Read more about the article កម្លាំងអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កំពត៖ ដោយបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង ១១ និង ៤៥នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពត បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិដូនស៊យ ឃុំថ្មីស្រុកទឹកឈូ ខេត្តកំពត ដោយ​បានឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញចាត់ការតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article ឧត្តមសេនីយ៍ ទោ ស សំបូរធន អញ្ជើញបើកកិច្ចប្រជុំស្តីពីផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្រ្គោះបន្ទាន់

ឧត្តមសេនីយ៍ ទោ ស សំបូរធន អញ្ជើញបើកកិច្ចប្រជុំស្តីពីផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្រ្គោះបន្ទាន់

ភ្នំពេញ៖ ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញបើកកិច្ចប្រជុំស្តីពី ផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និង សង្រ្គោះបន្ទាន់ ពិធីអបអរសាទរខួបលើកទី២៤ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និង អនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា…

Continue Readingឧត្តមសេនីយ៍ ទោ ស សំបូរធន អញ្ជើញបើកកិច្ចប្រជុំស្តីពីផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្រ្គោះបន្ទាន់
Read more about the article រាជអាវុធហត្ថខេត្តរតនគិរី សហការឃាត់រថយន្ដសង្ស័យថាគ្មានបង្កាន់ដៃបង់ពន្ធនាំចូល

រាជអាវុធហត្ថខេត្តរតនគិរី សហការឃាត់រថយន្ដសង្ស័យថាគ្មានបង្កាន់ដៃបង់ពន្ធនាំចូល

រតនគិរី៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី សហការជាមួយសាខាគយ និងរដ្ឋាករខេត្តរតនគិរី ចុះឃាត់រថយន្ដសង្ស័យថាគ្មានបង្កាន់ដៃបង់ពន្ធនាំចូលចំនួន០១គ្រឿង ម៉ាក Luxus RX 450h ពណ៌ស ចង្កូតឆ្វេង ឆ្នាំផលិត២០១០ (គ្មានស្លាកលេខ) លេខតួ JTJBC1BA6A2005878 ចតនៅលើដងផ្លូវភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។ បច្ចុប្បន្នរថយន្ដរក្សាទុកនៅសាខាគយនិងរដ្ឋាករខេត្តរតនគិរី។

Continue Readingរាជអាវុធហត្ថខេត្តរតនគិរី សហការឃាត់រថយន្ដសង្ស័យថាគ្មានបង្កាន់ដៃបង់ពន្ធនាំចូល
Read more about the article កម្លាំងអាវុធហត្ថខេត្តាកែវ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តាកែវ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

តាកែវ៖ នៅវេលាម៉ោង ១៣:៥០នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើ កងរាជអាវុធហត្ថខេត្តតាកែវ និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្រាំកក់ ចុះបង្រ្កាបករណីគ្រឿងញៀន នៅចំណុចភូមិត្រពាំងត្រកៀត ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ខេត្តតាកែវ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ កម្លាំងបានឃាត់ខ្លួនជនសង្ស័យបានចំនួន០៣ នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នមន្ត្រីជំនាញងរាជអាវុធហត្ថខេត្តកំពុងអនុត្តតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តាកែវ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តក្រចេះ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តក្រចេះ សហការបង្ក្រាបបទល្មើសព្រៃឈើ

ក្រចេះ៖ វេលាម៉ោង១៧ និង ៤៧នាទីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ កម្លាំងអាវុធហត្ថស្រុកសំបូរ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តក្រចេះ ដឹកនាំដោយលោក អនុសេនីយ៍ឯក ស្រី ស៊ីនា ប្រធានស្នាក់ការសន្តិសុខ៧១០ សហការជាមួយកម្លាំងបរិស្ថានដែនជំរកសំបូរ បង្រ្កាបបទល្មើសព្រៃឈើ ស្ថិតនៅក្នុងភូមិកោះខ្ញែ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដោយបានរកឈើសន្ធិប្រភេទឈើសុក្រមចំនួន ៣៨ដុំ ស្មើនិង១,១៤០០ម៉ែត្រគីម។ បច្ចុប្បន្នវត្ថុតាងខាងលើបានយករក្សាទុក នៅស្នាក់ការបរិស្ថានដែនជំរកសំបូរ ដើម្បីចាត់តាមនីវិធី។​

Continue Readingកម្លាំងអាវុធហត្ថខេត្តក្រចេះ សហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ព្រៃវែង៖ ដោយមានបទបញ្ជា ពីលោក ឧត្តមសេនីយ៍មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តព្រៃវែង និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រៃវែង នៅវេលាម៉ោង ២២ និង ៣០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៍បានចុះបង្ក្រាបករណីគ្រឿងញៀននៅចំណុច ភូមិពន្លៃ ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធ បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធី។

Continue Readingឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article អាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីគ្រឿងញៀន

អាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីគ្រឿងញៀន

ព្រៃវែង៖ ដោយមានបទបញ្ជា ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តព្រៃវែង និង ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង នៅវេលាម៉ោង២២ និង ០០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៍ បានចុះបង្ក្រាបករណីគ្រឿងញៀននៅភូមិឧត្តឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កំពត៖ ដោយបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងបានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង ១៤ និង ១០នាទីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពត និងកម្លាំងមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជុំគីរី បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅភូមិរវៀង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង មន្ត្រីជំនាញបានចាត់ការតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធ ខេត្តពោធិ៍សាត់ សហការបង្រ្កាបបទល្មើសនេសាទ

កម្លាំងអាវុធ ខេត្តពោធិ៍សាត់ សហការបង្រ្កាបបទល្មើសនេសាទ

ពោធិ៍សាត់៖ នៅវេលាម៉ោង ១០ និង ៣០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ កម្លាំងអាវុធ ខេត្តពោធិ៍សាត់ សហការបង្រ្កាបបទល្មើសនេសាទនៅចំណុចភូមិកំពង់ថ្កោល ឃុំអន្សាបំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបង្រ្កាបបានរបាំងសាច់អួន ៥ខ្សែប្រវែង ១២០០ម៉ែត្រ, បរ ៥គ្រឿង, បង្គោលចំរ៉ឹង ១១០ដើម, លែងកូនចម្រុះ ២០គីឡូក្រាមចូលបឹងទន្លេសាបវិញ (ម្ចាស់គេចខ្លួនបាត់) បច្ចុប្បន្នវត្ថុតាងកាប់បំផ្លាញចោលនៅហ្នឹងកន្លែង។

Continue Readingកម្លាំងអាវុធ ខេត្តពោធិ៍សាត់ សហការបង្រ្កាបបទល្មើសនេសាទ
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កំពត៖ ដោយបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង ១៥ និង ១៥នាទីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពត បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដូចខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវខ្សែទី៦ ភូមិតេជោអភិវឌ្ឍន៍ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពតចាត់ការតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន