Read more about the article កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបការឈួសឆាយដីព្រៃរដ្ឋ

កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបការឈួសឆាយដីព្រៃរដ្ឋ

រតនគិរី៖ នៅវេលាម៉ោង ១៦ និង២១នាទី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវើនសៃ និងកម្លាំងអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយលោក វរសេនីយ៍ទោ ឃី សុខា ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើវើនសៃ និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត កម្លាំងបានចុះទៅដល់ចំណុចភូមិកុកព្រៅ ឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី បានឃាត់អាប៊ុលកំពុងឈូសឆាយដីព្រៃ ១គ្រឿងក្រុមការងារបានឃាត់ និងប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ ម្ចាស់អាប៊ុលឈ្មោះ ផង ណន ភេទប្រុស អាយុ ៤៨…

Continue Readingកម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបការឈួសឆាយដីព្រៃរដ្ឋ
Read more about the article កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួច

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួច

បន្ទាយមានជ័យ៖ យោងតាមពាក្យបណ្ដឹងរបស់ដើមបណ្ដឹងឈ្មោះ គង់ គន្ធា ភេទស្រី អាយុ២៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីលួចម៉ូតូ កាលពីវេលាម៉ោង២៣ និង០០នាទី ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចក្នុងផ្ទះសំណាក់ ឈាន ទាវ  ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចាត់តាំងកម្លាំងជំនាញចុះដល់កន្លែងកើតហេតុហើយធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ គឹម តាក់វ៉ាន់…

Continue Readingកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួច
Read more about the article កម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបករណីគ្រឿងញៀន

រតនគិរី៖ នៅវេលាម៉ោង  ១៥:៣០នាទី ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង ដឹកនាំដោយ លោក វរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការ មូលដ្ឋានអាវុធហត្ថក្រុងបានលុង និងមានការសម្របសម្រួលដោយ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងបានចុះបង្រ្កាបករណី ចែកចាយ រក្សារទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិ៧មករា សង្កាត់ឡាបានសៀក  ក្រុងបានលុង ខេត្តរតនគិរី ដោយបានឃាត់ខ្លួនជនសង្ស័យ ០២នាក់ និងចាប់យកវត្ថុតាងម្សៅក្រាមសថ្លាចំនួន ០៣កញ្ចប់ និងទូរស័ព្ទចំនួន ០២គ្រឿង។…

Continue Readingកម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ

រតនគិរី៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកវ៉ើនសៃ និងកម្លាំងអាវុធហត្ថខេត្តរតនគិរីដឹកនាំដោយ លោក វរសេនីយ៍ទោ ឃី សុខា ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ និងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស លោកមេឃុំប៉ាកាឡាន់ និងជំនាញរដ្ឋបាលព្រៃឈើ ព្រមទាំងមានការសម្របសម្រួលនីតិវិធីដោយលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានចុះបង្ក្រាបឃ្លាំងសន្និធិឈើប្រណិតប្រភេទធ្នង់ ស្ថិតក្នុងភូមិកំពុងចាម ឃុំប៉ាកាឡាន់ ស្រុកវ៉ើនសៃ ខេត្តរតនគិរី ដោយបានចាប់យកវត្ថុតាងមានឈើប្រណិតធ្នង់ (ប្រភេទឈើគីឡូ) ចំនួន ៥១២ ដុំ ស្មើនឹង៥២៧៥ គីឡូ ស្មើនឹង…

Continue Readingកម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការបង្ក្រាបបទល្មើសព្រៃឈើ

បន្ទាយមានជ័យ: ដោយទទួលបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២០និង៣០នាទី កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ សហការជាមួយគយ និងរដ្ឋករចល័ត បានបង្ក្រាបលើរថយន្ត០១គ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2F-8140 ដែលសង្ស័យថាប្រព្រឹត្តបទល្មើសដឹកទំនិញគេចពន្ធដែលចេញពីក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ គោលដៅឆ្ពោះទៅខេត្តសៀមរាប តាមផ្លូវជាតិលេខ៦ លុះទៅដល់ចំណុចស្ពានតាប៉ុន ស្ថិតក្នុងឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ…

Continue Readingកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានរៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ.១៩

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានរៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ.១៩

ក្រចេះ៖ ថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានរៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ.១៩ លើកទី២ ជូនក្រុមគ្រួសារយោធិននៃអាវុធហត្ថខេត្តក្រចេះ។

Continue Readingនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានរៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ.១៩
Read more about the article នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ៧៨៦ នាក់ ត្រូវបានយកសំណាក

នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ៧៨៦ នាក់ ត្រូវបានយកសំណាក

ជុំរីករាយ៖ ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ ឧត្តមសេនីយ៍ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយសេនាធិការ នាយរងសេនាធិការ ស្នងការ នាយការិយាល័យពាក់ព័ន្ធ នាយខុទ្ទកាល័យ នាយការិយាល័យហិរញ្ញវត្ថុ នាយក នាយលេខាធិការដ្ឋានវិទ្យាស្ថានកងរាជអាវុធហត្ថកំបូលនិងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ មេបញ្ជាការ នាយលេខាធិកាដ្ឋាន កងរាជអាវុធហត្ថរាជធានី-ខេត្ត ត្រូវបានយកសំណាករកមេរោគកូវីដ-១៩ មុននឹងចូលរៀនវគ្គបំប៉នកិច្ចការរដ្ឋបាល ព្រមទាំង សិក្ខាកាម ពលទាហាននៃកងរាជអាវុធហត្ថ ជំនាន់ទី៤៤ ទាំងអស់ចំនួន ៧៨៦នាក់។

Continue Readingនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ៧៨៦ នាក់ ត្រូវបានយកសំណាក
Read more about the article កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ សហការបង្ក្រាបបទល្មើសព្រៃឈើ

ត្បូងឃ្មុំ៖ នៅវេលាម៉ោង ១២:២០នាទី ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកមេមត់ ដឹកនាំដោយ លោក អនុសេនីយ៍ឯក សុខ វាសនា មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកមេមត់ សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើស្រុកចុះបង្ក្រាបបទល្មើសព្រៃឈើនៅភូមិខ្ជាយ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយបានចាប់យកឈើស្រឡៅ និងខ្វាវ ប្រភេទឈើក្តារចំនួន ៣៦សន្លឹក ស្មើ ១៦.៨ម៉ែត្រគូប (ដែលរថយន្តមិនស្គាល់ម៉ាកដឹកទម្លាក់ឈើចោល ហើយបើកគេចបាត់)វត្ថុតាងឈើប្រគល់ឱ្យជំនាញរក្សាទុក។

Continue Readingកម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ សហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article កម្លាំងអាវុធហត្ថ សហការរុករកបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថ សហការរុករកបទល្មើសព្រៃឈើ

កំពង់ស្ពឺ៖ នៅថ្ងៃទី០១-០២ ខែមិថុនា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស កម្លាំង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឱរ៉ាល់ ដឹកនាំដោយ លោក វរសេនីយ៍ឯក នាង ក្វាយ មេបញ្ជាការរង សហការជាមួយមន្ត្រីបរិស្ថាន ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ចាប់យកឈើជ្រុងប្រភេទឈ្លីចចំនួន ៣៤កំណាត់ មិនទាន់វាស់វែង (គ្មាម្ចាស់) ដែលបានលាក់ទុកនៅចំណុចក្នុងព្រៃដីឡូតិ៍ ស្ថិតក្នុងភូមិក្រវៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់។ បច្ចុប្បន្នវត្ថុតាងបានយកទៅទុកនៅស្នាក់ការបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។

Continue Readingកម្លាំងអាវុធហត្ថ សហការរុករកបទល្មើសព្រៃឈើ
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កំពង់ចាម៖ វេលាម៉ោង ១៨ និង ៣០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានបង្រ្កាបបទល្មើសគ្រឿងញៀន នៅចំណុចភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ នៅចំណុចភូមិព្រែកដើមចាន់ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម វត្ថុតាងចាប់យករួមមានម្សៅក្រាមពណ៌សថ្លាចំនួន០២កញ្ចប់ ទូរស័ព្ទដៃចំនួន០២គ្រឿង សម្ភារៈប្រើប្រាស់និងថត់ប្លាស្ទិកវេចខ្ចប់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុហត្ថខេត្តបានកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន