Read more about the article កម្លាំងអាវុធហត្ថសហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថសហការបង្ក្រាបបទល្មើសនេសាទ

ក្រចេះ៖ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកចិត្របូរី ខេត្តក្រចេះ ដឹកនាំដោយលោកអនុសេនីយ៍ទោ ព្រុំ បុរី សហការចុះបង្ក្រាបបទល្មើសជលផលនៅចំណុចបឹងទ្រនូលឆ្នាំង និងបឹងចម្លងភក់ ស្ថិតក្នុងឃុំថ្មគ្រែ ស្រុកចិត្របុរី ដោយបានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់ចំនួន០២ករណី មានរបាំងសាច់អួននីឡុងក្រលាញឹកចំនួន១៧ខ្សែ ប្រវែង៨៥០ម៉ែត្រ និងលបសាច់អួននីឡុងចំនួន ០៦គ្រឿង, របាំងព្រួលស្បៃមុងចំនួន ០៨ខ្សែ ប្រវែង៤០០ម៉ែត្រ និងលូស្បៃមុងចំនួន ០៨មាត់លូ, បង្គោលចម្រឹងប្ញស្សីឃ្លៃចំនួន១៥០ដើម, ចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិទម្ងន់ប្រមាណ ២០គីឡូក្រាម។

Continue Readingកម្លាំងអាវុធហត្ថសហការបង្ក្រាបបទល្មើសនេសាទ
Read more about the article អាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យប្រុស-ស្រី ចំនួ០៣នាក់ទៅអយ្យការអមសាលាដំបូងខេត្ត

អាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យប្រុស-ស្រី ចំនួ០៣នាក់ទៅអយ្យការអមសាលាដំបូងខេត្ត

បន្ទាយមានជ័យ៖ នៅវេលាម៉ោង១២និង០០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងវរៈការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥ បានចុះល្បាតតាមបន្ទាត់ព្រំដែនដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការវរៈកងការពារព្រំដែន ស្ថិតក្នុងភូមិសាស្ត្រភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ហើយបានប្រទះឃើញរថយន្តចំនួន០២គ្រឿងដែលមានបំណងឆ្លងដែនទៅប្រទេសថៃ។ ដោយឃើញដូច្នេះកម្លាំងក៏ឃាត់រថយន្តទាំ០២គ្រឿងនោះ ហើយធ្វើការត្រួតពិនិត្យឃើញថាមានមនុស្សជិះក្នុងរថយន្តទាំង០២គ្រឿងនោះចំនួន២៧នាក់ ក្នុងនោះមានស្រ្តីចំនួន១១នាក់ កុមារចំនួន០២នាក់ ។ បន្ទាប់មកកម្លាំងកងការពារព្រំដែន៥០៣ បានរាយការណ៍និងបញ្ជូនមកប្រគល់មកឱ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធី។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត៕

Continue Readingអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យប្រុស-ស្រី ចំនួ០៣នាក់ទៅអយ្យការអមសាលាដំបូងខេត្ត
Read more about the article ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

តាកែវ៖ នៅវេលាម៉ោង ១៣ និង ៣នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ការិយាល័យជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋាន អាវុធហត្ថស្រុកសំរោង ស្រុកបាទី ដឹកនាំដោយលោកអនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងបានចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចត្រាំត្បាល់ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យបាន០១នាក់ឈ្មោះ វ៉ាត និន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបបមិនពិតប្រាកដក ជនជាតិខ្មែរ…

Continue Readingឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article ឧត្តមសេនីយ៍ត្រី សោ សាវឿន ទទួលអំណោយពីសប្បុរសជនរួមមានសម្ភារៈការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩

ឧត្តមសេនីយ៍ត្រី សោ សាវឿន ទទួលអំណោយពីសប្បុរសជនរួមមានសម្ភារៈការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩

កំពង់ចាម៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានទទួលអំណោយពីសប្បុរសជនរួមមានសម្ភារៈការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ពី ឧត្ដមសេនីយ៍ត្រី ហ៊ុន គីមជាតិ អនុប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងសហការី ជូនដល់កងកម្លាំងកងរាជអាវុធហត្ថខេត្ត អំណោយរួមមាន: ១.ម៉ាស់៣កេះធំ = ៧,៥០០ម៉ាស់ ២.អាល់កុល ៤កាន = ១២០លីត្រ…

Continue Readingឧត្តមសេនីយ៍ត្រី សោ សាវឿន ទទួលអំណោយពីសប្បុរសជនរួមមានសម្ភារៈការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត

កំពង់ឆ្នាំង៖ នៅវេលាម៉ោង១៩ និង ៣០នាទីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកំពង់ត្រឡាច ដឹកនាំដោយលោកវរសេនីយ៍ត្រី រស់ វុទ្ធា មេបញ្ជាការ មូលដ្ឋានស្រុក ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាងមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង កម្លាំងបានចុះសហការជាមួយកម្លាំងអធិការនគរបាលស្រុកពញាឮ ខេត្តកណ្ដាល។ យោងបទល្មើសជាក់ស្ដែង និងពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ប៊ុត កាន ភេទប្រុសអាយុ ៤៣ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល…

