Read more about the article កម្លាំងអាវុធហត្ថខេត្តកោះកុង ឃាត់ខ្លួនជនង្ស័យ ៥នាក់

កម្លាំងអាវុធហត្ថខេត្តកោះកុង ឃាត់ខ្លួនជនង្ស័យ ៥នាក់

កោះកុង៖ នៅវេលាម៉ោង ១៣:៣៤នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងខេមរៈភូមិន្ទ ដឹកនាំដោយលោកវរសេនីយ៍ទោ នួន វុត្ថា មេបញ្ចាការរង ទទួលការងារបង្រ្កាបបទល្មើស ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ និងមានការសម្របសម្រួលពីព្រះរាជអជ្ញាអមសាលាតំបូងខេត្តកោះកុង កម្លាំងបានចុះបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ស្ថិតនៅចំណុចបន្ទប់ជួលភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ  ខេត្តកោះកុង ឃាត់ខ្លួន ជនសង្សយ័បាន ចំនួន០៥នាក់ នឹងដកហូវត្ថុតាងាពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តកោះកុង ឃាត់ខ្លួនជនង្ស័យ ៥នាក់
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ចាមបានឃាត់ខ្លួនជនង្ស័យ ៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តកំពង់ចាមបានឃាត់ខ្លួនជនង្ស័យ ៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កំពង់ចាម៖ នៅវេលាម៉ោង ១៩ និង៣០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្នានកងរាជអាវុធហត្ថស្រុកកងមាស ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននៅចំណុចភូមិដំណាក់ល្អិត ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ដោយបានឃាត់ខ្លួនជនសង្ស័យបាន០១នាក់ និងស្រាវជ្រាវបង្ក្រាបបានពីរនាក់បន្ថែមទៀត និងបានចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបានចាត់ការតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ចាមបានឃាត់ខ្លួនជនង្ស័យ ៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article លោកវរសេនីយ៍ឯក ប៊ូវ ថុល ដឹកនាំកម្លាំងសហការចុះត្រួតពិនិត្យដីតំបន់៣ ក្នុងភូមិពោធិ៍របង ភូមិកំពង់ឡ និងភូមិមាត់ព្រៃ

លោកវរសេនីយ៍ឯក ប៊ូវ ថុល ដឹកនាំកម្លាំងសហការចុះត្រួតពិនិត្យដីតំបន់៣ ក្នុងភូមិពោធិ៍របង ភូមិកំពង់ឡ និងភូមិមាត់ព្រៃ

ពោធិ៍សាត់៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ូវ ថុល មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការចុះត្រួតពិនិត្យដីតំបន់៣ ក្នុងភូមិពោធិ៍របង ភូមិកំពង់ឡ និងភូមិមាត់ព្រៃ ឃុំកំពង់ពោធិ៍ បានបូកសរុបទិន្នន័យឃុំអន្លុង់ត្នោត និងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន១៩៥,៤៣ហិចតាពលរដ្ឋប្រើប្រាស់អាស្រ័យផលធ្វើស្រែ និងចិញ្ចឹមត្រីចំនួន ៦១គ្រួសារ។

Continue Readingលោកវរសេនីយ៍ឯក ប៊ូវ ថុល ដឹកនាំកម្លាំងសហការចុះត្រួតពិនិត្យដីតំបន់៣ ក្នុងភូមិពោធិ៍របង ភូមិកំពង់ឡ និងភូមិមាត់ព្រៃ
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

ព្រះវិហារ៖ នៅវេលាម៉ោង ១៣ និង ១៥នាទីថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឆែប បានសហការបង្រ្កាបទីតាំងរោងសិប្បកម្មកែច្នៃ និងរឹបអូសឈើសន្និធិមួយកន្លែងដោយគ្មានលិខិតអនុញ្ញាត នៅភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ កម្លាំងបានដកហូតវត្ថុតាងបម្រើឲ្យរោងសិប្បកម្មកែច្នៃមានតាបឈូសចំនួន០១ គ្រឿង, ម៉ាស៊ីនភ្លើងចំនួន០១គ្រឿង, ឌីណាម៉ូ៥KW ចំនួន០១គ្រឿង, ឈើអារប្រភេទលេខ២ (លំបោល)ចំនួន១៤៦ ស្មើនឹង៣.៤០១ម៉ែត្រត្រីគុណ។ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តបានសហការចុះបង្រ្កាបរឹបអូសឈើសន្និធិបួនកន្លែងដោយគ្មានលិខិតអនុញ្ញាតនៅភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប…

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំកម្លាំងចូលរួមកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា

នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំកម្លាំងចូលរួមកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា

សៀមរាប៖ ថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១ លោក នាយឧត្តមសេនីយ៍ សៅ សុខា បានដឹកនាំកម្លាំងចូលរួមកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីចុះពិនិត្យនិងចាត់វិធានការបង្ក្រាបបទល្មើសការកាប់ទន្ទ្រានព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប ខេត្តសៀមរាប។

Continue Readingនាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំកម្លាំងចូលរួមកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា
Read more about the article នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជេីញដឹកនាំកម្លាំងអមដំណើរ ឯកឧត្តម ជា សុផារ៉ា អញ្ជើញចុះត្រួតពិនិត្យ ស្រាវជ្រាវបង្ក្រាបបទល្មើសការកាប់ទន្ទ្រានព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជេីញដឹកនាំកម្លាំងអមដំណើរ ឯកឧត្តម ជា សុផារ៉ា អញ្ជើញចុះត្រួតពិនិត្យ ស្រាវជ្រាវបង្ក្រាបបទល្មើសការកាប់ទន្ទ្រានព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប

បន្ទាយមានជ័យ៖ រសៀលថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១ លោក នាយឧត្តមសេនីយ៍ សៅ សុខា បានដឹកនាំកម្លាំងអមដំណើរ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់អញ្ជើញចុះត្រួតពិនិត្យ ស្រាវជ្រាវបង្ក្រាបបទល្មើសការកាប់ទន្ទ្រានព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប ខេត្តបន្ទាយមានជ័យ។

Continue Readingនាយឧត្តមសេនីយ៍ សៅ សុខា អញ្ជេីញដឹកនាំកម្លាំងអមដំណើរ ឯកឧត្តម ជា សុផារ៉ា អញ្ជើញចុះត្រួតពិនិត្យ ស្រាវជ្រាវបង្ក្រាបបទល្មើសការកាប់ទន្ទ្រានព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប
Read more about the article ឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កណ្តាល៖ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋមានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ មេបញ្ជាការ និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ០២នាក់ ភេទប្រុស និងចាប់យកវត្ថុតាងថ្នាំញៀន(ម៉ាទឹកកក) ចំនួន១៤កញ្ចប់, ទូរស័ព្ទដៃ ០១គ្រឿង និងសម្ភារៈវេចខ្ចប់មួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាមនីតិវិធី។ k  

Continue Readingឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងជំនាញនៃការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ បាញ់ទឹកពន្លត់អគ្គីភ័យឆាបឆេះរថយន្ត

កម្លាំងជំនាញនៃការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ បាញ់ទឹកពន្លត់អគ្គីភ័យឆាបឆេះរថយន្ត

ព្រះសីហនុ៖ នៅវេលាម៉ោង ០៨:៥០នាទី ព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ មានករណី គ្រោះអគ្គីភ័យ ឆាបឆេះរថយន្តម៉ាក AlPHARD ពណ៌សពាក់ស្លាកលេខភ្នំពេញ  BB7158 ម្ចាស់រថយន្តជាជនជាតិចិន ភេទប្រុស ។ កម្លាំងជំនាញនៃការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក វង្ស ប៊ុនថន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបានដឹកនាំកម្លាំងជំនាញចុះអន្តរាគមន៍សង្រ្គោះបាញ់ទឹកពន្លត់ដើម្បីទប់ ស្កាត់កុំឱ្យឆេះរាលដា ធ្ងន់ធ្ងរស្ថិតនៅចំណុចភូមិ១ សង្កាត់ លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្នុងនោះកម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ…

Continue Readingកម្លាំងជំនាញនៃការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ បាញ់ទឹកពន្លត់អគ្គីភ័យឆាបឆេះរថយន្ត
Read more about the article នាយឧត្តមសេនីយ៍ សៅ សុខា បានដឹកនាំកម្លាំងអមដំណើរ ឯកឧត្តម ជា សុផារ៉ា អញ្ជើញចុះត្រួតពិនិត្យការកាប់ទន្ទ្រានព្រៃលិចទឹក

នាយឧត្តមសេនីយ៍ សៅ សុខា បានដឹកនាំកម្លាំងអមដំណើរ ឯកឧត្តម ជា សុផារ៉ា អញ្ជើញចុះត្រួតពិនិត្យការកាប់ទន្ទ្រានព្រៃលិចទឹក

បាត់ដំបង៖ ព្រឹកថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១ លោក នាយឧត្តមសេនីយ៍ សៅ សុខា បានដឹកនាំកម្លាំងអមដំណើរ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់អញ្ជើញចុះត្រួតពិនិត្យ ស្រាវជ្រាវបង្ក្រាបបទល្មើសការកាប់ទន្ទ្រានព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប នៅស្រុកថ្មគោល ខេត្តបាត់ដំបង។

Continue Readingនាយឧត្តមសេនីយ៍ សៅ សុខា បានដឹកនាំកម្លាំងអមដំណើរ ឯកឧត្តម ជា សុផារ៉ា អញ្ជើញចុះត្រួតពិនិត្យការកាប់ទន្ទ្រានព្រៃលិចទឹក
Read more about the article កម្លាំងអាវុធហត្ថស្រុកត្បែងមានជ័យ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថស្រុកត្បែងមានជ័យ សហការបង្ក្រាបបទល្មើសព្រៃឈើ

ព្រះវិហារ៖ នៅវេលាម៉ោង ១៤:៥៥នាទី ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្បែងមានជ័យ សហការចុះឃាត់រថយន្តសាំយ៉ុងដឹកឈើចំនួន០១គ្រឿងពាក់ស្លាកលេខ កំពង់ចាម 2A.2405 នៅចំណុចអូរប៉េសស្ថិតក្នុងភូមិបុះធំ ឃុំ ប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយបានចាប់យកឈើលេខ២ឈើទាលចំនួន៦.៩៦៧ម៉ែតត្រីគុណ, ដកហូតមធ្យោបាយបទល្មើសរថយន្តចំនួន០១គ្រឿង    បច្ចុប្បន្នវត្ថុតាងខាងលើយកទៅរក្សាទុកនៅស្នាក់ការដំរីបូត។

Continue Readingកម្លាំងអាវុធហត្ថស្រុកត្បែងមានជ័យ សហការបង្ក្រាបបទល្មើសព្រៃឈើ