កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
ឧត្តរមានជ័យ៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក អនុសេនីយ៍ឯក ប៊ុត សាវុទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ អ៊ុត ឈាន ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិត្រពាំងទូង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ករណីជួញដូររក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញឿន នៅចំណុចភូមិ- សង្កាត់-ក្រុងខាងលើ កម្លាំងបានចាប់យកវត្ថុតាង ម្សៅក្រាមពណ៌សថ្លា ចំនួន…