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត
Read more about the article លោកវរសេនីយ៍ឯក ស៊ិន លី ដឹកនាំកម្លាំងចុះល្បាតតាមគោលដៅ និងគោលដៅបិទខ្ទប់តំបន់លឿងទុំ

លោកវរសេនីយ៍ឯក ស៊ិន លី ដឹកនាំកម្លាំងចុះល្បាតតាមគោលដៅ និងគោលដៅបិទខ្ទប់តំបន់លឿងទុំ

សៀមរាប៖ នៅថ្ងៃ១៦ ខែ កញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ស៊ិន លី មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាកង បានដឹកនាំកម្លាំងចុះល្បាតតាមគោលដៅ និងគោលដៅបិទខ្ទប់តំបន់លឿងទុំក្នុងភូមិសាស្រ្តក្រុងសៀមរាប ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីរាលដាលជំងឺកូវីត.១៩។

Continue Readingលោកវរសេនីយ៍ឯក ស៊ិន លី ដឹកនាំកម្លាំងចុះល្បាតតាមគោលដៅ និងគោលដៅបិទខ្ទប់តំបន់លឿងទុំ
Read more about the article ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញទទួលអំណោយពីសប្បុរជន

ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញទទួលអំណោយពីសប្បុរជន

កណ្តាល៖ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល នាល្ងាចថ្ងៃពុធទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញទទួលអំណោយសប្បុរសធម៌ ពីឯកឧត្តម នី ផល្លី និងលោកជំទាវ ហេង ពិសី បាននាំយកអំណោយថ្នាំសម្លាប់មេរោគ ជូនដល់កងកម្លាំង កងរាជអាវុធហត្ថខេត្តកណាលមានដូចជា៖ ទឹកថ្នាំសម្លាប់មេរោគចំនួន ២០កាន និងទឹកថ្នាំសម្លាប់មេរោគដបតូច និងដបធំចំនួន ០៦កេស ស្មើរនឹង ២១៦ដប នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត។ ក្នុងឱកាសនោះដែរ លោកមេបញ្ជាការ មានក្តីសោមនស្សរីករាយក្រៃលែង…

Continue Readingឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញទទួលអំណោយពីសប្បុរជន
Read more about the article កម្លាំងអាវុធហត្ថខេត្តសៀមរាប សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តសៀមរាប សហការបង្ក្រាបបទល្មើសនេសាទ

សៀមរាប៖ នៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តសៀមរាប បានសហការបង្រ្កាបបទល្មើសនេសាទ ដោយបានចាប់យកឧបករណ៍នេសាទខុសច្បាប់ដោយប្រើ អំពូលភ្លើងចាប់ត្រី(ឆ្នុក)នៅចំណុចវាលតាមោគ ភូមិមាត់ខ្លានិង ភូមិថ្មី ឃុំអន្លង់សំណរ ស្រុកជីក្រែង ដោយបានចាប់យកសាច់ឆ្នុកក្រឡា៨លីទំហំ១៦គុណ១៦ជំរៅ១០ម៉ែត្រ, អំពូលឆ្នុក ០៨ដើម,  អាគុយ៥០អំពែចំនួន១០គ្រាប់ ដុំភ្លើង០៨។ បច្ចុប្បន្នសម្ភារៈខុសច្បាប់ខាងលើបញ្ជូនទៅមន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការ អន្លង់សំណរ(បរិស្ថាន)ចាត់ការនីតិវិធីបន្ត។

Continue Readingកម្លាំងអាវុធហត្ថខេត្តសៀមរាប សហការបង្ក្រាបបទល្មើសនេសាទ
Read more about the article ឃាត់ខ្លួនបុរសម្នាក់ តាមដីកាបង្គាប់ឱ្យនាំខ្លួន

ឃាត់ខ្លួនបុរសម្នាក់ តាមដីកាបង្គាប់ឱ្យនាំខ្លួន

កំពង់ស្ពឺ៖ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី សហការជាមួយកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនលេខ ៩៤៨៦ របស់ចៅក្រមស៊ើបសួរ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺឈ្មោះ ស្វាយ តុញ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២១ បង្គាប់ឲ្យនាំខ្លួនឈ្មោះ មឿន សារិទ្ធិ ហៅ (ចាន់ ណារិទ្ធ)ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិសំរោងចាស់ ឃុំអង្គពពេល…

Continue Readingឃាត់ខ្លួនបុរសម្នាក់ តាមដីកាបង្គាប់ឱ្យនាំខ្លួន
Read more about the article កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រៀងញៀន

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រៀងញៀន

នៅម៉ោង ១៥ និង ០០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ ង៉ែត វណ្ណៈ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរធ្វើស្រែ ទីលំនៅភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង និងបានចាប់យកវត្ថុតាងគ្រឿងញៀនម៉ាទឹកកក ចំនួន ០១កញ្ចប់។ ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងបានបន្តឆែកឆេរលំ…

Continue Readingកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រៀងញៀន