Read more about the article អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

បាត់ដំបង៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង វេលាម៉ោង០៩:២០នាទី នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្ដបាត់ដំបង បានចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានចាប់ខ្លួនជនសង្ស័យ ០២នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន បច្ចុប្បន្នមន្ត្រីជំនាញបានអនុវត្តតាមនីតិវិធី។

Continue Readingអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article អាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកា

អាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកា

កំពង់ឆ្នាំង៖ ដោយបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពី ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង១១:២០នាទីព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅចំណុចផ្ទះជនសង្ស័យស្ថិតក្នុងភូមិក្នុង ឃុំ-ស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កម្លាំងកម្លាំងអាវុធហត្ថស្រុកកំពង់លែង បានចុះឃាត់ខ្លួន ជនសង្ស័យចំនួន០១នាក់ ឈ្មោះ ធី សែន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិក្នុង ឃុំស្វាយរំពារ ស្រុកកំពង់លែង តាមដីកាបង្គាប់អោយចាប់ខ្លួនលេខ២១៣/២០២៣ ពីបទ ផ្ដើមគំនិតក្នុងអំពើចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។…

Continue Readingអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកា
Read more about the article អាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ឧត្តរមានជ័យ៖ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិកណ្ដែក សង្កាត់-ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យ ០២នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន បច្ចុប្បន្ន កម្លាំងជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article អាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ០៦នាក់ទៅអយ្យការអមសាលាដំបូងខេត្ត

អាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ០៦នាក់ទៅអយ្យការអមសាលាដំបូងខេត្ត

ព្រះសីហនុ៖ នៅវេលាម៉ោង០៩:០០នាទីព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ០៦នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធនឹងករណីជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលកម្លាំងបង្ក្រាបបាន នៅវេលាម៉ោង១១:០០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

Continue Readingអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ០៦នាក់ទៅអយ្យការអមសាលាដំបូងខេត្ត
Read more about the article អាវុធហត្ថស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ ០៤នាក់

អាវុធហត្ថស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ ០៤នាក់

កំពង់ឆ្នាំង៖ នៅវេលាម៉ោង ០៩:៣០នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានមូលដ្ឋានស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនជនសង្ស័យចំណួន ០៤នាក់ នៅភូមិថ្នល់ដាច់ ឃុំព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ពីបទ: ហិង្សាដោយចេតនា(មានស្ថានទម្ងន់ទោស)ក្នុងខណៈពេលមានទំនាស់ពាក្យសម្តីគ្នាទៅវិញទៅមក ក្នុងពិធីបុណ្យនៅវត្តអង្គ ស្ថិតក្នុងភូមិអង្គ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពងើឆ្នាំង កាលពីម៉ោងប្រម៉ាណ២២:៣០នាទីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីអនុវត្តតាមនីតិវិធី។

Continue Readingអាវុធហត្ថស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ ០៤នាក់
Read more about the article ឃាត់ខ្លួនជនង្ស័យ ០២នាក់ ពាក់ព័ន្ធនឹងករណីលួចមានស្ថានទំងន់ទោស និងករណីអ្នកទទួលទិញផលចោរកម្ម

ឃាត់ខ្លួនជនង្ស័យ ០២នាក់ ពាក់ព័ន្ធនឹងករណីលួចមានស្ថានទំងន់ទោស និងករណីអ្នកទទួលទិញផលចោរកម្ម

តាកែវ៖ វេលាម៉ោង៧ និង៣០នាទីថ្ងៃ២៥ ខែមករា ឆ្នាំ២០២៣ នៅចំណចភូមិ ជ្រោយសំរោង សង្កាត់ បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ កម្លាំងអាវុធហត្ថបានសហការឃាត់ខ្លួនជនង្ស័យ ០២នាក់ ពាក់ព័ន្ធនឹងករណីលួចមានស្ថានទំងន់ទោស និងករណីអ្នកទទួលទិញផលចោរកម្ម ដោយបានចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន បច្ចុប្បន្នមន្ត្រីជំនាញបានអនុវត្តតាមនីតិវិធី។

Continue Readingឃាត់ខ្លួនជនង្ស័យ ០២នាក់ ពាក់ព័ន្ធនឹងករណីលួចមានស្ថានទំងន់ទោស និងករណីអ្នកទទួលទិញផលចោរកម្ម
Read more about the article កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

បាត់ដំបង៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ លោក ឧ​ត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង នៅវេលាម៉ោង១៣:២០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថខេត្តបាត់ដំបង បានចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងតាមនីតិវិធី៕

Continue Readingកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ០៣នាក់

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ០៣នាក់

ព្រះសីហនុ៖ នៅវេលាម៉ោង០៨:០០នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដែលចុះបង្រ្កាបនៅវេលាម៉ោង០០:៣០នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្រុមទី១២ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ០៣នាក់
Read more about the article មន្ត្រីជំនាញអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យចំនួន ០៤នាក់ទៅតុលាការ

មន្ត្រីជំនាញអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យចំនួន ០៤នាក់ទៅតុលាការ

ស្វាយរៀង៖ នៅថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យចំនួន ០៤នាក់ រួមនឹងវត្ថុតាងទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលកម្លាំងបង្ក្រាបបានកាលពីវេលាម៉ោង១៨ និង០០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង៕

Continue Readingមន្ត្រីជំនាញអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យចំនួន ០៤នាក់ទៅតុលាការ
Read more about the article អាវុធហត្ថខេត្តកំពតឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តកំពតឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កំពត៖ នៅវេលាម៉ោង១៦ និង ៤៥នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នៅចំណុច ភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពត បង្ក្រាបកណីគ្រឿងញៀនដោយបានឃាត់ខ្លួនជនសង្ស័យ ០២នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

Continue Readingអាវុធហត្ថខេត្តកំពតឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន