Read more about the article កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជលគិរី ខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជលគិរី ខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំង៖ វេលាម៉ោង០៨:៣០នាទីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជលគិរី ខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ នៅចំណុចវាលសំណាប ស្ថិតនៅក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយបានរុះរើរបាំងស្បៃមុងចំនួន ០៨កន្លែង ប្រវែង ៤០០ម៉ែត្រ, លូស្បៃមុងចំនួន ០៨មាត់លូ, រុះរើរបាំងសាច់អួនចំនួន ០៣កន្លែង ប្រវែង ៦០០ម៉ែត្រ, លូសាច់អួនចំនួន ១០មាត់, បង្គោលសរុប ៤២០ដើម, ចាក់លែងកូនត្រីចូលបឹងធម្មជាតិចំនួន ៥០គីឡូក្រាម ចំណែកសម្ភារត្រូវបានបំផ្លាញចោលនៅនឹងកន្លែង។

Continue Readingកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជលគិរី ខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ
Read more about the article កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជលគិរី សហការចុះបង្ក្រាបបទល្មើសនេសាទ

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជលគិរី សហការចុះបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំង៖ វេលាម៉ោង ០៨:៣០នាទីព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជលគិរី សហការចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចព្រៃធំព្រែកតាសួស ភូមិអន្លង់មេត្រី ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយបានរុះរើរបាំងស្បៃមុងចំនួន ០៤កន្លែង ប្រវែង១,២០០ម៉ែត្រ, លូស្បៃមុងចំនួន ១៤មាត់លូ, បង្គោលសរុប ២៧០ដើម, ចាក់លែងកូនត្រីចូលបឹងធម្មជាតិចំនួន ៧១គីឡូក្រាម ចំណែកសម្ភារៈកម្លាំងបានបំផ្លាញចោលនៅនឹងកន្លែង។

Continue Readingកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជលគិរី សហការចុះបង្ក្រាបបទល្មើសនេសាទ
Read more about the article កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទ

ពោធិ៍សាត់៖ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហកាបង្រ្កាបបទល្មើសនេសាទនៅចំណុចភូមិកំពង់ថ្កោល ឃុំអន្សាបំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបានចាប់យករបាំងសាច់អួន ចំនួន៧ខ្សែ ស្មើរនឹង១៧៥០ម៉ែត្រ បង្គោលចម្រឹងចំនួន២២២ដើម លែងត្រីចម្រុះទម្ងន់ ៥០គីឡូក្រាម វត្ថុតាងកាប់បំផ្លាញចោលនៅនឹងកន្លែង។

Continue Readingកម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទ
Read more about the article កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆ្លូង ខេត្តក្រចេះ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆ្លូង ខេត្តក្រចេះ សហការបង្ក្រាបបទល្មើសព្រៃឈើ

ក្រចេះ៖ នៅវេលាម៉ោង១៤:០០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆ្លូង ខេត្តក្រចេះ ដឹកនាំដោយលោក ព្រឹន្ធបាលឯក ម៉េង សារ៉ាវី ជំនួយការស្រុក សហការជាមួយមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើស្រុកឆ្នូង ខេត្តក្រចេះ និងនគោបាលសេដ្ឋកិច្ចខេត្តក្រចេះ ចុះធ្វើការល្បាតលើដងផ្លូវលេខ៧៣ ស្ថិតនៅភូមិហានជ័យ១ ឃុំហានជ័ ស្រុកឆ្លូង ខេត្តករចេះ និងបានចាប់ឃាត់រថយន្ត១គ្រឿងម៉ាក(HyunDai)ពណ៌ស ពាក់ស្លាកលេខ៣A-៥៩៤៦ ដឹកឈើបង្កោលក្រាក់ និងឫស្សីព្រៃ - ឈើបង្កោលក្រាក់ចំនួន៣២០ដើម - និងឫស្សីព្រៃចំនួន២០០ដើម។ បច្ចុប្បន្នវត្ថុតាំងខាងលើយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកឆ្លូងខេត្តក្រចេះ ចាត់ការតាមនីតិវិធី។

Continue Readingកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆ្លូង ខេត្តក្រចេះ សហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article កម្លាំងអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

បន្ទាយមានជ័យ៖ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ កម្លាំងអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យ ម្នាក់ពាក់ព័ន្ធនឹងករណីជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថ បានធ្វើការបំផ្ទុះ កំទេចរថយន្ដកែច្នៃ០២គ្រឿង ដែលជាមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថ បានធ្វើការបំផ្ទុះ កំទេចរថយន្ដកែច្នៃ០២គ្រឿង ដែលជាមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ

យោងបទបញ្ជា លោក នាយឧត្តមសេនីយ៍ សៅ​ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ នៅភូមិភ្ញារង ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោ កឧត្តមសេនីយ៍ទោ សាន ប៊ុនធឿន នាយសេនាធិការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តក្រចេះ ដឹកនាំដោយឧត្តមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ បានធ្វើការបំផ្ទុះ និង…

Continue Readingកម្លាំងអាវុធហត្ថ បានធ្វើការបំផ្ទុះ កំទេចរថយន្ដកែច្នៃ០២គ្រឿង ដែលជាមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ
Read more about the article ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន!

ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន!

កណ្តាល៖ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ០១នាក់ ភេទប្រុស និងចាប់យកវត្ថុតាងពាក់ព័ន្ធ។ បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

Continue Readingឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន!
Read more about the article កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី០១ ខែធ្នូ  ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់ត្រឡាច បង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្រ្តឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយបានរុះរើរបាំងស្បៃមុងបានចំនួន ១៤កន្លែង ប្រវែង ៧០០ម៉ែត្រ, លូស្បៃមុងចំនួន ១៤មាត់, បង្គោលសរុប ៣៥០ដើម, ចាក់លែងកូនត្រីចូលបឹងធម្មជាតិវិញចំនួន ៦០គីឡូក្រាម ចំណែកសម្ភារៈត្រូវបានដុតបំផ្លាញចោលនៅនឹងកន្លែង។

Continue Readingកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ
Read more about the article កម្លាំងអាវុធហត្ថខេត្តកោះកុង សហការជាមួយនឹងកម្លាំងសាខាគយ ឃាត់ចាប់រថយន្តបទល្មើសគេចពន្ធ

កម្លាំងអាវុធហត្ថខេត្តកោះកុង សហការជាមួយនឹងកម្លាំងសាខាគយ ឃាត់ចាប់រថយន្តបទល្មើសគេចពន្ធ

កោះកុង៖ នៅម៉ោង២១:៥នាទីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង សហការជាមួយនឹងកម្លាំងសាខាគយ និង រដ្ឋាករខេត្តកោះកុង បានឃាត់ចាប់រថយន្តបទល្មើសគេចពន្ធគយ០១គ្រឿងម៉ាក LEXUS GS300 ពណ៌ស ឆ្នាំផលិត២០០៦ ពាក់ស្លាកលេខក្លែងក្លាយ កម្ពុជាSOM-NANG ម្ចាស់ចតចោលមុខមន្ទីរពេទ្យខេត្តកោះកុង ស្ថិតក្នុងភូមិ០១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។បច្ចុប្បន្នសាខាគយនិងរដ្ឋាករខេត្តកោះកុង ដើម្បីបានអនុវត្តតាមនីតិវិធី៕

Continue Readingកម្លាំងអាវុធហត្ថខេត្តកោះកុង សហការជាមួយនឹងកម្លាំងសាខាគយ ឃាត់ចាប់រថយន្តបទល្មើសគេចពន្ធ
Read more about the article សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី០២ ​ខែធ្នូ ​ឆ្នាំ២០២២ អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា ដោយទទួលបានព័ត៌មាន ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ បានបញ្ជាឱ្យក្រុមការងារស្រាវជ្រាវនិង​បង្ក្រាប​បទល្មើសធនធានធម្មជាតិ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការស្រាវជ្រាវករណីដែលសារព័ត៌មានបានចុះផ្សាយថា “បទល្មើសព្រៃឈើកំពុងកើតយ៉ាងរង្គាល នៅតំបន់ស្នួលព្រៃឡង់ក្នុងស្រុករវៀង ខេត្តព្រះវិហារ...”។ កម្លាំងស្រាវជ្រាវព័ត៌មានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះដល់ទីតាំងក្នុងភូមិសាស្ត្រខេត្តព្រះវិហារ នៅថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា បានធ្វើការស្រាវជ្រាវ ពិនិត្យទីតាំងជាក់ស្តែង ស្តាប់ការបំភ្លឺពីមេភូមិ ពីនាយផ្នែករដ្ឋបាលព្រៃឈើរវៀង…

Continue Readingសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