Read more about the article កម្លាំងអាវុធហត្ថខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ប៉ៃលិន៖ នៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣ កម្លាំងអាវុធហត្ថខេត្តប៉ៃលិន បានបង្ក្រាបករណីគ្រឿងញៀននៅភូមិផ្សាព្រំ ជើង  ឃុំស្ទឹងកាច់  ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយមានឃាត់ខ្លូនជនសង្ស័យ ០៥នាក់ជាបន្តបន្ទាប់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន ។ បច្ចុប្បន្ន មន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តប៉ៃលិន ដើម្បីចាត់ទៅតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តកែប ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តកែប ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កែប៖ នៅវេលាម៉ោង ២៣ និង៥៥នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកែប សហការជាមួយកម្លាំង កងអនុសេនាធំ ដឹកនាំដោយលោក អនុសេនីយឯក ដួង ប្រុស អនុប្រធានមន្ទីរ បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅចំណុចចាងណាង ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ១ នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នមន្ត្រីជំនាញកំពុងអវត្តន៍តាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តកែប ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article អាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កំពត៖ នៅវេលាម៉ោង ១៤ និង ២០ នាទីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ដោយបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត។កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកទឹកឈូ បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុច ភូមិបុស្សញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង…

Continue Readingអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article អាវុធហត្ថខេត្តកោះកុង ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តកោះកុង ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កោះកុង៖ នៅវេលាម៉ោង១២:១០នាទី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូង លោក វរសេនីយ៍ទោ នួន វុត្ថា មេបញ្ជាការរងទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានដឹកនាំកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកគិរីសាគ និងស្នាក់ការសន្តិសុខតារាសាគរ ចុះបង្ក្រាបបទល្មើសជួញដូរនិងរក្សាទុកដោយខុសច្បាប់គ្រឿងញៀននៅចំណុចជិតក្រុមហ៊ុនឡុងបេ (អគារកម្មករបោះបង់ចោល) ស្ថិតនៅភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន បច្ចុប្បន្នកម្លាំងជំនាញកំពុងអនុវត្តន៍តាមនីតិវីធី៕

Continue Readingអាវុធហត្ថខេត្តកោះកុង ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

តាកែវ៖ នៅវេលាម៉ោង ១៤ និង ២០នាទី ថ្ងៃទី០២ ខែមករាឆ្នាំ២០២៣ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តតាកែវ និងកម្លាំងមូលដ្ឋានស្រុកសំរោង និងស្រុកព្រៃកប្បាស និងដោយមានការសម្របសម្រួលនិតិវិធីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងបានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាក់ស្ដែង នៅចំណុចភូមិអញ្ចាញ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ ឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី។

Continue Readingអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តកោះកុង សហការឃាត់ចាប់រថយន្តបទល្មើសគេចពន្ធគយ

កម្លាំងអាវុធហត្ថខេត្តកោះកុង សហការឃាត់ចាប់រថយន្តបទល្មើសគេចពន្ធគយ

កោះកុង៖ វេលាម៉ោង១៧:១០នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ កម្លាំងអាវុធហត្ថខេត្តកោះកុង សហការជាមួយកម្លាំងសាខាគយ និងរដ្ឋាករខេត្តកោះកុង ស្ទាក់ឃាត់ចាប់រថយន្តបទល្មើសគេចពន្ធគយ ០១គ្រឿង ម៉ាក TOYOTA PRIUS(HYBRID) ពណ៌ស ឆ្នាំផលិត២០១០ ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ2BH-7418 នៅពេលដែលម្ចាស់កំពុងបើកបរនៅតាមដងផ្លូវត្រង់ចំណុចទល់មុខកាកបាទក្រហមខេត្តកោះកុង ក្នុងភូមិសាស្រ្ត ភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ បច្ចុប្បន្នរថយន្តបទល្មើសខាងលើត្រូវបានរក្សាទុកនៅឯសាខាគយ និងរដ្ឋាករខេត្តកោះកុង ដើម្បីរង់ចាំអនុវត្តន៍តាមនីតិវីធី ។

Continue Readingកម្លាំងអាវុធហត្ថខេត្តកោះកុង សហការឃាត់ចាប់រថយន្តបទល្មើសគេចពន្ធគយ
Read more about the article ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ពាក់ព័ន្ធករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន!

ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ពាក់ព័ន្ធករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន!

កណ្តាល៖ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្រោមការការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ០៥នាក់ ភេទប្រុស។ វត្ថុតាងចាប់យករួមមាន: ថ្នាំញៀន(ម៉ាទឹកកក) ចំនួន១៦កញ្ចប់, ទូរស័ព្ទ ០៤គ្រឿង, ម៉ូតូ០១គ្រឿង, សម្ភារៈប្រើប្រាស់ និងវេចខ្ចប់មួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

Continue Readingឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ពាក់ព័ន្ធករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន!
Read more about the article កម្លាំងអាវុធហត្ថស្រុកជលគិរី ខេត្តកំពង់ឆ្នាំង សហការចុះបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថស្រុកជលគិរី ខេត្តកំពង់ឆ្នាំង សហការចុះបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ កម្លាំងអាវុធហត្ថស្រុកជលគិរី ខេត្តកំពង់ឆ្នាំង សហការចុះបង្ក្រាបបទល្មើសនេសាទនៅចំណុច បឹងត្រាំង ព្រែកប្រច័ន្ទ ស្ថិតនៅភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយបានរុះរើរបាំងស្បៃមុងចំនួន ០៦កន្លែង ប្រវែង ១២០០ម៉ែត្រ, លូស្បៃមុងចំនួន១០មាត់, បង្គោលសរុប ៦០០ដើម, ចាក់លែងកូនត្រីចូលបឹងធម្មជាតិចំនួន ៣០គីឡូក្រាម ចំណែកសម្ភារត្រូវបានបំផ្លាញចោលនៅនឹងកន្លែង។

Continue Readingកម្លាំងអាវុធហត្ថស្រុកជលគិរី ខេត្តកំពង់ឆ្នាំង សហការចុះបង្ក្រាបបទល្មើសនេសាទ
Read more about the article កម្លាំងអាវុធហត្ថខេត្តតាកែវ បានចុះបង្ក្រាបករណីគ្រឿងញៀន ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់

កម្លាំងអាវុធហត្ថខេត្តតាកែវ បានចុះបង្ក្រាបករណីគ្រឿងញៀន ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់

តាកែវ៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តតាកែវ បានចុះបង្ក្រាបករណីគ្រឿងញៀន នៅភូមិបីពៃ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តតាកែវ បានចុះបង្ក្រាបករណីគ្រឿងញៀន ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពត បានចុះបង្ក្រាបករណីគ្រឿងញៀន ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់

កម្លាំងអាវុធហត្ថខេត្តកំពត បានចុះបង្ក្រាបករណីគ្រឿងញៀន ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់

កំពត៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តកំពត បានចុះបង្ក្រាបករណីគ្រឿងញៀន នៅភូមិចក្រីទីង ឃុំព្រៃថ្មង ស្រុកទឹកឈូរ ខេត្តកំពត ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពត បានចុះបង្ក្រាបករណីគ្រឿងញៀន ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់