចឹក) បង្គុំទ្វារ ចំនួន ៩៤សន្លឹក/ដើម ស្មើនឹង៤.២៩១ (បួនម៉ែត្រត្រីគុណពីររយកៅសិបមួយ)។ វត្ថុតាងល្មើសខាងលើយកមករក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្រឡៅ ដើម្បីអនុវត្តតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការចុះបង្រ្កាបទីតាំងរោងសិប្បកម្មកែច្នៃឈើគ្មានលិខិតអនុញ្ញាត
Read more about the article កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

បាត់ដំបង៖ នៅវេលាម៉ោង១៦:៤៥នាទី ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ ករណី ឃាត់ខ្លួនបានជនសង្ស័យ០២នាក់ និងចាប់យកវត្ថុតាងគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន០២កញ្ចប់ និងម៉ូតូចំនួន ០១គ្រឿង ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ជំនាញកំពុងចាត់ការតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តសៀមរាប សហការពន្លត់អគ្គីភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋ

កម្លាំងអាវុធហត្ថខេត្តសៀមរាប សហការពន្លត់អគ្គីភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋ

សៀមរាប៖ នៅវេលាម៉ោង ១៥ និង ០០នាទីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីអគ្គីភ័យ ស្ថិតនៅក្រុមទី១០ភូមិគ្រួស សង្កាត់ក្វាយដង្គំ ក្រុង/ខេត្តសៀមរាប ដោយមូលហេតុទុស្សេខ្សែរភ្លើងឆេះបន្ទប់ជាន់លើ នៃផ្ទះជួលបន្ទប់របសជនរងគ្រោះឈ្មោះញឹម អ៊ឹប ភេទស្រីអាយុ៦៥ឆ្នាំ មុខនៅផ្ទះ។ ដោយខូចខាតផ្ទះចំនួន០១ខ្នង ធ្វើពីឈើលើថ្មក្រោមប្រក់ស៊ីប្រូទំហំ១៥ម គុណ០៨ម, បន្ទប់ចំនួន០៨ លើចំនួន០៣បន្ទប់និងខាងក្រោម០៥បន្ទប់, ម៉ូតូ០១គ្រឿង ម៉ាកវេវអាលហ្វា១១០ សេរី២០១៩ពណ៌ខ្មៅ, ទូរទឹកកកចំនួន០១គ្រឿង, ទូរទស្សន៍ចំនួន០១គ្រឿង,កុំព្យូទ័រចំនួន០៩គ្រឿង, កាមេរាចំនួន០១គ្រឿង, ទូរស័ព្ទចំនួន០៣គ្រឿង, សំលៀកបំពាក់និងរបស់ប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ (ខូចខាតទាំងស្រុង)។…

Continue Readingកម្លាំងអាវុធហត្ថខេត្តសៀមរាប សហការពន្លត់អគ្គីភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋ
Read more about the article កងរាជអាវុធហត្ថ សូមប្រកាសព័ត៌មានជូនជ្រាប អំពីចំណាត់ការចំពោះយោធិននៃកងរាជអាវុធហត្ថខេត្តសៀមរាប ០១រូប

កងរាជអាវុធហត្ថ សូមប្រកាសព័ត៌មានជូនជ្រាប អំពីចំណាត់ការចំពោះយោធិននៃកងរាជអាវុធហត្ថខេត្តសៀមរាប ០១រូប

កងរាជអាវុធហត្ថ សូមប្រកាសព័ត៌មានជូនជ្រាប អំពីចំណាត់ការចំពោះយោធិននៃកងរាជអាវុធហត្ថខេត្តសៀមរាប ០១រូប បានប្រើប្រាស់អាវុធខ្លីបាញ់ផ្ចុកដី ដោយសារទំនាស់ពាក្យសម្តី កាលពីវេលាម៉ោង២២និង១៥នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចការ៉ាសសាំងសូរិយា ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ តាមសេចក្តីរាយរបស់លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបបានឱ្យដឹងថា នៅវេលាម៉ោង២២និង១៥នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ចំណុចការ៉ាសសាំងសូរិយា ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប លោកវរសេនីយ៍ត្រី អាង…

Continue Readingកងរាជអាវុធហត្ថ សូមប្រកាសព័ត៌មានជូនជ្រាប អំពីចំណាត់ការចំពោះយោធិននៃកងរាជអាវុធហត្ថខេត្តសៀមរាប ០១រូប